អ្នកចាំទីវិ. ជ័យវរ្ម័នទី៧ យុវជន ហៃ រតនសម្បត្តិ បង្ហើបគន្លឹះផ្ទាល់ខ្លួនមួយសម្រាប់អ្នកចាំទីមិនអំណោយផលកាយសម្បទា
យុវជន ហៃ រតនសម្បត្តិ អ្នកចាំទីប្រចាំក្រុមវិទ្យាល័យជ័យវរ្ម័នទី៧បានចែករំលែកនៅបទពិសោធផ្ទាល់ខ្លួនសម្រាប់បងប្អូនដែលលេងតំណែងមួយនេះតែមានកម្ពស់មិនសូវខ្ពស់ដោយថា គួរពង្រឹងលើការហ្វឹកហាត់ហក់ឱ្យបានច្រើន។ លើសពីនេះយុវជនមានប្រភពពីស្រុកកៀនស្វាយបន្តថាក្នុងនាមជាអ្នកចាំទីកង្វះខាតផ្នែកកម្ពស់បែបនេះត្រូវធ្វើយ៉ាងណាឱ្យខ្លួនឯងមានការចេញចូលបានរហ័ស និងមានភាពច្បាស់លាស់ជាមួយបាល់នីមួយៗ។ សិស្សថ្នាក់ទី១២ខាងលើក៏បន្ថែមទៀតថាអ្នកចាំទីមួយដែលល្អទាមទារឱ្យមានធាតុផ្សំចូលរួមបន្ថែមទៀតដូចជាការហ្វឹកហាត់ដិតដល់ ពិសេសបូកបញ្ចូលទាំងការសម្រាកហូបចុកបានល្អគ្រាប់គ្រាន់ផងដែរ។ ទន្ទឹមគ្នាដែរ ហៃ រតនសម្បត្តិ…
គ្រូក្រុមវិទ្យាល័យ ជាស៊ីម សាមគ្គី ប្រាប់ដើមចមចេះភាសាជប៉ុន
គ្រូក្រុមវិទ្យាល័យ ជាស៊ីម សាមគ្គី ប្រាប់ដើមចមចេះភាសាជប៉ុន
ខ្សែបម្រើក្រុមវិ.ជ័យវរ្ម័នទី៧មួយរូបទម្លាយហេតុផលពីក្រោយការអវត្តមានក្នុងពាន AIA ជើងឯកវិទ្យាល័យកាលឆ្នាំចាស់
យុវជន ធី វុដ្ថារ័ត្ន ខ្សែបម្រើក្រុមវិទ្យាល័យ ជ័យវរ្ម័នទី៧ បានលើកឡើងជុំវិញហេតុផលដែលខ្លួនទើបមានវត្តមានក្នុងពាន AIA ជើងឯកវិទ្យាល័យកាលនៅរដូវកាលនេះ ក៏ព្រោះតែឆ្នាំទៅរូបគេត្រូវបានកាត់ឈ្មោះចេញពីបញ្ជីរបស់ក្រុម ទាក់ទងនិងបញ្ហាមិនគោរពវិន័យ ការមិនមកហ្វឹកហាត់ទៀងទាត់ជាមួយក្រុមបានជាប់លាប់នោះ។ ម្ចាស់អាវលេខ…
អំណោយផលកាយសម្បទាល្អ យុវជន ឯម សុភារ៉ា ប្រៀបបានជាចំណុចស្នូលសម្រាប់តួនាទីជាអ្នកចាំទី
យុវជន ឯម សុភារ៉ា អ្នកចាំទីក្រុមវិទ្យាល័យ ហ៊ុនសែន សេរីភាព បានរៀបរាប់ផលវិជ្ជមានខ្លះៗជុំវិញតំណែងដែលខ្លួនកំពុងលេងថា ពេលអ្នកចាំទីមានកាយសម្បទាអំណោយផលបែបនេះពិតជាផ្នែកមួយចាំបាច់ខ្លាំងសម្រាប់ការលេងក្នុងតួនាទីមួយនេះ។ យុវជនវ័យ១៨ឆ្នាំបន្ថែមទៀតថាអ្នកចាំទីមានកម្ពស់ខ្ពស់អាចសង្គ្រោះបាល់គ្រោះថ្នាក់ៗបានងាយស្រួល ពិសេសឱកាសបាល់ទាត់ទីរបស់គូប្រជែងដល់ជ្រុងពិបាកៗសង្រ្គោះ។ កូនអ្នកក្រុងតាខ្មៅខាងលើក៏បន្តថាបាល់ទាត់ជាកីឡាលេងជាក្រុម ដូច្នេះសម្រាប់សមាជិកក្រុមទាំងមូលពិតជាមានទំនុកចិត្តខ្ពស់ពេលអ្នកចាំទីមានកម្ពស់ខ្ពស់ល្អបែបនេះ។…
គ្រូ U19 បឹងកេតនិយាយជុំវិញរឿងរ៉ាវផ្តល់មេដាយលីគយុវជនទៅជូនឪពុកអតីតកូនសិស្ស សូរ សុវណ្ណារ៉ាត់
ក្រោយបញ្ចប់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ជើងឯកខេមបូឌានលីគយុវជនអាយុក្រោម១៦ និង១៩ឆ្នាំ សង្កេតឃើញមានរឿងដល់ចាប់អារម្មណ៍មួយ ដោយគ្រូបង្វឹកក្រុមយុវជនអាយុក្រោម១៩ឆ្នាំរបស់ក្រុមបឹងកេត លោក គង់ ចន្ថា បានផ្តល់នៅមេដាយសំរឹទ្ធដែលជាសមិទ្ធផលដែលក្រុមធ្វើបានពីលីគយុវជនលើកទី១នេះទៅជូនលោកឪពុកអតីតកូនសិស្សរបស់លោកគឺកីឡាករ សូរ សុវណ្ណារ៉ាត់ ដែលបានទទួលអនិច្ចកម្មកាលពីឆ្នាំទៅនោះ។ តាមរយៈបទសម្ភាសជាមួយក្រុមការងារ…
