កីឡាប្រដាល់សកល

ព័ត៌មាន កីឡាប្រដាល់សកល ចុងក្រោយ

អតីតកីឡាករប្រដាល់សកលបទពិសោធជោកជាំដើមកំណើតរុស្ស៊ី Jan Tiger រួមចំណែកសម្រួចកីឡាករខ្មែរឆ្ពោះទៅ Asian Games

មួយរយៈធំចុងក្រោយនេះ បុរសវ័យ៥៤ឆ្នាំបានចូលរួមជួយបង្ហាត់កីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជា ក្នុងនាមជាគ្រូជំនួយជម្រើសជាតិ ជាពិសេសលើការសម្រួចសមត្ថភាពកីឡាករ Anvar Nasredinov Rajapov Abullah និង វី សុភ័ស្ស ក្នុងដំណើរឆ្ពោះទៅប្រជែងមេដាយជើងឯកអាស៊ី…

Neak Tola

កុមារី ស៊ីឡាង វ័យ៩ឆ្នាំចូលហាត់ប្រដាល់សកល ព្រោះអាចផ្ដល់សុខភាពល្អ និងក្បាច់គុនការពារខ្លួន

អស់រយៈពេលប្រមាណមួយឆ្នាំហើយ ដែលកុមារី ស៊ីឡាង សិស្សថ្នាក់ទី៤ នៃសាលាបឋមសិក្សាព្រះនរោត្តម បានចំណាយពេលហ្វឹកហាត់កីឡាប្រដាល់សកលយ៉ាងសកម្មនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ការដើរចូលវិស័យកីឡាក្រោមការជំរុញពីអ្នកម្ដាយនេះ គឺដើម្បីទទួលបានសុខភាពល្អ រាងកាយមាំមួន និងចេះក្បាច់គុនការពារខ្លួន។ទោះបីជាការហ្វឹកហាត់ដំបូងៗមានភាពលំបាក និងហត់នឿយខ្លាំង រហូតចំណាយពេលជាងមួយខែទើបអាចសម្របខ្លួនបាន…

Neak Tola

កីឡាករប្រដាល់សកលកម្ពុជា អាន់វ៉ា ត្រៀមប៉ះអ្នកប្រយុទ្ធឆ្នើមៗមកពីអឺរ៉ុប និងកម្រិតអូឡាំពិកមុនទៅ Asian Games

កីឡាករប្រដាល់សកលឆ្នើមជម្រើសជាតិកម្ពុជា Anvar Nasredinov កំពុងតែពង្រឹងសមត្ថភាពយ៉ាងខ្លាំងក្លា ដើម្បីត្រៀមខ្លួនចូលរួមប្រកួតក្នុងកម្មវិធីកម្រិតអន្តរជាតិ International Elite Boxing Tournament Yerevan Mayor Cup…

Neak Tola

ប្រដាល់សកលកម្ពុជាជ្រើសរើសសៅ រង្សី និង វី សុភ័ស្ស ជាបេក្ខភាពជម្រុះអូឡាំពិក ២០២៨

ប្រដាល់សកលកម្ពុជាជ្រើសរើសសៅ រង្សី និង វី សុភ័ស្ស ជាបេក្ខភាពជម្រុះអូឡាំពិក ២០២៨

Neak Tola

ពេជ្រ មុន្នីរ័ត្ន ពន្លកប្រដាល់សកលវ័យ១២ឆ្នាំមកពីខេត្តក្រចេះ កំពុងសម្រួចខ្លួនឆ្ពោះទៅគោលដៅជាកីឡាករលំដាប់ប្រទេស

ពេជ្រ មុន្នីរ័ត្ន ពន្លកអ្នកប្រយុទ្ធវ័យ១២ឆ្នាំមកពីខេត្តក្រចេះ ស៊ូឃ្លាតឆ្ងាយពីគ្រួសារ ចរយាត្រា មកភ្នំពេញ ដើម្បីបំពេញមហិច្ឆតាជាកីឡាករប្រដាល់សកលដ៏ឆ្នើមមួយរូបរបស់ជាតិ សិស្សគុនក្លិបមហាគ្រុឌខេត្តក្រចេះបច្ចុប្បន្នកំពុងហ្វឹកហាត់ក្នុងជំរំជម្រើសជាតិកីឡាប្រដាល់សកលកម្ពុជានៅរាជធានីភ្នំពេញ។ មុន្នីរ័ត្ន នឹងបង្ហាញខ្លួនលើកដំបូងលើសង្វៀនប្រដាល់សកលប្រចាំខែ Dragon the…

Neak Tola

លោក ជ័យ ណារ៉ា រំឭកពីការគាំទ្រកីឡាប្រដាល់សកលយ៉ាងផុសផុលនៅកម្ពុជាអំឡុងទសវត្សរ៍ឆ្នាំ១៩៨០

លោក ជ័យ ណារ៉ា អតីតកីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជាអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ បានរំឭកថា កីឡាប្រដាល់សកលនាពេលនោះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន។ ជាក់ស្ដែងពេលមានការប្រកួតម្ដងៗ នៅពហុកីឡដ្ឋានជាតិអូឡាំពិក មានអ្នកចូលទស្សនាយ៉ាងណែនណាន់តាន់តាប់។ ក្នុងអាជីពកីឡាប្រដាល់ពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩៧…

Neak Tola

ហ្វឹកហាត់កីឡាប្រដាល់សកលជួយបំបាត់វិបត្តិផ្លូវចិត្តរបស់យុវជន សុវណ្ណ ទេពា

ធ្លាប់ធ្លាក់ក្នុងបញ្ហាផ្លូវចិត្តកាលឆ្នាំ២០២២ ពោលក្រោយវិបត្តិជំងឺកូវីដ១៩ យុវជន សុវណ្ណ ទេពា រំឭកពិតជាពេលវេលាដ៏ខ្មៅងងឹតមួយក្នុងជីវិត និងចង់គេចចេញពីអ្វីៗទាំងអស់។ ប៉ុន្តែបន្ទាប់ពីបានគិតពិចារណាឡើងវិញ កាលឆ្នាំ ២០២៤ គេបានសម្រេចចិត្តចូលហ្វឹកហាត់កីឡា ដោយជ្រើសរើសកីឡាប្រដាល់សកល…

Neak Tola