ប៉ិច ធារ៉ា ត្រៀមជាស្រេចដើម្បីក្លាយជាថ្នាលយុវជនបើសហព័ន្ធត្រូវការ
ជាសិស្សថ្នាក់ទី៤នៅសាលាបឋមសិក្សាមង្គលសត្ថាវ័ន ធារ៉ា វ័យ១៣ឆ្នាំ ឱ្យដឹងថាគេជាកូនពៅក្នុង...
បុគ្គលល្បីៗក្នុងគុនខ្មែរ ចូលរួមបំផុសមនុស្សធម៌តាមហ្គេម «១ដុល្លារដើម្បីកុមារកម្ពុជា»
«១ដុល្លារសម្រាប់កុមារកម្ពុជា រឺ Onedollarchallengeforcambodianchildren» ដែលជាយុទ្ធនាការ កៀរគថវិកា ដល់កម្មវិធី រត់ដើម្បីសម្បុរសធម៌ជាមួយសាយ កំពុងផ្ទុះកក្រើកលើបណ្ដាញសង្គមនៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលកីឡាករ និង គ្រូបង្វឹកគុនខ្មែរល្បីៗមួយចំនួន ក៏បានចូលរួមក្នុងហ្គេមដើម្បីបំផុសចលនា…
ង៉ោល បូរី ហៅ ពុយតាកែវ បញ្ជាក់ទំនាក់ទំនងជាមួយស្មាត់វ៉ា និងស្មាត់វ៉េត
កីឡាករបាល់ទាត់ក្លិបគិរីវង់សុខសែនជ័យ ង៉ោល បូរី ហៅ ពុយតាកែវ បានបញ្ជាក់ទំនាក់ទំនងជាមួយស្មាត់វ៉ា និងស្មាត់វ៉េតដែលជាក្រុមបាល់ទះដ៏ល្បីនៅខេត្តតាកែវ៕
ក្រុមទូកកានូ និងរ៉ូអ៊ីង៣០រូបទទួលបានច្រវាកម្រិតស្តង់ដារពីសហព័ន្ធ
ឯកឧត្តម ជា ប៊ុនហេង អគ្គលេខាធិកាសហព័ន្ធទូកកានូ និងរ៉ូអ៊ីងកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា បានប្រគល់ច្រវាកម្រិតស្ដង់ដារ ដល់ក្រុមកីឡាករកីឡាការិនីចំនួន៣០រូប នៅមាត់ទន្លេក្រុងតាខ្មៅ ខេត្តកណ្ដាល។ ព័ត៌មានលំអិត…
ខ្លះៗពីអតីតកីឡាករជម្រើសជាតិជប៉ុនដែលក្លាយជាទីប្រឹក្សាអង្គរថាយហ្គឺរ
ក្លិបបាល់ទាត់អង្គរថាយហ្គឺរបានប្រកាសពីការតែងតាំងលោក Naotake Hanyu ជាទីប្រឹក្សា។ បុរសវ័យ៤០ឆ្នាំជាអតីតកីឡាករបាល់ទាត់អាជីពពីចន្លោះឆ្នាំ២០០២ដល់២០១៧ និងជាប់ជម្រើសជាតិជប៉ុនពីឆ្នាំ២០០៦ដល់២០០៨បង្ហាញខ្លួនបាន១៧លើក។ លោក Hanyu ធ្លាប់លេងឲ្យក្លិប JEF United Chiba,…
ប្រធានក្លិបប៉េតង់ទីស្ដីការគណៈរដ្ឋមន្ត្រីថ្លែងយ៉ាងពិសេសក្រោយឈ្នះជើងឯកគរុគុណ
ជោគជ័យក្នុងការប្រកួតប៉េតង់ពានរង្វាន់គរុគុណពិតជាមានអត្ថន័យយ៉ាងធំធេងសម្រាប់ក្លិបទីស្ដីការគណៈរដ្ឋមន្ត្រី។ នេះជាការអះអាងពីប្រធានក្លិប លោក សូម៉ៃ សុខគា ដែលបានថ្លែងកាលថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ក្រោយក្រុមលោកក្រសោបបានពានរង្វាន់ និងមេដាយមាស៣ប្រភេទវិញ្ញាសាផ្សេងទៀតក្នុងការប្រកួតប៉េតង់ជើងឯកគរុគុណនាពហុកីឡដ្ឋានជាតិ។ ព័ត៌មានលំអិតសូមទស្សនាវីដេអូខាងក្រោមនេះ៖