យុវជន រីម ម៉ុនហាក់ អង្គុយបម្រុង២រដូវកាលទម្រាំបានឱកាសបង្ហាញខ្លួនជាអ្នកចាំទីដៃទី១ប្រចាំវិ.ពងទឹក
យុវជន រីម ម៉ុនហាក់ អ្នកចាំទីប្រចាំក្រុមវិទ្យាល័យពងទឹកបាននិយាយអំពីដើមចមទម្រាំបានឱកាសក្លាយជាអ្នកចាំទីជម្រើសទី១ប្រចាំវិទ្យាល័យខ្លួន ក្នុងពានរង្វាន់ AIA ជើងឯកវិទ្យាល័យនេះ រូបគេថាត្រូវអង្គុយកៅអីបម្រុង ២រដូវកាលមកហើយ។ អ្នកចាំទីវ័យ ១៧ឆ្នាំដដែលបន្តថាមូលហេតុច្បងដែលធ្វើឱ្យគេមិនមានឱកាសចាំនោះ ក៏ព្រោះតែខ្លួនគេនៅក្មេងហើយសមត្ថភាពនៅមានកម្រិតពិបាកប្រជែងជាជម្រើស១១នាក់ដំបូងជាមួយអ្នកចាំទីរៀមច្បងរបស់គេ។…
ខ្សែបម្រើវិ. ប្ញស្សីកែវ ឌឹម ចិន្តារ៉ា មានឱកាសលេងបាល់ទាត់ពេញលេញក៏ដោយសារគុណលោកពុក
ខ្សែបម្រើវិ. ប្ញស្សីកែវ ឌឹម ចិន្តារ៉ា មានឱកាសលេងបាល់ទាត់ពេញលេញក៏ដោយសារគុណលោកពុក
បានមើលកូនប្រកួតដោយផ្ទាល់លក្ខណៈគ្រួសារ ម្ដាយយុវជន ណារ៉ូ គិរីពេជ្រ សប្បាយប្លែក
អ្នកស្រី គិរី ដេ ម្ដាយបង្កើតយុវជន ណារ៉ូ គិរីពេជ្រ ខ្សែការពារក្រុមបាល់ទាត់វិទ្យាល័យឥន្ទ្រទេវី ឱ្យដឹងថា អ្នកស្រី និងក្រុមគ្រួសារតែងតែទៅទស្សនាការប្រកួតរបស់កូន ព្រោះសប្បាយ។ ខណៈគិរីពេជ្រនឹងឈានដល់ថ្នាក់ទី១២នៅឆ្នាំថ្មីផងនោះ…
ទៀង ទីនី មានជំនឿចិត្តខ្ពស់ការពារតំណែងជើងឯកពាន AIA ជើងឯកវិទ្យាល័យ ថ្វីបើជាលើកទី១មកកាន់ក្រុមវិ.ឥន្ទ្រទេវី
អតីតខ្សែការពារចំណានក្រុមជម្រើសជាតិកម្ពុជាលោក ទៀង ទីនី ក្រោយដឹកនាំក្រុមវិទ្យាល័យឥន្ទ្រទេវីបានមួយរយៈលោកបានសារភាពថាការមកដឹកនាំក្រុមកម្រិតវិទ្យាល័យនេះមិនមែនជារឿងមួយដែលងាយស្រួលពេកនោះទេ។ យ៉ាងណាក្តីអតីតកីឡាករមានប្រភពពីខេត្តសៀមរាបបានថាលោកមានសុទិដ្ឋិនិយមខ្ពស់ក្នុងការនាំកូនក្រុមវិទ្យាល័យលោកធានាបានកៅអីបួនក្រុមចុងក្រោយ និងអាចឈានទៅការពារតំណែងម្ចាស់ជើងឯករបស់ខ្លួនបានក្នុងពានរង្វាន់ AIA ជើងឯកវិទ្យាល័យរដូវកាលទី៤នេះ។ តាមរយៈការតាមដានពីរដូវកាលកន្លងៗមក និងការសង្កេតផ្ទាល់ពេលចូលមកបង្វឹកក្រុមកម្រិតវិទ្យាល័យនេះដោយផ្ទាល់នោះ គ្រូបង្វឹកវ័យ៣៨ឆ្នាំថាលោកបានដឹងនិងយល់ច្បាស់អំពីរបៀបលេង និងតាក់តិចរបស់ក្រុមវិទ្យាល័យផ្សេងៗទាំងអស់ហើយ។…
ការត្រៀមខ្លួនរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាប្រកួតមិត្តភាពទល់នឹង ឆាយនីស តៃសបុិ
ការត្រៀមខ្លួនរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាប្រកួតមិត្តភាពទល់នឹង ឆាយនីស តៃសបុិ
