Skip to content
    ទំព័រដើម  »  កីឡាជាតិ

កីឡាកម្ពុជា២ប្រភេទទទួលបានសិទ្ធិពិសេសសម្រាប់អូឡាំពិកនៅអូឡាំពិកនៅបារាំង

ឯកឧត្តម ញ៉ាន សុខវិសាល នាយបេសកកម្ម ដឹកនាំប្រតិភូកីឡាកម្ពុជាទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅប្រទេសបារាំង បានថ្លែងឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក នៅប្រទេសបារាំង ប្រទេសកម្ពុជា ពុំមានកីឡាករ កីឡាការិនីជាប់ក្នុងវគ្គជម្រុះចូលរួមឡើយ ពោលគឺទទួលបានត្រឹមតែការផ្តល់សិទ្ធិពិសេស ដែលត្រូវផ្តល់ឱ្យគណៈកម្មាធិការជាតិអូឡាំពិកប្រទេសដែលមិនមានកីឡាករ កីឡាការិនីជាប់ក្នុងជម្រុះ មានន័យថា កម្ពុជាត្រូវផ្តល់សិទ្ធិពិសេសចូលរួម លើ ២ប្រភេទកីឡា គឺអត្តពលកម្ម(កីឡាករ ១រូប) និងហែលទឹក (កីឡាករ ០១រូប និងកីឡាការិនី ១រូប)។