Tag: បាល់ទាត់

ប្រវត្តិសាស្ត្រថ្មីជាង២០ឆ្នាំ វគ្គផ្តាច់ព្រាត់ពានរង្វាន់ AFC លំដាប់ទី៣មានអ្នកចូលរួមទស្សនាផ្ទាល់៥ម៉ឺននាក់ជាង

អាចនិយាយបានជាប្រវត្តិសាស្ត្រមិនទាន់មានក្នុងរយៈពេលជាង ២០ឆ្នាំក្នុងពានរង្វាន់លំដាប់ទី៣របស់ AFC ដែលមានឈ្មោះផ្លូវការថា AFC Challenge League សម្រាប់រដូវកាលថ្មី ២០២៤-២០២៥ ក្រោយពីកំណែទម្រង់ថ្មីនិងការផ្លាស់ប្តូរពីឈ្មោះចាស់ AFC President's…

sok sovanpanha

គ្រូបង្គោលបឹងកេត៖ ពេលក្រុមឈ្នះ សូមសរសើរកីឡាករចុះព្រោះពួកគេខិតខំណាស់ តែបើចាញ់គឺយើងចាញ់ទាំងអស់គ្នា កុំដាក់បន្ទុកតែកីឡាករ

លោក Conor Nestor បាននិយាយលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកក្រោយទទួលបានការកើតសរសើរពីសំណាក់អ្នកគាំទ្រក្រុមបឹងកេត បន្ទាប់ពីក្រុមរហ័សនាមនាគខៀវក្រសោបបានជ័យជំនះផ្ទួនៗគ្នា ២ប្រកួតចុងក្រោយនេះ។ ដោយបុរសសញ្ជាតិអៀរឡង់បានលើកឡើងថា “ការសើរតែងតែល្អជាងការរិះគន់ ខ្ញុំពេញចិត្តចំពោះសន្តានចិត្តល្អរបស់អ្នក ខ្ញុំជឿជាក់នូវក្នុងអនាគតរួមគ្នារបស់ពួកយើង” ។ គ្រូបង្វឹកវ័យ៤១ឆ្នាំរូបនេះបន្ថែមថា…

sok sovanpanha

លោកស្រី ពុធ ធីតា បង្ហាញការភ្ញាក់ផ្អើលពីសន្ទុះយុវជនមកធ្វើតេស្តរយៈពេល៤ថ្ងៃនេះ

លោកស្រី ពុធ ធីតា ប្រធានក្លឹបបាល់ទាត់បឹងកេតក្នុងឱកាសចុះមើលពីសកម្មភាពនៃការធ្វើតេស្តយុវជនអាយុក្រោម ១៦ និង១៨ឆ្នាំរបស់ក្លឹបបានមានប្រសាសន៍ថាលោកស្រីពិតជាមានសេចក្តីសោមន្សរីករាយយ៉ាងខ្លាំងដែលឃើញមានយុវជនជាច្រើនពាន់នាក់មកពីគ្រប់ទិសទីនាំគ្នាមកធ្វើតេស្តដូច្នេះ។ ក្នុងនាមជាប្រធានក្លឹបពេលឃើញពីចំនួនយុវជនមកចូលរួមរយៈ៤ថ្ងៃមកនេះជាង២ពាន់នាក់នេះ លោកស្រីថាគឺជាសញ្ញាណវិជ្ជមានមួយសម្រាប់អនាគតនៃបាល់ទាត់កម្ពុជា។ បន្ថែមទៀតដែរ ថ្នាក់ដឹកនាំដដែលបន្តថាវត្តមាននៃការចូលរួមពីសំណាក់យុវជនយ៉ាងផុលផុសបែបនេះ គឺស្របទៅតាមចក្ខុវិស័យរបស់ក្លឹបបាល់ទាត់បឹងកេតលើការបណ្តុះកីឡាករចេញពីកម្រិតថ្នាលបែបនេះ និងក៏ស្របតាមទិសដៅសហព័ន្ធបាល់ទាត់កម្ពុជាក្នុងការស្វែងរកនូវធនធានល្អៗសម្រាប់បន្តវេនពីកីឡាករចាស់ៗ។…

