កញ្ញា ហែមថុន វិទីនី គ្រូបង្វឹកជម្រើសជាតិហែលទឹកកម្ពុជាបានបង្ហាញនៅចំណុចសំខាន់មួយចំពោះអ្នកចង់ក្លាយខ្លួនជាកីឡាករហែលទឹកអាជីពគួរមាន នោះគឺជាក្តីស្រឡាញ់ពិតប្រាកដលើវិស័យកីឡាក្នុងទឹកមួយនេះ។
អតីតកីឡាការិនីជម្រើសជាតិហែលទឹកកម្ពុជារូបនេះ ពន្យាល់ថាកីឡាហែលទឹកទាមទារឱ្យកីឡាករ-កីឡាការិនីដែលចូលរួមត្រូវហ៊ានលះបង់ច្រើនទាំងពេលវេលា ទាំងសម្រស់ ចំពោះការហ្វឹកហាត់ខ្លាំង។
កញ្ញា ហែមថុន វិទីនី គ្រាជាកីឡាការិនីគឺជំនាញខ្លាំងក្នុងប្រភេទវិញ្ញាសា ហែលសេរី ៥០ម៉ែត្រ និងជាកីឡាការិនីដែលមានបទពិសោធជោកជាំលើឆាកអន្តរជាតិ ដូចជាការចូលរួមប្រកួតក្នុងកីឡាអូឡាំពិកពិភពលោក ៣ សម័យកាល ឆ្នាំ ២០០៨, ២០១២, និងចុងក្រោយនៅទីក្រុង Rio de Janeiro ប្រទេសបេ្រស៊ីល ឆ្នាំ២០១៦៕