Skip to content
    ទំព័រដើម  »  កីឡាជាតិ

OCA លុបចោលព្រឹត្តិការណ៍កីឡាក្នុងសាលនៅថៃ

សារព័ត៌មាន Bangkok Post នៅថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ នេះថា ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីបាន​សម្រេចលុបចោលព្រឹត្តិការណ៍កីឡាក្នុងសាល និង​យុទ្ធគុនអាស៊ី ដែលគ្រោងប្រព្រឹត្តទៅនៅប្រទេសថៃ ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា នាក្រុងបាងកក និងខេត្តឈុនបុរី។

អាជ្ញាធរកីឡាថៃប្រកាសថា ពួកគេបានទទួលសារអេឡិចត្រូនិកបន្ទាន់មួយពីក្រុមប្រឹក្សាកីឡាអាស៊ីបញ្ជាក់ពីការលុបចោលនេះ។ ប៉ុន្តែ OCA អះអាងថា ថៃអាចធ្វើម្ចាស់ផ្ទះសាជាថ្មីនាពេលអនាគត។

សារព័ត៌មាន Bangkok Post បញ្ជាក់ថា កង្វះថវិកា និងពេលវេលា ពីភាគីថៃ គឺជាហេតុផលជុំវិញការលុបចោល។

គណៈកម្មាធិការអូឡាំពិកកម្ពុជាក៏មានគម្រោងបញ្ជូនអត្តពលិក​កម្ពុជាចូលរួមព្រឹត្តិការណ៍ខាងលើដែរ៕