បាល់ទាត់

ព័ត៌មាន បាល់ទាត់ ចុងក្រោយ

Highlight វគ្គដណ្ដើមលេខ៣ រវាង វិទ្យាល័យ ច្បារអំពៅ ទល់នឹង វិទ្យាល័យ ជ័យវរ្ម័នទី៧

សូមទន្សនាវីដេអូ highlight វគ្គដណ្ដើមលេខ៣ រវាង វិទ្យាល័យ ច្បារអំពៅ ទល់នឹង វិទ្យាល័យ ជ័យវរ្ម័នទី៧ ក្នុងពាន AIA ជេីងឯកវិទ្យាល័យ២០២៣។

Neak Tola

២៩គ្រាប់របស់ ខ្សែប្រយុទ្ធវិទ្យាល័យឫស្សីកែវ ម៉ាន រ៉យ៉ានី ក្នុងពាន AIA ជេីងឯកវិទ្យាល័យ២០២៣

គ្រាប់ណាខ្លះដែលអ្នកគិតថាល្អបំផុតក្នុងចំណោម២៩គ្រាប់របស់ ខ្សែប្រយុទ្ធវិទ្យាល័យឫស្សីកែវ ម៉ាន រ៉យ៉ានី ក្នុងពាន AIA ជេីងឯកវិទ្យាល័យ២០២៣? សូមទស្សនា

Neak Tola

គ្រូ និងកីឡាកររបស់វិ.ឥន្រ្ទទេវីរៀបចំជាស្រេចសម្រាប់ការប៉ះវិ.ប្ញស្សីកែវក្នុងថ្ងៃផ្តាច់ព្រ័ត្រពាន AIA ជើងឯកវិទ្យាល័យ

លោក ភោគ គីមសៀក គ្រូជំនួយវិទ្យាល័យឥន្រ្ទទេវី និងកីឡាករខ្សែប្រយុទ្ធរបស់វិទ្យាល័យឥន្រ្ទទេវី មានការរៀបចំក្រុមបានសព្វគ្រប់អស់ហើយសម្រាប់ការជួបវិទ្យាល័យប្ញស្សីកែវក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AIA ជើងឯកវិទ្យាល័យ ឆ្នាំ២០២៣។ ក្នុងនោះគ្រូជំនួយមានប្រភពពីស្វាយរៀងខាងលើបានសង្កត់ធ្ងន់ថាមានកង្វល់ចំពោះខ្សែប្រយុទ្ធលេខ ១៧ ប្ញស្សីកែវខ្លះៗដែរ…

Neak Tola

ក្រុមវិ.ប្ញស្សីកែវដាក់គោលដៅយកពាន AIA ជើងឯកវិទ្យាល័យឱ្យបានជូនអ្នកគាំទ្រខ្លួនក្នុងរដូវកាលទី៣

កីឡាករ និងក្រុមគ្រូបង្វឹករបស់វិទ្យាល័យប្ញស្សីកែវមានការតាំងចិត្តខ្ពស់ក្នុងការគ្រងជើងឯកពានរង្វាន់ AIA រដូវកាលទី៣ជូនចំពោះវិទ្យាល័យខ្លួន និងអ្នកគាំទ្ររបស់ខ្លួន។ ជាមួយគ្នានោះដែរ លោក ញែម ភារម្យ គ្រូបង្វឹកក្រុមវិទ្យាល័យប្ញស្សីកែវ ថាក្រុមរបស់លោកត្រៀមខ្លួនមកជារួចរាល់អស់ហើយ ចំពោះបញ្ហាកីឡាកររបួសខ្លះលោកជឿជាក់ថាពួកគេអាចនឹងជាទាន់ពេលវេលានៃថ្ងៃផ្តាច់ព្រ័ត្រ។…

