លេចមុខកូនខ្មែរអាមេរិក យន់ យូរ៉ុង ក្នុងវគ្គហ្វឹកហាត់របស់បឹងកេត
តើកូនប្រុសអតីតអ្នកចាំទីជម្រើសជាតិ យង់ វង្សរ៉ាត់ រូបនេះនឹងចូលរួមជាមួយបឹងកេត ឬគ្រាន់មកហ្វឹកហាត់រក្សាកម្លាំងទេ? កាលឆ្នាំ២០១៧ យុវជនដែលឈានដល់វ័យ២០ឆ្នាំ ក្នុងឆ្នាំ២០២២ រូបនេះ បានចូលហ្វឹកហាត់នៅសាលាបាល់ទាត់ជាតិបាទីមួយរយៈខ្លីដែរពេលគេមកវិស្សមកាលនៅកម្ពុជា។ គេធ្លាប់ជាប់ជម្រើសសាលារបស់គេនៅសហរដ្ឋអាមេរិកទៀតផង៕
យុវជនថ្នាលអាស៊ីអឺរ៉ុប៣រូបប្រលងជាប់បាក់ឌុប
កីឡាករអាយុថ្នាលអាស៊ីអឺរ៉ុបយូណាយធីត៣រូប គឺ ហេង ឈុនណេង, សុភ័ក្រ សុវិសាល និងឆោម សំណាង បានទទួលជោគជ័យក្នុងការប្រឡងជាប់សញ្ញាបត្រទុតិយភូមិ ដែលក្រសួងអប់រំប្រកាសលទ្ធប្រលងនារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។…
មូលហេតុភ្នំពេញក្រោននឹងប្រើពហុកីឡដ្ឋានជាតិប្រកួត AFC Cup 2022
លោក លី ហៀង អគ្គលេខាធិការក្លិបបាល់ទាត់ភ្នំពេញក្រោនបញ្ជាក់មូលក្លិបលោកនឹងប្រើពហុកីឡដ្ឋានជាតិប្រកួត AFC Cup 2022។
ក្រុមបាល់ទាត់ថ្មីមួយត្រូវបានបង្កើតឡើងតំណាងខេត្តតាកែវក្នុងពានសម្ដេចតេជោ ២០២២
ក្នុងឆ្នាំ២០២២នេះ ខេត្តតាកែវបាននិងកំពុងរៀបចំក្រុមបាល់ទាត់ថ្មីមួយ ឈ្មោះថា ក្លិបបាល់ទាត់មន្ទីរឧស្សាហកម្ម ខេត្តតាកែវ ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ពានរង្វាន់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ ខាងមុខនេះ។…
FIFA ដាក់បម្រាមកីឡាករឡាវ៤៥នាក់មិនឲ្យពាក់ព័ន្ធបាល់ទាត់អស់មួយជីវិត
សហព័ន្ធកីឡាបាល់ទាត់ពិភពលោកបានសម្រេចពិន័យកីឡាករឡាវ៤៥នាក់ពីបទកំណត់លទ្ធផលទុកជាមុន។ នេះបើតាមការផ្សាយពីវិទ្យុជាតិឡាវ។ អ្នកទាំង៤៥រូបនេះមិនអាចពាក់ព័ន្ធនឹងសកម្មភាពបាល់ទាត់អស់មួយជីវិត៕
រឿងគួរដឹងពីការចុះបញ្ជី និងប្រព័ន្ធប្រកួតនៅ Cambodian Premier League 2022
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសពីការរើសក្លិបចូលរួមការប្រកួតក្របខណ្ឌកំពូលកម្ពុជា ឬ Cambodian Premier League រដូវកាល២០២២ ដែលទទួលពាក្យចាប់ពីថ្ងៃទី០៩ ខែមករា ដល់ថ្ងៃទី១៤ ខែកុម្ភៈ។ ក្នុងនោះដែរ…
ឮថា កូតាកីឡាករបរទេសក្នុងលីគកំពូលកម្ពុជានៅតែដដែល តែលីគ២អាចមានបរទេស
ប្រភពមួយចំនួនបង្ហើបថា ចំនួនកីឡាករបរទេសក្នុងក្របខណ្ឌ Cambodian Premier League រដូវកាល២០២២ នឹងមាន៥រូបដដែលដូចរដូវកាលមុនៗ។ ចំពោះអ្នកនៅលើទីលានក៏នៅតែរក្សាតាមរូបមន្ត ៣+១ ដូចគ្នា។ សម្រាប់លីគទី២ ឬ…
ប្រណាំងកង់ជើងឯកថ្នាក់ជាតិជាការបង្កើនបច្ចេកទេសដល់កីឡាករ-កីឡាការិនី
ការប្រកួតទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នឹងធ្វើឡើងនៅថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែមករា លើទឹកដីអង្គរ ខេត្តសៀមរាប។ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បញ្ជាក់ថា ការប្រកួតនេះនឹងរួមចំណែកបង្កើនគុណភាពបច្ចេកទេសដល់កីឡាករ…
លីគអាជីព MPL-KH Pro League រដូវកាលថ្មី បង្កប់អត្ថន័យខ្ពស់ និងទម្រង់កាន់តែអស្ចារ្យ
ព្រឹត្តិការណ៍ប្រកួតលីគអេឡិចត្រូនិកអាជីព MPL-KH Pro League នៃវិញ្ញាសា Mobile Legends: Bang Bang វិលត្រឡប់មកវិញជាមួយនឹងទម្រង់ប្រកួតកាន់តែអស្ចារ្យ និងគួរឲ្យចាប់អារម្មណ៍ជាងរដូវកាលទី១។
វេជ្ជបណ្ឌិតម្នាក់ចាយធនធានផ្ទាល់ខ្លួនបង្កើតក្លិប និងជួយបាល់ទាត់ខេត្តបាត់ដំបង
លោក គង់ សាវង្ស គឺជាវេជ្ជបណ្ឌិតមួយរូបផ្នែកវះកាត់ឆ្អឹង បានបញ្ចប់ការសិក្សានៅក្រុងប័រដូ ប្រទេសបារាំង កាលឆ្នាំ២០១៥ និងបានបើកដំណើរការក្លិបបាល់ទាត់មួយដែលមានឈ្មោះថា គង់វង្សអេហ្វស៊ី ដែលបច្ចុប្បន្នត្រូវបានផ្លាស់ប្ដូរឈ្មោះទៅជា បាត់ដំបងអេហ្វស៊ី។ បាត់ដំបងអេហ្វស៊ីក៏ទើបតែទទួលបានសិទ្ធិចូលរួមការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ…
Team Manager ជម្រើសជាតិកម្ពុជាប្រាប់ពីការប្រមូលផ្ដុំ និងរូបមន្ត AFF U23
លោក ឈូក ពិសិដ្ឋ អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា (Team Manager) ប្រាប់ AMS Sports ការប្រមូលផ្ដុំក្រុមអាយុក្រោម២៣ឆ្នាំកម្ពុជាត្រៀម AFF U23…
គ្រូឥណ្ឌូនេស៊ីត្អូញរឿងហូបបាយកញ្ចប់រាល់ថ្ងៃ
លោក Shin Tae-yong គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ីបានត្អូញរឿងហូបបាយកញ្ចប់រាល់ថ្ងៃពេលអាហារថ្ងៃត្រង់ម្ដងៗ៕