បាល់ទះ

ព័ត៌មាន បាល់ទះ ចុងក្រោយ

ប៊ន ណារិទ្ធ ជឿជាក់ក្រុមមហាផ្ទៃ A នឹងធ្វើបានល្អក្នុងពានបាល់ទះ៤ស្មើ

ដោយសារតែរបៀបប្រកួតផ្ដោតលើលក្ខណៈផ្លូវការភាគច្រើន ដៃប៉ះសេប្រចាំក្រុមបាល់ទះក្រសួងមហាផ្ទៃ ប៊ន ណារិទ្ធ ជឿជាក់ថា ក្រុមរបស់គេនឹងធ្វើបានល្អក្នុងព្រឹត្តិការណ៍បាល់ទះ៤ស្មើដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ។ កីឡាករមានប្រភពពីខេត្តតាកែវទទួល ស្គាល់ថា ប្រសិនបើលេងតាមរបៀបក្រៅផ្លូវការនោះក្រុមរបស់គេអាចនឹងជួបការលំបាកក្នុងការសម្របខ្លួន តែនៅពេលតម្រូវឲ្យគោរពតាមស្ដង់ដារនោះ…

Sovann Tith

ក្រុមបាល់ទះវិសាខាបានបង្ហាញវីដេអូពីការហ្វឹកហាត់របស់កីឡាករ គួន ម៉ុម

ភ្នំពេញ៖ ក្រុមបាល់ទះវិសាខាបានបង្ហាញវីដេអូពីការហ្វឹកហាត់របស់កីឡាករ គួន ម៉ុម​​ ដែលជា​ស្មាត់​មានកម្ពស់ ១.៩៨ម៉ែត្រ ។ ស្មាត់​មក​ពី​ខេត្ត​តាកែវ​ត្រូវ​បាន​គេ​ដឹង​ថា មាន​ស​មត្ថភាព​លោត​បានកម្ពស់​រហូត​៣,៤០ ម៉ែទ្រ ដែល​​ជា​កម្ពស់​ដ៏​ខ្ពស់​មួយ​កម្រ​មាន​អ្នក​ណា​​អាច​ធ្វើ​បាន​។ ​​​បើ​មើល​កាយ​សម្បទារ​វិញ​ស្មាត់​ល្អ​ជំនាញ​វ៉ៃ​បាល់​ផ្ដាច់​រូប​នេះ​​សក្តិសម​​ជា​ជា​កីឡាករ​អាជីព…

Vireak Mai

មាស វាសនា ខ្សែការពារលេងឲ្យក្រុមសូហ្វីយ៉ាប៉ៃលិនក្រៅពីអាជីពកីឡា មានមុខរបបលក់សម្ភារៈកីឡា

ភ្នំពេញ៖ ខ្សែការពារមានបទពិសោធន៍ច្រើនក្នុងវិស័យបាល់ទាត់កំពុងលេងក្រុមនៅស្រុកកំណើតកីឡាករ មាស វាសនា បានផ្ដល់បទសម្ភាសន៍មួយមកក្រុមការងារអេអិមអេសស្ពតកាលពីម្សិលមិញថា៖ ក្រៅពីអាជីពជាកីឡាករបាល់ទាត់លោកក៏បានបើកកន្លែងលក់សម្ភារៈកីឡាមួយកន្លែងផងដែលនៅខេត្តប៉ៃលិន។

Vireak Mai

ឌូកនិងម៉ាប់ឆ្វេងបង្ហាញមុខក្នុង MVថ្មីជាមួយពែកមី

ភ្នំពេញ៖ ឥន្ទ្រីពិឃាដឌូកនិងម៉ាប់ឆ្វេង កាលបីពេលថ្មីៗនេះបានចូលរួមសម្ដែងក្នុងបទចម្រៀង «រាំក្បាច់ជាងសំណង់​» របស់លោកពាក់មី ដែលបានធ្វើឱ្យមហាជនកោត​សរសើរជាខ្លាំង ចំពោះសមត្ថភាពដ៏ប៉ិនប្រសប់របស់អ្នកទាំងពីរ។ក្នុងចម្រៀងខាងលើ ឌូកនិងម៉ាប់ឆ្វេង បានបង្ហាញមុខច្រើនឈុត មានទាំងឈុតកំប្លែង និងរាំសប្បាយជាហូរហែ។ ស្មាត់ធំមកពីខេត្តព្រៃវែបាន្យដឹងថា…