Neak Tola

គ្រូជំនួយវិ.ឥន្រ្ទទេវី ភ្ញាក់ផ្អើលលើការរកគ្រាប់យ៉ាងលឿនរបស់វិ.ច្បារអំពៅ

លោក ភោគ គីមសៀក គ្រូជំនួយវិទ្យាល័យឥន្រ្ទទេវី មានការភ្ញាក់ផ្អើល និងក្តីបារម្ភខ្លះៗដែរជុំវិញការរកគ្រាប់បាល់តាមពីក្រោយវិញពីរគ្រាប់របស់ក្រុមកីឡាករខាងវិទ្យាល័យច្បារអំពៅក្នុងតង់ទី២ ដោយប្រើពេលវេលាប្រមាណ ១៥នាទីនោះ។ លោកថ្លែងបែបនេះក្រោយចប់ការប្រកួតជើងទីមួយវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រពានរង្វាន់ AIA ជើងឯកវិទ្យាល័យ ដោយក្រុមវិទ្យាល័យឥន្រ្ទទេវីបានយកឈ្នះលើក្រុមវិទ្យាល័យច្បារអំពៅ…

Neak Tola

ក្រុមវ៉េស្ទឡាញន៍ធ្វើមិនបានល្អក្នុងពាន AIA ជើងឯកវិទ្យាល័យឆ្នាំនេះ ព្រោះកត្តាចម្បង ២

គ្រូជំនួយសាលារៀនវ៉េស្ទឡាញន៍លោក ផាន់នី​ អ៊ីរដ្ឋា បានមើលឃើញពីចំណុចសំខាន់ៗ ២យ៉ាងដែលធ្វើឱ្យក្រុមរបស់លោកធ្វើមិនសូវបានល្អក្នុងពានរង្វាន់ AIA ជើងឯកវិទ្យាល័យរដូវកាលទី ៣នេះ ពោលកត្តាក្រុមកីឡាកររបស់លោកភាគច្រើនជាសិស្សដែលរៀនថ្នាក់ទី ១២ និងមួយវិញទៀតក្រុមវ៉េស្ទឡាញន៍លោកមិនសូវមានពេលវេលាហ្វឹកហាត់ជាមួយគ្នាទៀងទាត់។ យ៉ាងណាមិញអតីតកីឡាករ…

Neak Tola

គ្រូវិ.ប្ញស្សីកែវ និងអ្នកចាត់ការវិ.ជ័យវរ្ម័នទី៧ ថ្លែងបែបនេះក្រោយជំនួបជើងទី១ វគ្គ១/២ពានរង្វាន់ AIA ជើងឯកវិទ្យាល័យ

លោក ញែម ភារម្យ គ្រូបង្វឹកក្រុមវិទ្យាល័យប្ញស្សីកែវ ថាពេញចិត្តនឹងលទ្ធផលឈ្នះក្រុមវិទ្យាល័យជ័យវរ្ម័នទី៧ ៦-១ ក្នុងជើងទីមួយវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រពានរង្វាន់ AIA ជើងឯកវិទ្យាល័យ ដែលដូចនឹងការគ្រោងទុករបស់លោក។ គ្រូបង្វឹកមានមូលដ្ឋានក្នុងខ័ណ្ឌប្ញស្សីកែវដដែល បន្តថាសម្រាប់ជើងទីពីរក្រុមលោកនឹងបន្តលេងពេញសាច់បែបនេះទៀត…

narongrewooded

យុវជនសាលាបឹងកេត២រូបត្រៀមខ្លួនបាន90%សម្រាប់ការប្រកួនពានរង្វាន់នៅថៃ

យ៉ា រីឌីចេស្តា និង សឿង ភារ៉ាតម្លិសពេជ្រ ជាយុវជនក្នុងចំណោមយុវជន១៨រូបផ្សេងទៀត ដែលត្រូវបានសាលាបាល់ទាត់បឹងកេតជ្រើសរើសទៅប្រកួតក្នុងពានរង្វាន់យុវជនអាយុក្រោម១២ឆ្នាំ JSE INTERNATIONAL FOOTBALL FESTIVAL 2023…

narongrewooded

គ្រូវិ.ជ័យវរ្ម័នទី៧ និយាយចំៗអំពីការស្រុតចុះគុណផលលេងរបស់ក្រុមនៅចុងរដូវកាលពាន AIA ជើងឯកវិទ្យាល័យ

