ពលរដ្ឋខ្មែរធ្វើការនៅថៃជុំគ្នាប្រកួតបាល់ទាត់ដើម្បីមិត្តភាព និងសាមគ្គីភាព
ពលរដ្ឋខ្មែរធ្វើការនៅខេត្តបឋមធានី ប្រទេសថៃ បានជួបជុំគ្នាប្រកួតបាល់ទាត់ដើម្បីមិត្តភាព និងសាមគ្គីភាព កាលថ្ងៃអាទិត្យ ទី១២ ខែធ្នូ ឆ្នាំ២០២១៕
សុវណ្ណនាថ នឹងទៅរស់នៅក្រុង Preston រដ្ឋ Connecticut
រ៉េត សុវណ្ណនាថ ដែលជាតារាបាល់ទះក្រៅផ្លូវការមួយរូបនោះនឹងចាកចេញពីព្រះរាជាណាចក្រកម្ពុជានៅរាត្រីថ្ងៃអង្គារ ទី១៤ ខែធ្នូ សប្ដាហ៍នេះហើយដើម្បីទៅសាងជីវិតថ្មីលើដែនដីសហរដ្ឋអាមេរិក។ ការចាកចេញនេះ គឺតែសុវណ្ណនាថម្នាក់ប៉ុណ្ណោះ ដោយភរិយារបស់គេមិនទាន់ធ្វើដំណើរទៅជាមួយឡើយ។ កីឡាករមានប្រភពពីខេត្តកណ្ដាលប្រាប់ថា គេនឹងទៅរស់នៅក្រុង Preston…
លោក ប៉ែន មិថុនា អ្នកចូលចិត្តកីឡាជិះកង់បែបសុខភាព
ចុងសប្ដាហ៍នេះ លោក ប៉ែន មិថុនា ដែលជាអ្នកនិយមជិះកង់បែបសុខភាព និងសមាជិកក្រុមបានជិះពីភ្នំពេញដល់ខេត្តសៀមរាប។ អ្នកជំនួញ និងជាអ្នកគាំទ្រកីឡាដ៏សកម្មរូបនេះប្រាប់ AMS Sports ថា ពិតជាសប្បាយចិត្តចំពោះការជិះកង់បែបនេះ…
ទេព ច័ន្ទម៉ារ៉ា ទុកប្រកួតវាយសីនៅស.ស.យ.ក រាជធានីភ្នំពេញជាការស្ទង់សមត្ថភាពឡើងវិញ
កីឡាករវាយសី ទេព ច័ន្ទម៉ារ៉ា ទុកប្រកួតវាយសីនៅស.ស.យ.ក រាជធានីភ្នំពេញជាការស្ទង់សមត្ថភាពឡើងវិញ ក្រោយខកខានការប្រកួតមួយរយៈធំ ដោយសារបញ្ហាកូវីដ១៩។
ការប្រកួតហែលទឹកពិភពលោកនៅអារ៉ាប់រួមជាការបង្កើនសមត្ថភាពកីឡាករ-កីឡាការិនីកម្ពុជា
សហព័ន្ធខ្មែរកីឡាហែលទឹក បានបង្ហាញសមាសភាពគ្រូបង្វឹក កីឡាករ កីឡាការិនី ហែលទឹកជម្រើសជាតិកម្ពុជា ត្រៀមចេញដំណើរចេញទៅចូលរួមការប្រកួតជ្រើសរើសជើងឯកពិភពលោក (អាងហែលទឹក២៥ម៉ែត្រ) នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម នាពេលព្រឹកថ្ងៃទី១២ ខែឆ្នូ ឆ្នាំ២០២១…
សមាគមប៉េតង់វ័យចាស់កម្ពុជាជួបជុំប្រកួតគ្នាអបអរ២ធ្នូ និងត្រៀមព្រឹត្តិការណ៍វ័យចាស់អន្តរជាតិ
សមាគមកីឡាប៉េតង់វ័យចាស់កម្ពុជាបានរៀបចំការប្រកួតមួយកាលថ្ងៃអាទិត្យ ទី០៥ ខែធ្នូ ឆ្នាំ២០២១ នាទីលានវិទ្យាល័យ ជា ស៊ីម សាមគ្គី ដោយមាន១៤ក្រុមចូលរួម និងដំណើរការពេញមួយថ្ងៃតែម្ដង។
កូនខ្មែរកាត់ឥណ្ឌា នាង សាប់បា ពីអ្នកលេងកូនឃ្លីលើតុទៅជាកីឡាករប៉េតង់ជម្រើសជាតិស៊ុយអែត
