លោក ឃុល ភីរម្យ នាយកផ្នែកអភិវឌ្ឍន៍ហ្វូតសាលនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាប្រាប់ថា ការហ្វឹកហាត់ចំណោម១៩នាក់ក្នុងបញ្ជីបឋមជម្រើសជាតិហ្វូតសាលកម្ពុជា នឹងចាប់ផ្ដើមការហ្វឹកហាត់ជុំគ្នានៅរាត្រីថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ នាទីលានថ្មីរបស់ក្រុមដោនថោន។ អ្នកជំនាញហ្វូតសាលដដែលបញ្ជាក់ដែរថា ចំណោមកីឡាករទាំង១៩នាក់ក្នុងបញ្ជីបឋម នឹងមានការជម្រុះមកត្រឹម១៤នាក់សម្រាប់បញ្ជីចុងក្រោយ។