លោក លុយ គឹនសាន គ្រូបង្វឹកវិទ្យាល័យជ័យវរ្ម័នទី៧ និយាយចំៗ ជុំវិញការស្រុតចុះនូវគុណផលលេងរបស់ក្រុមចុងរដូវកាលក្នុងវគ្គវិលជុំសន្សំពិន្ទុនៃពានរង្វាន់ AIA ជើងឯកវិទ្យាល័យរដូវកាលទី៣ ឆ្នាំ២០២៣នេះ ពោលបណ្ដាលមកពីសមាជិកក្រុមមួយចំនួនបានប្រើប្រាស់កម្លាំងហួសដែនកំណត់ ដោយក្នុងនោះមាន៧០ភាគរយនៃកូនក្រុមរបស់លោកបានចូលរួមក្នុងការហ្វឹកហាត់ត្រៀមការប្រណាំងទូក និង…

narongrewooded

ខ្សែការពារវិ.ប្ញស្សីកែវបារម្ភរឿងពីរនេះ ក្នុងការប៉ះវិ.ឥន្រ្ទទេវីប្រកួតក្រោយ

ខ្សែការពារវិទ្យាល័យប្ញស្សីកែវ ម៉ន សុខទិគុណ សារភាពថាពិតជាបារម្ភចំពោះបញ្ហាពីរយ៉ាងសម្រាប់ការលេងទល់នឹងក្រុមខ្លាំងវិទ្យាល័យឥន្រ្ទទេវី។ ទីមួយបញ្ហាមិត្តរួមក្រុមឆាប់ឆេវឆាវលេងមិនសូវសហការគ្នា ពេលលេងក្រោមអាកាសធាតុក្តៅខ្លាំង និងទីពីរ បញ្ហាមិត្តរួមក្រុមខ្លះមិនបានចូលរួមហ្វឹកហាត់ដិតដល់ ព្រោះរវល់មើលមេរៀនត្រៀមប្រឡងបាក់ឌុបនាថ្ងៃខាងមុខ។ ក្រោយយកឈ្នះលើក្រុមវិទ្យាល័យពងទឹកក្នុងលទ្ធផល ៦-២ សប្តាហ៍ទី…

Neak Tola

យុវជន ទិត្យ មុន្នីចេស្ដា ពុះពារហាត់កីឡាបាល់ទាត់ ទោះគ្មានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន

យុវជន ធារី ទិត្យមុន្នីចេស្តា ខ្សែប្រយុទ្ធក្រុមវិទ្យាល័យប្ញស្សីកែវ ថ្លែងថាទោះបីជីវភាពគ្រួសារស្ថិតក្នុងស្ថានភាពលំបាក ដែលធ្វើឱ្យប៉ះពាល់ទឹកចិត្តក្នុងការលេងបាល់ទាត់របស់គេតិចតួច ក៏គេនៅតែខំប្រឹងបន្តទៀតដែរ ដោយស៊ូជិះម៉ូតូទៅហ្វឹកហាត់ជាមួយមិត្តភក្តិជាប្រចាំ។ យុវជនវ័យ១៧ ឆ្នាំដដែលបន្ថែមថាដោយសារឃើញគេលេងបាល់ទាត់មានភាពល្បីល្បាញច្រើន ទើបខ្លួនសម្រេចចិត្តចាប់យកកីឡាបាល់ទាត់ធ្វើជាក្តីស្រម៉ៃ។ ខ្សែប្រយុទ្ធរៀនថ្នាក់ទី១០…

narongrewooded

ម្ដាយខ្សែប្រយុទ្ធមួយរូបមកពីវិ.ប្ញស្សីកែវ ស្រេកឃ្លានចង់ឃើញកូនក្លាយជាកីឡាករបាល់ទាត់អាជីព

អ្នកស្រី លី ម៉ារី ត្រូវជាម្ដាយបង្កើតខ្សែប្រយុទ្ធ ម៉ាន រ៉យ៉ានី ម្ចាស់អាវលេខ១៧​ ក្រុមបាល់ទាត់វិទ្យាល័យប្ញស្សីកែវ អ្នកស្រីតែងតែមកគាំទ្រកូនប្រុសជារឿយៗ ក្នុងការប្រកួតនានា ក្នុងពានរង្វាន់ AIA…

narongrewooded