លោក នាង សាប់បា គឺជាបុគ្គលដ៏មានចំណេះជំនាញមួយរូបក្នុងកីឡាប៉េតង់នៅកម្ពុជា។ ដំបូងឡើយបុរសមានកំណើតឆ្នាំ១៩៤៦រូបនេះផ្ដើមប្រឡូកកីឡាដោយការហ្វឹកហាត់វាយកូនឃ្លីលើតុពេលមានវ័យជាង១០ឆ្នាំ ហើយថែមទាំងទទួលបានឱកាសទៅហ្វឹកហាត់នៅប្រទេសចិនទៀតក្នុងអាយុ១៥ឆ្នាំ តែមិនត្រូវបានគ្រួសារអនុញ្ញាតទេ ព្រោះខ្លាចខូចការសិក្សា។ ដល់ឆ្នាំ១៩៦៩ លោកបានបន្តការសិក្សានៅប្រទេសបារាំង និងបានបន្តលេងវាយកូនឃ្លីលើតុ រហូតដល់ឆ្នាំ១៩៧៤…
វិទ្យាស្ថានជាតិអប់រំកាយទទួលបានផ្លូវរត់អត្តពលកម្ម អាងហែលទឹក និងអគារលំហាត់ប្រាណពីជប៉ុន
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញប្រគល់-ទទួលផ្លូវរត់អត្តពលកម្ម ៨ខ្សែបន្ទាត់…
វគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូកាយសម្ព័ន្ធជាការរួមចំណែកបណ្ដុះបណ្ដាលធនធានយ៉ាងសំខាន់
វគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូជំនាញកម្រិត១ (Level 1 Class P3+Training Camp) ដើម្បីពង្រឹងនូវគុណភាពបច្ចេកទេស ជូនដល់គ្រូបង្វឹកកម្រិត១ ប្រភេទកីឡាកាយ សម្ព័ន្ធ បានបញ្ចប់ដោយជោគជ័យ នៅព្រឹកថ្ងៃទី៧…
ទាញព្រ័ត្រទុកការប្រកួតជើងឯកថ្នាក់ជាតិជាការពន្លឿនអភិវឌ្ឍសហព័ន្ធ
សមាគមកីឡាទាញព្រ័ត្រខេត្តកំពត បានគ្រងម្ចាស់ជើងឯក លើវិញ្ញាសា ផ្នែកបុរស ខណៈសមាគមកីឡាទាញព្រ័ត្រខេត្តបាត់ដំបង គ្រងម្ចាស់ជើងឯកផ្នែកនារី នៃការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅសាលាគរុកុសល្យ និងវិក្រឹតការខេត្តកណ្តាល បន្ទាប់ពីក្រុមជ័យលាភីមេដាយមាសទាំងពីរក្រុម បានយកឈ្នះគូប្រកួតរៀងៗខ្លួន…
អតីតគ្រូថាយហ្គឺរបង្ហើបពីការយល់ព្រមទៅចូលរួមក្រុមមួយនៅលីគកំពូលថៃ
លោក Oriol Mohedano អតីតគ្រូបង្គោលអង្គរថាយហ្គឺរបង្ហើបថា កាលពីប៉ុន្មានខែមុន លោកបានយល់ព្រមចុះហត្ថលេខាទៅចូលរួមក្លិប Prachuab នៃលីគកំពូលថៃ ក្នុងនាមជាគ្រូជំនួយមួយរូប។ ជាអកុសល អ្វីៗបានប្រែប្រួលផ្ទុយពីការរំពឹងទុកទៅវិញបន្ទាប់ពីគ្រូបង្គោលក្លិប Prachuap…
អ្នករៀបចំទិវាពាក់កណ្ដាលម៉ារ៉ាតុន២០២២រំពឹងទាក់ទាញអ្នកចូលរួមច្រើនដូចមុន
ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៦ នឹងប្រារព្ធធ្វើឡើងនាថ្ងៃអាទិត្យ ទី២ ខែមករា ឆ្នាំ២០២២ នៅខេត្តសៀមរាប ខណៈការចុះឈ្មោះនៅតែបន្តទទួលរយៈពេល១សប្តាហ៍ទៀត។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១ ខែធ្នូ…