សមាជិកក្រុមបាល់ទាត់ក្នុងសាល C Light Star ម្នាក់ទម្លាយផែនការជុំវិញការហាត់កីឡា Teqball

sok sovanpanha
5 មើល
0 នាទីអាន

កីឡាករ ណាក់ រតនា សមាជិកក្រុម C Light Star ដែលជាក្រុមជើងឯករងពានរង្វាន់បាល់ទាត់ក្នុងសាល “រាជធានីភ្នំពេញ” រដូវកាលទី១ បានបកស្រាយជុំវិញការបន្ថែមនៅកីឡាបាល់ទាត់លើតុមួយមុខទៀតសម្រាប់អាជីពជាកីឡាករក្នុងឆ្នាំ២០២៥នេះ ដោយកីឡាករវ័យ ៣៥ឆ្នាំបានថាការសម្រេចចិត្តចូលហាត់បាល់ទាត់លើតុមួយប្រភេទ ក៏ព្រោះតែខ្លួនចង់សាកល្បង និងចង់ផ្លាស់ប្តូរបទពិសោធជាមួយកីឡាថ្មីមួយនេះ។

កូនអ្នកបាត់ដំបងបន្ថែមពីគោលដៅដែលចាប់បន្ថែមបាល់ទាត់លើតុដោយសារតែមានការណែនាំពីនាក់ស្គាល់គ្នា សមស្របជាមួយខ្លួនចាប់អារម្មណ៍ និងមានដុងជាមួយបាល់ស្រាប់។ ជាមួយគ្នាបុរសវ័យ ៣៤ឆ្នាំចង់ក្លាយខ្លួនជាចំណែកមួយផ្សព្វផ្សាយពីកីឡាមួយប្រភេទថ្មីនៅកម្ពុជានេះឱ្យមានការទទួលស្គាល់និងទូលំទូលាយជាងនេះ។

ជាមួយគ្នានេះ ណាក់ រតនា ក៏បាននិយាយពីបទពិសោធមួយចំនួនជុំវិញដំណាក់កាលដំបូងៗដែលខ្លួនធ្លាប់តែលេងបាល់ទាត់ក្នុងសាលទូទៅ មកលេងលក្ខណៈបាល់ទាត់លើតុ ដោយខ្លួនថាពិតជាមានការភាន់ច្រឡំគ្នាខ្លះៗដែរ។

ណាក់ រតនា គឺជាអ្នកមានស្រុកកំណើតនៅក្នុងខេត្តបាត់ដំបងដោយធំធាន់ជាមួយការលេងបាល់ទាត់លើស្មៅ និងបាល់ទាត់ក្នុងសាលតាំងពីក្មេងៗមក ហើយបច្ចុប្បន្នខ្លួនកំពុងសំងំហ្វឹកហាត់ខ្លាំងជាមួយកីឡាបាល់ទាត់លេងតុជាមួយគ្រូៗសហព័ន្ធកីឡាបាល់ទាត់លើកម្ពុជាផងដែរ៕