ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋ លេខាធិការ ក្រសួង អប់រំ យុវជន និងកីឡា និង ជា អគ្គលេខាធិការ នៃ គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជាបានឲ្យដឹងថាបន្ទាប់ពីរៀបចំព្រឹត្តិការណ៍ កីឡា ស៊ីហ្គេម និង អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ប្រកប ដោយ ជោគជ័យកម្ពុជានឹងជ្រើសរើសអត្តពលិកឆ្នើមៗដែលមានស្នាដៃជូនជាតិដើម្បីធ្វើរូបសំណាករបស់ពួកគេ។
ក្នុងនោះកីឡាការិនីរត់ប្រណាំង ប៊ូ សំណាង និងកីឡាការិនីវ៉ូវីណាម ប៉ាល់ ឆរស្មី ស្ថិតក្នុងចំណោមអត្តពលិកជម្រើសជាតិកម្ពុជាដែលត្រូវបានជ្រើសរើសដើម្បីធ្វើរូបសំណាក តំណាង ឲ្យវីរភាពរបស់ពួកគេសម្រាប់តម្កល់ទុកនៅវិមានឈ្នះឈ្នះ។