sok sovanpanha

កិច្ចការគួរធ្វើបន្តសម្រាប់ អាយអេសអាយ ដើម្បីអភិវឌ្ឍក្រុម ក្រោយអស់ឱកាសចូល Top 6

ក្រោយមិនអាចឆ្លងចូលក្នុងចំណោមក្រុមទាំង៦ប្រកួតប្រជែងនៃជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ ក្រោមថ្វីជើងក្រុមនាគខៀវបឹងកេតក្នុងលទ្ធផល ៨ទល់ ១ លោក ឃួន ឡាបូរ៉ាវី វាគ្មិនប្រចាំកម្មវិធីជជែកបាល់ទាត់បានផ្តល់មតិស្ថាបនាមួយចំនួនសម្រាប់ក្រុម អាយអេសអាយ ដង្កោសែនជ័យ…

sok sovanpanha

ថុល សុភិទិ ធ្លាប់ប៉ងក្លាយជាកីឡាករបាល់ទាត់អាជីពកាលពីក្មេង តែមិនអាចសម្រេចបានព្រោះហេតុផលមួយចំនួន ​

តារាចម្រៀងសំនៀងផ្អែម ថុល សុភិទិ បានបង្ហើបពីគោលបំណងរបស់គេមួយកាលពីនៅក្មេងៗថា ចង់ក្លាយខ្លួនជាកីឡាករបាល់ទាត់អាជីពមួយរូប ព្រោះរូបគេចូលចិត្ត និងតែងតែលេងបាល់ទាត់មកជារើយៗកាលពីនៅតូចៗមកម៉្លេះ។ ក្នុងឱកាសការប្រកួតបាល់ទាត់សប្បុសធម៌រៃអង្គាស​ប្រាក់ជួយមន្ទីរពេទ្យគន្ធបុប្ផារវាងក្រុមផ្ការីកគ្រប់រដូវ ទល់នឹង ក្រុមគុនខ្មែរ កាលពីល្ងាចថ្ងៃទី២២ ខែធ្នូ…

sok sovanpanha

ក្រុមបាល់ទាត់វ័យចាស់ព្រែកតាពៅចូលរួមពានខេត្តកណ្តាល ជាផ្នែកមួយនៃការបំផុសស្មារតីកីឡាដល់យុវជន

លោក អ៊ឹម សុវណ្ណារី ជាសមាជិកក្រុមបាល់ទាត់វ័យចាស់ម៉ូស្ល៊ីមភូមិព្រែកតាពៅ១ បានលើកឡើងថា លោកចូលរួមក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ «កីឡាដើម្បីទាំងអស់គ្នា» ប្រចាំខេត្តកណ្តាលនេះគឺដើម្បីជាការបំផុសស្មារតីឱ្យយុវជនទាំងអស់ឱ្យពួកគេនាំគ្នាងាកមកលេងកីឡាទាំងអស់គ្នា ជៀសវាងទៅប្រព្រឹត្តអំពើដែលសង្គមស្អប់ខ្ពើមផ្សេងៗ។ ជាមួយគ្នាផងដែរ មន្ត្រីរាជការដដែលក៏បានបន្ថែមជុំវិញគុណសម្បត្តិនៃការលេងបាល់ទាត់ថាជួយឱ្យយើងទទួលបានសុខភាពល្អ កាត់បន្ថយស្រ្តេស…

sok sovanpanha

កីឡាការិនីម្នាក់របស់ បាត់ដំបង របួសសរសៃជង្គង់ក្នុងជំនួប ព្រះខ័នរាជ លត់១១គ្រាប់

កីឡាការិនីមួយរូបរបស់ក្រុមបាល់ទាត់នារី ខេត្តបាត់ដំបង កញ្ញា សែន ស្រីតួច

Sophana Pen