Skip to content
    ទំព័រដើម  »  កីឡាជាតិ

បុគ្គលិកទីផ្សារម្នាក់បំពេញក្តីស្រមៃខ្លួនចូលប្រណាំងម៉ូតូស្ព័រលើកដំបូង

យុវជន ហឿង ភារម្យ បុគ្គលិកផ្នែកទីផ្សារក្នុងក្រុមហ៊ុនមួយបានថាខ្លួនតែងតែមានក្តីប្រាថ្នាចង់ចូលរួមប្រណាំងម៉ូតូធំប្រភេទស្ព័រនេះតាំងពីតូចមកម៉្លេះ។

យុវជនវ័យ២២ឆ្នាំដដែលក៏បានរៀបរាប់បន្តថាខ្លួនបានស្គាល់ ក៏ដូចជាទទួលឥទ្ធិពលនៃការប្រណាំងម៉ូតូនេះតាមរយៈការមើលខ្សែភាពយន្តនានាតាំងពីក្មេង ដែលជាហេតុធ្វើឱ្យគេព្យាយាមគ្រប់បែបយ៉ាងរហូតឈានដល់មានឱកាសចូលប្រណាំងក្នុងកម្មវិធី Mekong Championship ដែលរៀបចំនៅទឹកដីខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ។

រឿងដែលខ្ញុំស្រឡាញ់ក្នុងវិស័យនេះតាំងពីតូចមកគឺខ្ញុំធំធាត់ឡើងតាមរយៈការមើលខ្សែភាពយន្តបរទេសផ្សេងៗ និងពិសេសគឺមើលការប្រណាំងឡាន ប្រណាំងម៉ូតូដែលគេចាក់តាមទូរទស្សន៍ក្នុងរោងកាហ្វេចោលចឹងទៅ ។

ភារម្យ ក្នុងការប្រកួតលក្ខណៈស្តង់ដាដំបូងរបស់ខ្លួននេះរូបគេបានបញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខ ៧ នៃកីឡាករប្រកួតទាំងអស់ ១៨នាក់ ក្នុងប្រភេទម៉ូតូកម្លាំង ៦០០ cc ឬអាចហៅថាប្រភេទ Super Bike៕