បាល់ទាត់លីគទី២, លីគនារី, ហ្វូតសាល និងពានយុវជនត្រូវបានប្រកាសផ្អាកជាបណ្ដោះអាសន្ន
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសនៅរសៀលថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា នេះការប្រកួតបាល់ទាត់ជម្រើសជើងឯកក្របខណ្ឌទីពីរ, លីគនារី, ហ្វូតសាល, បាល់ទាត់អាយុក្រោម១៨ឆ្នាំ និងក្រោម១៥ឆ្នាំត្រូវបានសម្រេចផ្អាកបណ្ដោះអាសន្នសិន។ ការផ្អាកនេះបន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកសកម្មភាពហ្វឹកហាត់…
វិសាខាបញ្ជាក់ពីការត្រៀមខ្លួនសម្រាប់ AFC Cup 2021
ក្លិបបាល់ទាត់វិសាខាបានត្រៀមផែនការរួចជាស្រេចហើយសម្រាប់ការប្រកួតពានរង្វាន់ AFC Cup 2021 វគ្គ play-off ខាងមុខក្រោយឈ្នះពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០២០ កាលថ្ងៃទី០៧ ខែវិច្ឆិកា…
ព្រៃវែងទទួលបានចំណាត់ថ្នាក់លេខ៣ ហ៊ុន សែន ខាប់
ក្រុមបាល់ទាត់ជម្រើសខេត្តព្រៃវែង បានក្លាយជាម្ចាស់ចំណាត់ថ្នាក់លេខ៣ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ប្រចាំរដូវកាល២០២០។ ក្រុមជើងឯកថ្នាក់ខេត្តមួយនេះបានយកឈ្នះភ្នំពេញក្រោន៤ទល់នឹង២ក្នុងការប្រកួតនៅពហុកីឡដ្ឋានជាតិ ថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា។ គ្រាប់បាល់របស់ភ្នំពេញក្រោនរកបានដោយប្រាក់ ធីវ៉ា…
គ្រូមហាផ្ទៃ ថា ចេះ៥ចំណុចនេះមានន័យថា ចេះលេងបាល់ទះហើយ
ដើម្បីក្លាយជាអ្នកលេងបាល់ទះដ៏ជំនាញមួយរូប កីឡាករគ្រប់រូបត្រូវចេះមូលដ្ឋានគ្រឹះដ៏សំខាន់ចំនួន៥។ លោក អ៊ូ សុផល គ្រូបង្គោលក្រុមបាល់ទះក្រសួងមហាផ្ទៃបានបញ្ជាក់ពីមូលដ្ឋានគ្រឹះទាំងនេះ៕
ពីរក្រុមនៅអាស៊ី មានឈ្មោះក្នុងចំណោម Top 10 ក្រុមជម្រើសជាតិបាល់ទះបុរស ខណៈកម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១៣៦
សន្ទុះនៃការគាំទ្រកីឡាបាល់ទះនៅកម្ពុជា មានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ មួយរយៈចុងក្រោយនេះ ដោយមានការចូលរួមទស្សនាដ៏ច្រើនកុះករនៅតារាងបាល់ទះផ្ទាល់ និង នៅក្នុងការផ្សាយផ្ទាល់លើបណ្ដាញសង្គម។ បើយោងតាមតារាងចំណាត់ថ្នាក់ ដែលចេញផ្សាយ នៅលើវេបសាយផ្លូវការរបស់សហព័ន្ធកីឡាបាល់ទះអន្ដរជាតិ(FIVB) នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ…
