សុវណ្ណនាថ សម្ងំហ្វឹកហាត់នៅស្រុកកំណើតនិងបង្រៀនក្មេងៗឱ្យចេះលេងបាល់ទះ
ភ្នំពេញ៖ សុវណ្ណនាថ ដែលប្រិយមិត្តអ្នកនិយមបាល់បាល់ទះភាគច្រើនបានស្គាល់នឹងពេញចិត្តនូវការលេងរបស់តាមតារាងបាល់ទះនានាបានបង្អាក់ពីការលេងមួយរយៈដោយសារការរើករាលដាលនៃជំងឺកូវីដ១៩។ ដោយសារមិនមានការប្រកួត សុវណ្ណនាថបានទៅស្រុកកំណើតរបស់ខ្លួននៅខេត្តព្រៃវែងហ្វឹកហាត់បន្ថែមនឹងបង្រៀនក្មេងៗនៅទីនោះឱ្យចេះលេងបាល់ទះ។សុវណ្ណនាថបានប្រាប់មកក្រុមការងារអេអិមអេសស្ពតថា ខ្ញុំកំពុងហ្វឹកហាត់នៅផ្ទះដោយខ្លួនឯងនឹងបង្រៀនក្មេងៗឱ្យចេះលេងបាល់ទះ។ ដើម្បីរកចំណូលជួយគ្រួសារ សុវណ្ណនាថបានប្រាប់បន្ថែម ខ្លួនក៏កំពុងជួយប្រពន្ធលក់ខោអាវហាត់ប្រាណតាមអនឡាញរីឯភរិយាលក់សាប៊ូខាតស្បែក។ សុវណ្ណនាថ ជាកីឡាករបាល់ទះមួយរូបដែលមានឈ្មោះបោះសំឡេងនៅតាមតារាងបាល់ជាច្រើននៅក្នុងប្រទេសហើយរូបគេត្រូវបានអ្នកនិយមបាល់ទះដាក់ឈ្មោះថា ប្ដូរចង្កេះលើអាកាស៕
រចំ ទៀន ខ្សែប្រយុទ្ធស្លាបស្ដាំប្រចាំក្រុមបាល់ទាត់នារីឃុំប៉ាតេ
ភ្នំពេញ៖ កីឡាការិនីបាល់ទាត់ជនជាតិចារាយ រចំ ទៀន ជាខ្សែប្រយុទ្ធស្លាបស្ដាំដ៏ឆ្នើមម្នាក់ប្រចាំក្រុមបាល់ទាត់នារីឃុំប៉ាតេ នៃខេត្តរតនគីរី។ រចំ ទៀន កាលពីពេលថ្មីៗនេះទើបតែជួយក្រុមរបស់ខ្លួនលើកពាន់រង្វាន់ប្រចាំឃុំប៉ាតេបានប្រាប់ពីប្រវត្តិលេងបាល់របស់នាងមកកាន់ក្រុមការងារអេអិមស្ពតថា បាល់ទាត់គឺជាក្ដីស្រម័យរបស់នាងតាំងពីតូច តែដោយសារមិនមានឱកាសសម្រេចក្ដីស្រម័យ ទើបតែវ័យ១៧ឆ្នាំ…
ផុល រតនៈ ឌឺមី ប្រចាំក្រុមបាល់ទះវិសា អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ជំងឺកូវិដ១៩
ភ្នំពេញ៖ បន្ទាប់ពីចាក់វ៉ាក់សាំងលើកទីពីររួចរាល់ ផុល រតនៈ កីឡាករប្រចាំក្រុមបាល់ទះវិសាខា អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩ ដើម្បីបញ្ឈប់ការរាល់ដាននៃជំងឺមួយនេះនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយស្នើសុំប្រជាពលរដ្ឋចូលរួមជាមួយរដ្ឋាភិបាលដោយប្រើវិធាការ បីការ បីកុំ។ ផុល រតនៈ…
ស្មាត់ឆ្វេង មី រស្មី ប្រាប់មូលហេតុដែលមិនសូវបង្ហាញខ្លួនឲ្យក្លិបបាល់ទះវិសាខា
ភ្នំពេញ៖ ស្មាត់ឆ្វេង ម៉ី រស្មី មិនសូវជាបង្ហាញមុខក្នុងការប្រកួតជាច្រើនរបស់ក្លិបបាល់ទះវិសាខា ការប្រកួតផ្លូវការ និងមិត្តភាព របស់ខ្លួនកាលបីដើមឆ្នាំ២០២១ ក្រុមការងារអេអិមអេស្ពតបានធ្វើទទួលពីការបញ្ជាក់របស់ស្មាត់ឆ្វេងនេះថា៖ គួររំលឹកថា ម៉ី រស្មី…
គ្រូបង្ហាត់ក្រុមបាល់ទះវិសាខា បញ្ជាក់មូលហេតុកីឡាករវ័យក្មេង កែវ ស្រេងលីហួរ លាឈប់ពីក្រុម
ភ្នំពេញ៖ បន្ទាប់ពីលិចលឺដំណឹងពីការចាកចេញរបស់កីឡាករបាល់ទះវ័យក្មេងកម្ពស់ ១.៨៨ម៉ែត្រ វ័យ១៥ឆ្នាំរបស់ក្រុមបាល់ទះវិសាខា កែរ ស្រេងលីហួរ ដែលធ្វើឲ្យអ្នកនិយមទស្សនាបាល់ទះជាច្រើនមានការភ្ញាក់ផ្អើល។ ក្រុមការងាររបស់អេអិមអេសស្ពតបានធ្វើការទាក់ទងទៅលោក សាន សុក្រិត្យ ដែលជាគ្រូបង្ហាត់ផ្ទាត់បានប្រាប់ឲ្យដឹងថា៖ គួរបញ្ជាក់ថា…
ប្រាក់រង្វាន់ជ័យលាភី សម្រាប់ពានរង្វាន់ការប្រកួតមិត្តភាព ដែលមានក្លិបបាល់ទះធំៗទាំង៥នៅកម្ពុជាចូលរួម
ពានរង្វាន់ “ការប្រកួតមិត្តភាពអបអរសាទរខួបលើកទី៤២ ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២១” ដែលមានសមាសភាពក្រុមខ្លាំងៗលំដាប់ប្រទេសចូលរួមចំនួន៥ នោះ ត្រូវបានរៀបចំប្រាក់រង្វាន់ឲ្យដឹងដូចខាងក្រោម៖ ១. ចំណាត់ថ្នាក់លេខ១ ទទួលបានប្រាក់រង្វាន់ ២…
៥ ក្រុម ចូលរួមប្រកួតក្នុងពានរង្វាន់បាល់ទះមិត្តភាពអបអរសាទរ “ទិវាជ័យជម្នះ៧មករា”
សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសហការជាមួយក្លិបបាល់ទះវិសាខា នឹងរៀបចំការប្រកួតបាល់ទះមិត្តភាព ដើម្បីអបអរសាទរដល់ «ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍៧មករា» ដែលប្រជុំដោយ ក្រុមខ្លាំងៗ លំដាប់កំពូល នៅក្នុងប្រទេសកម្ពុជា នៅចុងខែមករានេះ។ សមាសភាពក្រុមដែលបានដាក់ពាក្យចូលរួមប្រកួតមានដូចជា៖១) ក្លិបបាល់ទះវិសាខា២)…
