ខ្សែប្រយុទ្ធស្លាប Antony ដែល Manchester United ដាក់ឱ្យ Real Betis ខ្ចី កំពុងប្រកួតប្រជែងជាមួយ Kylian Mbappe សម្រាប់ពានរង្វាន់កីឡាករឆ្នើមប្រចាំខែនៅ La Liga។
Antony បានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោគួរឱ្យកត់សម្គាល់ តាំងពីគេបានចូលរួម Real Betis កាលពីខែមករា។ បន្ទាប់ពីបានដើរតួយ៉ាងសំខាន់ ក្នុងការបង្កើតឱកាសឱ្យមានគ្រាប់បាល់ក្នុងការបង្ហាញខ្លួនលើកដំបូងសម្រាប់ក្លឹបអេស្ប៉ាញ ខ្សែប្រយុទ្ធស្លាបប្រេស៊ីល រកគ្រាប់បាល់៣គ្រាប់ និង assist មួយគ្រាប់ផ្សេងទៀត សម្រាប់ Betis។
គុណផលដ៏ល្អរបស់អតីតសមាជិករបស់ Ajax សម្រាប់ក្លឹបថ្មីនាខែកុម្ភៈបាននាំឱ្យគេជាប់ក្នុងចំណោមបេក្ខភាពប្រជែងពាន កីឡាករប្រចាំខែរបស់ La Liga។ Antony នឹងប្រជែងជាមួយកីឡាករលេចធ្លោផ្សេងទៀតដូចជា Kylian Mbappe របស់ក្លឹប Real Madrid, ខ្សែបម្រើ Pedri របស់ FC Barcelona, ខ្សែបម្រើ Oihan Sancet របស់ Athletic Club និង Ante Budimir របស់ Osasuna៕