ព័ត៌មាន កីឡាជាតិ ចុងក្រោយ

គ្រូវិ.ជ័យវរ្ម័នទី៧ និយាយចំៗអំពីការស្រុតចុះគុណផលលេងរបស់ក្រុមនៅចុងរដូវកាលពាន AIA ជើងឯកវិទ្យាល័យ

លោក លុយ គឹនសាន គ្រូបង្វឹកវិទ្យាល័យជ័យវរ្ម័នទី៧ និយាយចំៗ ជុំវិញការស្រុតចុះនូវគុណផលលេងរបស់ក្រុមចុងរដូវកាលក្នុងវគ្គវិលជុំសន្សំពិន្ទុនៃពានរង្វាន់ AIA ជើងឯកវិទ្យាល័យរដូវកាលទី៣ ឆ្នាំ២០២៣នេះ ពោលបណ្ដាលមកពីសមាជិកក្រុមមួយចំនួនបានប្រើប្រាស់កម្លាំងហួសដែនកំណត់ ដោយក្នុងនោះមាន៧០ភាគរយនៃកូនក្រុមរបស់លោកបានចូលរួមក្នុងការហ្វឹកហាត់ត្រៀមការប្រណាំងទូក និង…

narongrewooded

ពានរង្វាន់យុវជនអន្តរជាតិ XO Siem Reap នឹងផ្ដល់បទពិសោធដល់ក្រុម និងរួមចំណែកលើកស្ទួយទេសចរណ៍នៅសៀមរាប

ឯកឧត្ដម ម៉េត មករា ប្រធានក្លិបបាល់ទាត់សៀមរាបយូណាយធីតការប្រកួតពានរង្វាន់ U14 XO Siem Reap International Youth Cup២០២៣ ពាក់កណ្ដាលខែវិច្ឆិកា…

Sovann Tith

អង់គ្លេសត្រៀមប្រកួតមិត្តភាពទល់នឹងក្រុមជើងខ្លាំងពីរ មុនចូលរួម Euro 2024

ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស នឹងមានការប្រកួតមិត្តភាពទល់ប្រេស៊ីល និងបែលហ្ស៊ិក នៅកីឡដ្ឋាន​ Wembley​នាខែមីនា ឆ្នាំ២០២៤ ជាការត្រៀមខ្លួនសម្រាប់ការចូលរួមព្រឹត្តិការណ៍ Euro 2024។

Narong

អ្នកចាត់ការ Al-Nassr ពន្យល់មូលហេតុអវត្តមាន Ronaldo ក្នុងប្រកួតទល់នឹង Al Duhail

Cristiano Ronaldo នឹងអវត្តមានពីការប្រកួតបន្ទាប់របស់ Al-Nassr ក្នុងជំនួបវគ្គចែកពូល AFC Champions League ទល់ Al Duhail នាថ្ងៃអង្គារ…

Narong

បាល់ទះពានសម្ដេចក្រឡាហោមឆ្នាំនេះកើនប្រាក់រង្វាន់ និងពានឯកត្តជនច្រើនជាងឆ្នាំមុន

ក្នុងសន្និសីទសារព័ត៌មានកាលថ្ងៃអាទិត្យ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកបណ្ឌិត អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហាញយ៉ាងច្បាស់ថា សម្រាប់ការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង…

Neak Tola

គ្រូបង្គោលជម្រើសជាតិថៃ រំពឹងអាចយកឈ្នះចិន ក្នុងប្រកួតដំបូងនៃវគ្គជម្រុះ World Cup ជុំទី២

គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិថៃ លោក Aleksandar Mano Polking​ ជឿជាក់ថា ក្រុមដំរីសឹកថៃ មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីយកឈ្នះក្រុមជម្រើសជាតិ ចិន ក្នុងការប្រកួតវគ្គជម្រុះ FIFA…

Narong

Marcelo ចាត់ទុកការឈ្នះពាន Copa Libertadores ជាការសងគុណ Fluminense

Marcelo ចាត់ទុកភាពជោគជ័យរបស់ Fluminense ដែលបានគ្រងជើងឯក Copa Libertadores កាលពីចុងសប្ដាហ៍នេះ ជាពានធំបំផុតនៅក្នុងអាជីពរបស់ខ្លួន ពោលគឺធំជាងការឈ្នះ UEFA Champions League​…

