សារព័ត៌មានថៃមួយស្រង់សម្ដីគ្រូថៃម្នាក់ពាក់ព័ន្ធនឹងការទៅដឹកនាំក្លិបព្រៃវែង

Sovann Tith
13 មើល
0 នាទីអាន
- Advertisement -

សារព័ត៌មានថៃមួយឈ្មោះថា Botech.dailynews បានចុះផ្សាយនៅថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១ថា លោក Thongchai Rungreangleas ដែលជាគ្រូបង្វឹកបាល់ទាត់ជនជាតិថៃកាន់ Pro License បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមដឹកនាំក្លិបបាល់ទាត់ខេត្តព្រៃវែង។

អតីតគ្រូបង្វឹកជម្រើសជាតិថៃអាយុក្រោម១៦ឆ្នាំបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិនៅថ្ងៃអង្គារ ទី០៥ ខែមករា ឆ្ពោះមកប្រទេសកម្ពុជា ដោយមានទាំងគ្រូជំនួយ និងគ្រូផ្នែកកម្លាំងទៀតផង។

គ្រូបង្វឹកវ័យ៣៤ឆ្នាំថ្លែងបែបនេះ “៖ ខ្ញុំគិតថាវានឹងជួយបើកទីផ្សារគ្រូបង្វឹកជនជាតិថៃ ដើម្បីទៅធ្វើការនៅក្លិបនៃក្របខណ្ឌបាល់ទាត់អាស៊ាន ព្រោះក្រៅពីលីគបាល់ទាត់ថៃ ដែលជាលីគលេខ១ក្នុងអាស៊ាន គឺគ្រូបង្វឹកជនជាតិថៃ ក៏កំពុងក្លាយជាចំណាប់អារម្មណ៍របស់ក្លិបមួយចំនួននៅអាស៊ានផងដែរ។ កម្ពុជាក៏តាមដានបាល់ទាត់ថៃណាស់ដែរ។ ខ្ញុំសូមអរគុណចំពោះគ្រប់ភាគីដែលបានសម្របសម្រួលកិច្ចព្រមព្រៀងនេះ។”

គ្រូបង្វឹកមានឈ្មោះហៅកាត់ថា គ្រូដាត បានចាប់ផ្ដើមការងារនៅជម្រើសជាតិថៃអាយុក្រោម១៩ឆ្នាំក្នុងនាមគ្រូជំនួយនៅឆ្នាំ២០១៤ មុនផ្លាស់ទៅ Bangkok Glass រដូវកាល២០១៥/២០១៦។ ២០១៨ លោកត្រូវបានតែងតាំងជាគ្រូបង្គោល U16 ថៃ។

AMS SPORTS បានព្យាយាមទាក់ទងលោក Thongchai ដែរតាម Facebook តែមិនទាន់ទទួល​បានការឆ្លើយតប ទោះលោកបានឃើញសារពីក្រុមការងារយើងក៏ដោយ។ យើងក៏នឹងទាក់ទងទៅកាន់ភាគីក្លិបព្រៃវែងឆាប់ៗនេះ៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