Sovann Tith

ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕
Follow:
736 Articles

លោក ភា សុភ័ក្ត្រា បង្ហើបចំណង់ចំណូលចិត្តពេលទំនេរពីបាល់ទាត់

បន្ទាប់ពីទំនេរពីការងារបាល់ទាត់ក្រោយចាកចេញពីក្រុមការងារគ្រូបង្វឹកជម្រើសជាតិ លោក ភា សុភ័ក្ត្រា កំពុងប្រើជីវិតរស់នៅយ៉ាងសាមញ្ញ ដោយចិញ្ចឹមមាន់ទា ដាំបន្លែគ្រួសារលក្ខណៈគ្រួសារ នៅគេហដ្ឋាននាក្រុងតាខ្មៅ ខេត្តកណ្ដាល។

Sovann Tith

សា ទី បដិសេធក្លិបពីរដើម្បីបន្តរួមរស់នៅអគ្គិសនី

កីឡាករវ័យក្មេង សា ទី បង្ហើបថា មានក្លិបចំនួនពីរបានបង្ហាញចំណាប់អារម្មណ៍ និងទាក់ទងរូបគេក្រោយចប់រដូវកាល២០២០ តែបានសម្រេចចិត្តបន្តកិច្ចសន្យាជាមួយអគ្គិសនីកម្ពុជាដើម្បីក្រេបជញ្ជក់បទពិសោធបន្ថែមទៀត។

Sovann Tith

ក្រសួងការពារជាតិបានមេដាយច្រើនជាងគេពីការប្រកួតអត្តពលកម្មជើងឯកថ្នាក់ជាតិ២០២០

ការប្រកួតអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ បានបិទបញ្ចប់ហើយនៅរាត្រីថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ដោយមានចំនួន២៣វិញ្ញាសា ចាប់ផ្ដើមពីថ្ងៃទី២៥ ខែវិច្ឆិកា។ សម្រាប់កីឡាករ កីឡាការិនីចូលរួមមាន២០៥នាក់ ក្នុងនោះស្រី២៥នាក់ មកពី១៦រាជធានីខេត្តនិងពីរក្រសួង…

Sovann Tith

Messi “៖ Maradona ចែកឋានមែន តែគាត់នៅតែស្ថិតក្នុងចិត្តយើង”

វីរបុរសបាល់ទាត់អាហ្សង់ទីន Diego Maradona បានចែកឋានហើយនៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ដោយសារគាំងបេះដូង ក្នុងវ័យ៦០ឆ្នាំ។ លោកទើបចាកចេញពីមន្ទីរពេទ្យនៅដើមខែវិច្ឆិកានេះក្រោយទទួល​ការវះកាត់ឈាមក្នុងខួរក្បាល។ Maradona គឺជាប្រធានក្រុមអាហ្សង់ទីនពេលលើកពាន FIFA…

Sovann Tith

គង់ រ៉ាហ្វាត់ ផ្លាស់ទៅទ័ព?

បន្ទាប់ពីមានការប្រកាសពីការចាកចេញរបស់អ្នកចាំទី គង់ រ៉ាហ្វាត់ ដោយក្លិបគិរីវ់ង់សុខសែនជ័យ នៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា កីឡាករវ័យ​ក្មេងរូបនេះក៏បានបញ្ជាក់ពីមូលហេតុផងដែរ។ អតីតសមាជិកយុវជនបាទីអះអាងថា ការចាកចេញនេះដោយសារតែរូបគេ និងគិរីវង់បានយល់ព្រមលើការផ្ទេរទៅកាន់ក្លិបថ្មីរួចទៅហើយ។ រ់ាហ្វាត់បានសរសេរលើគណនី…

Sovann Tith

Conor ថា វត្តមានអាឡិច យូ នឹងធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំងក្នុងរ៉ូលអ្នកចាំទី

លោក Conor Nestor គ្រូបង្គោលក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង​ បានបង្ហាញជំនឿចិត្តថា វត្តមានរបស់អាឡិច យូ នឹងធ្វើឲ្យការប្រកួតប្រជែងសម្រាប់តំណែងអ្នកចាំទីដៃទីមួយនៅព្រះខ័នរាជស្វាយរៀង​។ ប្រកួតប្រជែងកាន់តែខ្លាំងក្លា ដោយសារតែគ្រូបង្វឹកមកពីសាធារណរដ្ឋអៀរឡង់មើលឃើញពីគុណភាព ទាំងសមត្ថភាព និងកាយសម្បទា​របស់អ្នកចាំទី​កូនកាត់ខ្មែរថៃខាងលើអំណោយផលខ្លាំង…

