Skip to content
កីឡាករក្នុងបញ្ជីបឋមហ្វូតសាលជម្រើសជាតិត្រៀមជម្រុះជើងឯកអាស៊ី២០២៤ ផ្ដើមហាត់ជុំគ្នាថ្ងៃនេះ មុនចម្រាញ់យកត្រឹម១៤នាក់
    ទំព័រដើម  »  កីឡាជាតិ

កីឡាករក្នុងបញ្ជីបឋមហ្វូតសាលជម្រើសជាតិត្រៀមជម្រុះជើងឯកអាស៊ី២០២៤ ផ្ដើមហាត់ជុំគ្នាថ្ងៃនេះ មុនចម្រាញ់យកត្រឹម១៤នាក់

លោក ឃុល ភីរម្យ នាយកផ្នែកអភិវឌ្ឍន៍ហ្វូតសាលនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាប្រាប់ថា ការហ្វឹកហាត់ចំណោម១៩នាក់ក្នុងបញ្ជីបឋមជម្រើសជាតិហ្វូតសាលកម្ពុជា នឹងចាប់ផ្ដើមការហ្វឹកហាត់ជុំគ្នានៅរាត្រីថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ នាទីលានថ្មីរបស់ក្រុមដោនថោន។ អ្នកជំនាញហ្វូតសាលដដែលបញ្ជាក់ដែរថា ចំណោមកីឡាករទាំង១៩នាក់ក្នុងបញ្ជីបឋម នឹងមានការជម្រុះមកត្រឹម១៤នាក់សម្រាប់បញ្ជីចុងក្រោយ។