គ្រូបង្គោលរបស់ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន លោក Hajime Moriyasu រំពឹងថាកីឡាករ Zion Suzuki អាចនឹងកែប្រែស្ថានភាពបានប្រសើរឡើងជាថ្មី ពីបទពិសោធឈឺចាប់ ចំពោះការលេងពុំសូវបានល្អ ក្នុងបរាជ័យ ២-១ ក្រោមថ្វីជើងអ៊ីរ៉ាក់ ក្នុងប្រកួត AFC Asian Cup កាលពីថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤។
Suzuki បានរបូតគ្រាប់បាល់ពីរគ្រាប់ ក្នុងវគ្គទី១ ពីការតែតបញ្ចូលទីរបស់កីឡាករអ៊ីរ៉ាក់ Aymen Hussein។ កីឡាករវ័យ២១ឆ្នាំ ក៏បានធ្វើឱ្យមានកំហុស ក្នុងប្រកួតបើកឆាករបស់ជប៉ុនទល់នឹងវៀតណាម ដែលធ្វើឱ្យរបូតគ្រាប់បាល់ពីរគ្រាប់ ក្នុងវគ្គទី១ មុនពេលពួកគេកែប្រែស្ថានភាព ហើយបានយកឈ្នះ ៤-២។