Sovann Tith

ហេង គីមហុង បង្ហើបឧបសគ្គក្នុងរដូវកាលចាស់ និងការប្ដេជ្ញាចិត្តសម្រាប់ឆ្នាំថ្មី

ខ្សែការពារអគ្គិសនី ហេង គីមហុង បានចូលរួមជាមួយអគ្គិសនីកម្ពុជា នៅរដូវកាល២០២០កន្លងទៅ តែមិនសូវបានលេងជាប់លាប់ទេ ដោយសាររបួស។ ដូច្នេះគេថា នឹងប្រឹងព្យាបាលឲ្យជា១០០ភាគរយដើម្បីឱកាសកាន់តែច្រើននៅរដូវកាលថ្មី៕

Sovann Tith

Jonny Campbell និយាយពីជីវិតបាល់ទាត់នៅកម្ពុជា និងផែនការក្រោយចេញពីព្រះខ័នរាជស្វាយរៀង

ខ្សែការពារ Jonny Campbell បានចាកចេញពីព្រះខ័នរាជស្វាយរៀងហើយក្រោយចំណាយពេលពីររដូវកាល ដោយឈ្នះជើងឯក MCL ២០១៩ និងជើងឯករង ឆ្នាំ២០២០។

Sovann Tith

Kiatisak នឹងចាប់ផ្ដើមការងារនៅក្លិបវៀតណាមក្រោយចប់ចត្តាឡីស័ក១៤ថ្ងៃ

Siamsport រាយការណ៍ថា ក្លិបវៀតណាម Hoang Anh Gia Lai នឹងផ្ដល់ថ្លៃពលកម្ម២៦០០០ដុល្លារអាមេរិកក្នុងមួយខែដល់លោក Kiatisak Senamuang បូករួមទាំងកិច្ចសន្យាពីររដូវកាលក្នុងនាមជាគ្រូបង្គោល។ អតីតខ្សែប្រយុទ្ធជម្រើសជាតិថៃខាងលើបានយល់ព្រមលើកិច្ចព្រមព្រៀងដើម្បីចូលដឹកនាំក្លិបនេះ។…

Sovann Tith

លោក សោម ចំណាប់ បង្ហាញចំណុចលំបាក និងចំណុចល្អរបស់បាល់ទះឆ្នេរខ្សាច់

បច្ចេកទេសហ្វឹកហាត់បាល់ទះក្នុងសាល និងលើឆ្នេរខ្សាច់មិនខុសគ្នាប៉ុន្មានទេ តែសម្រាប់ការហាត់លើខ្សាច់ទាមទារការប្រឹងប្រែង និងអត់ធ្មត់កាន់តែខ្លាំងជាង។ នេះបើតាមការលើកឡើងពីលោក សោម ចំណាប់ គ្រូបង្គោលក្រុមជម្រើសជាតិបាល់ទះលើឆ្នេរខ្សាច់កម្ពុជា។ គ្រូបង្វឹកជាអតីតកីឡាករជម្រើសជាតិកម្ពុជាពន្យល់ថា ការហ្វឹកហាត់បាល់ទះលើឆ្នេរខ្សាច់គឺធ្វើឡើងនៅខាងក្រៅ ពោលពុំមានដំបូល ដែលត្រូវរងកម្ដៅ…

Sovann Tith

Police Tero នឹងយកខ្សែប្រយុទ្ធ Lao Police ​មករួមក្រុមនៅជើងទីពីរ

ក្លិបបាល់ទាត់ Police Tero នឹងផ្ទេរយកខ្សែប្រយុទ្ធជម្រើសជាតិឡាវ Kee Souvanny មករួមក្រុមនៅជើងទីពីរ រដូវកាល២០២០/២០២១ នៃក្របខណ្ឌកំពូលថៃ។ កីឡាករវ័យ២០ឆ្នាំលេងឲ្យក្លិប Lao Police…

Sovann Tith

ធារីចេញពី Perak ក្រោយបដិសេធកិច្ចសន្យាថ្មី

ប៊ិន ចន្ថាធារី បានប្រកាសចាកចេញពីក្លិប Perak ហើយនៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា នេះ។ កីឡាករកូនខ្មែរបារាំងប្រាប់ AMS SPORTS ថា…

Sovann Tith