អ្នកកនិយមកីឡារត់ និងបរទេសប្រមាណ៣០រូបបានចេញដំណើរទៅខេត្តក្រចេះនៅព្រឹកព្រលឹមថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០២៤ នេះដើម្បីជួបជុំគ្នារៀបចំការប្រកួតកីឡារត់ និងជិះកង់ពីទីរួមខេត្តដល់មណ្ឌលផ្ទះក្លារ៉ា ដែលមានមូលដ្ឋាននៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។ នេះបើតាមការឱ្យដឹងពីលោក គីម សារឿន ហៅ គីម កុក ដែលជាអ្នកចូលរួមកម្មវិធីខាងលើ។
អ្នកនិយមកីឡារត់វ័យ៥៦ឆ្នាំរូបនេះបញ្ជាក់ថា កម្មវិធីនេះត្រូវបានបង្កើតឡើងដំបូងខ្ញុំឆ្នាំ២០២០ ក្នុងន័យរៃអង្គាសថវិកាជួយដល់កុមារនៅមណ្ឌលផ្ទះក្លារ៉ា ដែលថវិកាបានមកពីការចុះឈ្មោះ និងការចូលរួមឧបត្ថម្ភនានា។
ជាមួយគ្នានេះ អ្នកស្រី វីរ៉ូនីកា អ្នករៀបចំកម្មវិធីសង្កត់ធ្ងន់ថា ដោយសារតែចិត្តស្រលាញ់កីឡារត់ប្រណាំង មិនថា ផ្លូវឆ្ងាយ ឬ ឆ្លងកាត់ព្រៃភ្នំនោះទេ ដូច្នេះហើយបានជាអ្នកស្រីបានជ្រើសរើស កីឡារត់ដើម្បីបង្កើតជាកម្មវិធីនេះឡើង។
ចំណែកលោក វណ្ណនី អ្នកចូលរួមក៏បានបង្ហាញពីបំណងរបស់ខ្លួនដែរ។
សម្រាប់កាលបរិច្ឆេទទៅដល់ទីតាំងមណ្ឌលផ្ទះក្លារ៉ា នៅស្រុកកៀនស្វាយ គឺថ្ងៃទី២៨ ខែធ្នូ៕