កីឡាករ គិរី ចាន់តុលា ប្រាថ្នាក្លាយជាគ្រូបង្វឹកកីឡាបង្ហាត់ជិះសេះដែលទទួលស្គាល់ពីសហព័ន្ធពិភពលោក
យុវជន គិរី ចាន់តុលា ជាកីឡាជម្រើសជាតិកម្ពុជាបង្ហាត់ជិះសេះបង្ហើបគោលដៅរួមរស់ក្នុងកីឡាសេះនេះតាមរយៈការចង់ក្លាយខ្លួនជាគ្រូបង្វឹកម្នាក់ មានការទទួលស្គាល់ពីសហព័ន្ធបង្ហាត់ជិះសេះពិភពលោក FEI ដើម្បីរួមចំណែកអភិវឌ្ឍន៍កីឡាសេះនៅកម្ពុជា។ កូនអ្នកសៀមរាបរូបនេះថាដោយសារតែស្រឡាញ់កីឡាសេះតាំងតែពីតូច ជាមួយគ្នាដែរគេក៏ចង់បង្កើតជាក្លឹបផ្ទាល់ខ្លួនមួយសម្រាប់ខ្លួនឯងផងដែរ។ យ៉ាងណាមិញជំហានដំបូង កីឡាករវ័យ ១៧ឆ្នាំ…
កីឡាករជម្រើសជាតិសេះកម្ពុជាបោះទុនក្នុងកីឡានេះ ព្រោះចង់រួមចំណែកពង្រីកប្រជាប្រិយភាពកីឡាសេះនៅកម្ពុជា
យុវជន គង់ រតនៈ ជាកីឡាករជម្រើសជាតិកម្ពុជាបង្ហាត់ជិះសេះបង្ហាញមហិច្ឆតារួមចំណែកជាផ្នែកមួយក្នុងការផ្សព្វផ្សាយកីឡាមិនសូវពេញនិយមនៅកម្ពុជាមួយនេះឱ្យមានសកម្មភាពផុសផុលដូចប្រទេសអភិវឌ្ឍន៍មួយចំនួនដែរ។ កីឡាករជម្រើសជាតិសេះវ័យ១៧ឆ្នាំខាងលើ ទទួលស្គាល់ថាកីឡានេះមិនសូវពេញនិយមពិតមែន តែគេមិនស្ទាក់ស្ទើរ ឬដកចិត្តចេញពីកីឡាសេះនេះឡើយ។ ដោយសារតែមើលឃើញនៅស្រុកខ្មែរអត់សូវឃើញមានអ្នកស្គាល់ អ្នកដឹងពីកីឡាហ្នឹងច្រើន ក្នុងនាមខ្ញុំជាកីឡាករម្នាក់ខ្ញុំចង់ជំរុញឱ្យកីឡាជិះសេះនៅខ្មែរមានការរីកចម្រើនដូចនៅអ៊ឺរ៉ុប។ កីឡាករមានទីលំនៅក្នុងរាជធានីភ្នំពេញរូបនេះបានលើកឡើងពីចំណុចខុសប្លែករបស់កីឡាសេះថាទាមទារឱ្យអ្នកជិះមានទំនាក់ទំនងល្អជាមួយសេះ…
កីឡាករជម្រើសជាតិថ្នាលជិះសេះវ័យ៨ឆ្នាំ បញ្ញា ជីននីស ស៊ុង ៖ កីឡានេះបានជួយព្យាបាលជំងឺភ្នែករបស់ខ្ញុំ
កីឡាករជម្រើសជាតិថ្នាលជិះសេះវ័យ៨ឆ្នាំ បញ្ញា ជីននីស ស៊ុង ៖ កីឡានេះបានជួយព្យាបាលជំងឺភ្នែករបស់ខ្ញុំ
សហព័ន្ធបង្ហាត់ជិះសេះកម្ពុជារំភើបចិត្ត ឆ្នាំថ្មីមានកំណើនអ្នកចូលរួមប្រកួតច្រើនគុណ ៤ធៀបលើកមុនៗ
អ្នកអង្គម្ចាស់ នរោត្តម ណាន់ ដាទេវី អគ្គលេខាធិការសហព័ន្ធបង្ហាត់ជិះសេះកម្ពុជាមានបន្ទូលថាទ្រង់សព្វព្រះរាជហប្ញទ័យជាខ្លាំងក្រោយទតឃើញកំណើនកីឡាករ-កីឡាការិនីចូលរួមមានការកើនឡើងជាងការរៀបចំពីឆ្នាំកន្លងៗទៅ។ អគ្គលេខាធិការខាងលើបន្តមានបន្ទូលថាពិសេសក្រុមកីឡាករកម្រិតមូលដ្ឋាន ដែលពីមុនឡើយមានមិនដល់ ៥នាក់ផង តែលើកនេះកើនឡើងគុណនិង៤ដងឯណោះ។ ក្នុងឱកាសនោះ អ្នកអង្គម្ចាស់ ក៏ឆ្លៀតបង្ហាញកីឡាករវ័យក្មេងប្រចាំសហព័ន្ធបង្ហាត់ជិះសេះកម្ពុជា…
សហព័ន្ធអន្តរជាតិបង្ហាត់ជិះសេះមើលឃើញភាពរីកចម្រើនខ្លាំងរបស់សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ
លោក Ingmar DE VOS ប្រធានសហព័ន្ធអន្តរជាតិបង្ហាត់ជិះសេះ (FEI) បានលើកឡើងថា ក្រោយឃើញពីវឌ្ឍនភាពរបស់សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះមួយរយៈពេលចុងក្រោយមានការរីកចម្រើន ទទួលបានផ្លែផ្កា ពិសេសការឈ្នះមេដាយមាសពានរង្វាន់ដែលជំនួសឱ្យព្រឹត្តិការណ៍ SEA Games…
សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ យកជ័យលាភីពីថៃជាការសម្រួចសមត្ថភាពត្រៀមព្រឹត្តិការណ៍នានា
លោកស្រី ទេព ម៉ូណា ប្រធានសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះបានមានប្រសាសន៍ថា លោកស្រីមានភាពជឿជាក់លើក្រុមកីឡាករ-កីឡាការិនីជិះសេះកម្ពុជាក្នុងការដណ្តើម មេដាយនានាសម្រាប់ព្រឹត្តិការណ៍ប្រកួតដទៃៗទៀតក្នុងឆ្នាំ២០២៤ខាងមុខ និងពិសេសគឺព្រឹត្តិការណ៍ SEA GAMES លើកទី៣៣ ដែលថៃធ្វើជាម្ចាស់ផ្ទះ។ ឆ្លងតាមលទ្ធផលពីការទទួលបានមេដាយមាសរបស់ក្រុមកីឡាករ-កីឡាការិនីជិះសេះកម្ពុជាក្នុងកម្មវិធី…