Narong

ខ្សែការពារវិ.ប្ញស្សីកែវបារម្ភរឿងពីរនេះ ក្នុងការប៉ះវិ.ឥន្រ្ទទេវីប្រកួតក្រោយ

ខ្សែការពារវិទ្យាល័យប្ញស្សីកែវ ម៉ន សុខទិគុណ សារភាពថាពិតជាបារម្ភចំពោះបញ្ហាពីរយ៉ាងសម្រាប់ការលេងទល់នឹងក្រុមខ្លាំងវិទ្យាល័យឥន្រ្ទទេវី។ ទីមួយបញ្ហាមិត្តរួមក្រុមឆាប់ឆេវឆាវលេងមិនសូវសហការគ្នា ពេលលេងក្រោមអាកាសធាតុក្តៅខ្លាំង និងទីពីរ បញ្ហាមិត្តរួមក្រុមខ្លះមិនបានចូលរួមហ្វឹកហាត់ដិតដល់ ព្រោះរវល់មើលមេរៀនត្រៀមប្រឡងបាក់ឌុបនាថ្ងៃខាងមុខ។ ក្រោយយកឈ្នះលើក្រុមវិទ្យាល័យពងទឹកក្នុងលទ្ធផល ៦-២ សប្តាហ៍ទី…

Neak Tola

យុវជន ទិត្យ មុន្នីចេស្ដា ពុះពារហាត់កីឡាបាល់ទាត់ ទោះគ្មានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន

យុវជន ធារី ទិត្យមុន្នីចេស្តា ខ្សែប្រយុទ្ធក្រុមវិទ្យាល័យប្ញស្សីកែវ ថ្លែងថាទោះបីជីវភាពគ្រួសារស្ថិតក្នុងស្ថានភាពលំបាក ដែលធ្វើឱ្យប៉ះពាល់ទឹកចិត្តក្នុងការលេងបាល់ទាត់របស់គេតិចតួច ក៏គេនៅតែខំប្រឹងបន្តទៀតដែរ ដោយស៊ូជិះម៉ូតូទៅហ្វឹកហាត់ជាមួយមិត្តភក្តិជាប្រចាំ។ យុវជនវ័យ១៧ ឆ្នាំដដែលបន្ថែមថាដោយសារឃើញគេលេងបាល់ទាត់មានភាពល្បីល្បាញច្រើន ទើបខ្លួនសម្រេចចិត្តចាប់យកកីឡាបាល់ទាត់ធ្វើជាក្តីស្រម៉ៃ។ ខ្សែប្រយុទ្ធរៀនថ្នាក់ទី១០…

narongrewooded

ឪពុក ម៉ន សាម៉េត នៅតែល្បីខាងស្ដោះផ្លុំព្យាបាលឆ្អឹងបាក់បែក ទោះជាវេជ្ជសាស្ត្រជឿនលឿនខ្លាំង

លោក ម៉ាង ម៉ន គ្រូបង្វឹក ក្លិបប្រដាល់យុវជនគុនខ្មែរពន្លឺថ្មី ព្រែកឯងកំចាត់គ្រឿងញៀន ក្រៅពីអាជីពជាគ្រូបង្វឹកគុនខ្មែរ លោកក៏មានជំនាញព្យាបាលឆ្អឹងឆ្អែងដែលបាក់បែកជាដើម។ លោកថា ដំបូងឡើយលោកស្ដោះផ្លុំ ព្យាបាលសម្រាប់តែកូនៗ និងសិស្សប្រដាល់របស់លោកដែលមានបញ្ហាក្រោយប្រកួតចប់តែប៉ុណ្ណោះ…

Neak Tola

កីឡដ្ឋានខ្លួនសង់រួចភ្លាម អង្គរថាយហ្គឺរគ្រោងធ្វើរៀបពានយុវជនអន្តរជាតិ និងកម្មវិធីប្រគំតន្ត្រី ដើម្បីលើកស្ទួយទេសចរណ៍សៀមរាប

លោក Akihiro Kato ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរប្រាប់ថា ពេលកីឡដ្ឋានរបស់ខ្លួនមានឈ្មោះថា ថាយហ្គឺរត្រូវបានសាងសង់រួចរាល់ លោកមានគម្រោងរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់យុវជនអន្តរជាតិមួយដើម្បីសម្ពោធផ្ទះថ្មី។ មិនតែប៉ុណ្ណោះ លោកក៏មានបំណងចង់រៀបកម្មវិធីប្រគំតន្ត្រី ដោយអញ្ជើញតារាចម្រៀងវណ្ណដាចូលរួមផងដែរ។ អ្នកជំនួញជនជាតិជប៉ុនសង្កត់ធ្ងន់ថា គម្រោងទាំងនេះមិនត្រឹមតែជាការបង្ហាញពីកីឡដ្ឋានរបស់ខ្លួនប៉ុណ្ណោះទេ…

Sovann Tith

ធន់ ផានិត បង្ហើបកូនចិត្តចង់ប៉ះ ពេជ្រ ប៊ុនសិទ្ធ សារជាថ្មី

អ្នកលេងថង់យាម ធន់ ផានិត បានលើកឡើងថារូបគេចង់ជួបតទល់ជាមួយកីឡាករជួរមុខគីឡូ ៥៧​ ប្រចាំសាលាប្រដាល់ ពេជ្រ សុផាន់គុនខ្មែរ កីឡាករ ពេជ្រ ប៊ុនសិទ្ធ សារជាថ្មីម្តងទៀត…

Neak Tola