Vireak Mai

សុវណ្ណនាថ សម្ងំហ្វឹកហាត់នៅស្រុកកំណើតនិងបង្រៀនក្មេងៗឱ្យចេះលេងបាល់ទះ

ភ្នំពេញ៖ សុវណ្ណនាថ ដែលប្រិយមិត្តអ្នកនិយមបាល់បាល់ទះភាគច្រើនបានស្គាល់នឹងពេញចិត្តនូវការលេងរបស់តាមតារាងបាល់ទះនានាបានបង្អាក់ពីការលេងមួយរយៈដោយសារការរើករាលដាលនៃជំងឺកូវីដ១៩។ ដោយសារមិនមានការប្រកួត សុវណ្ណនាថបានទៅស្រុកកំណើតរបស់ខ្លួននៅខេត្តព្រៃវែងហ្វឹកហាត់បន្ថែមនឹងបង្រៀនក្មេងៗនៅទីនោះឱ្យចេះលេងបាល់ទះ។សុវណ្ណនាថបានប្រាប់មកក្រុមការងារអេអិមអេសស្ពតថា ខ្ញុំកំពុងហ្វឹកហាត់នៅផ្ទះដោយខ្លួនឯងនឹងបង្រៀនក្មេងៗឱ្យចេះលេងបាល់ទះ។ ដើម្បីរកចំណូលជួយគ្រួសារ សុវណ្ណនាថបានប្រាប់បន្ថែម ខ្លួនក៏កំពុងជួយប្រពន្ធលក់ខោអាវហាត់ប្រាណតាមអនឡាញរីឯភរិយាលក់សាប៊ូខាតស្បែក។ សុវណ្ណនាថ ជាកីឡាករបាល់ទះមួយរូបដែលមានឈ្មោះបោះសំឡេងនៅតាមតារាងបាល់ជាច្រើននៅក្នុងប្រទេសហើយរូបគេត្រូវបានអ្នកនិយមបាល់ទះដាក់ឈ្មោះថា ប្ដូរចង្កេះលើអាកាស៕

Vireak Mai

រចំ ទៀន ខ្សែប្រយុទ្ធស្លាបស្ដាំប្រចាំក្រុមបាល់ទាត់នារីឃុំប៉ាតេ

ភ្នំពេញ៖ កីឡាការិនីបាល់ទាត់ជនជាតិចារាយ រចំ ទៀន ជាខ្សែប្រយុទ្ធស្លាបស្ដាំដ៏ឆ្នើមម្នាក់ប្រចាំក្រុមបាល់ទាត់នារីឃុំប៉ាតេ នៃខេត្តរតនគីរី។ រចំ ទៀន កាលពីពេលថ្មីៗនេះទើបតែជួយក្រុមរបស់ខ្លួនលើកពាន់រង្វាន់ប្រចាំឃុំប៉ាតេបានប្រាប់ពីប្រវត្តិលេងបាល់របស់នាងមកកាន់ក្រុមការងារអេអិមស្ពតថា បាល់ទាត់គឺជាក្ដីស្រម័យរបស់នាងតាំងពីតូច តែដោយសារមិនមានឱកាសសម្រេចក្ដីស្រម័យ ទើបតែវ័យ១៧ឆ្នាំ…

Vireak Mai

ផុល រតនៈ ឌឺមី ប្រចាំក្រុមបាល់ទះវិសា អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ជំងឺកូវិដ១៩

ភ្នំពេញ៖ បន្ទាប់ពីចាក់វ៉ាក់សាំងលើកទីពីររួចរាល់ ផុល រតនៈ កីឡាករប្រចាំក្រុមបាល់ទះវិសាខា អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩ ដើម្បីបញ្ឈប់ការរាល់ដាននៃជំងឺមួយនេះនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយស្នើសុំប្រជាពលរដ្ឋចូលរួមជាមួយរដ្ឋាភិបាលដោយប្រើវិធាការ បីការ បីកុំ។ ផុល រតនៈ…

Vireak Mai