បើមានចំណុចប៉ុន្មាននេះបន្ថែមទៀត កយ សាលីម នឹងអាចក្លាយជាអ្នកចាំទីល្អបំផុតមួយ

sok sovanpanha
105 មើល
0 នាទីអាន
- Advertisement -

វាគ្មិនប្រចាំកម្មវិធីជជែកបាល់ទាត់របស់ AMS Sports លោក ឃួន ឡាបូរ៉ាវី បានលើកឡើងមតិស្ថាបនាខ្លះៗទៅដល់អ្នកចាំទីក្រុមបឹងកេតកីឡាករ កយ សាលីម ដោយថារូបគេគួរតែពង្រឹងលើភាពនឹងនរនៃការចាំទីរបស់ខ្លួនបន្ថែមទៀត ការឈ្លាសវ៉ៃក្នុងការចាប់បាល់ ក៏ដូចជាការស្វែងយល់ពីស្ថានភាពការប្រកួត។

យ៉ាងណាវិញ គ្រូធំក្រុមជម្រើសជាតិនារីកម្ពុជាក៏សរសើរចំណុចល្អរបស់ សាលីម ថាជាប្រភេទកីឡាករដែលមានសក្ដានុពលម្នាក់ ផ្អែកលើភាពចំណេញពាក់ព័ន្ធកាយសម្បទាល្អពីកំណើត និងកម្លាំងនៃការទាត់បាល់ចេញពីផ្ទៃទីបានឆ្ងាយនោះ។

គួរបញ្ជាក់ថា កយ សាលីម ផ្តើមអាជីពបាល់ទាត់ដំបូងក្នុងឆ្នាំ ២០១៨ ជាមួយសាលបាល់ជាតិបាទី និងមកចូលរួមជាមួយបឹងកេត ២ឆ្នាំបន្ទាប់។ បច្ចុប្បន្្នរូបគេកំពុងក្លាយជាកម្លាំងមួយស្នូលក្នុងក្រុមរហ័សនាមនាគខៀវមួយនេះ៕