គ្រូក្រុមសៀមរាបនារីថាការអវត្តមានកីឡាការិនីស្នូលមួយចំនួនពិតជាជះឥទ្ធិពលដល់គុណផលក្រុម

sok sovanpanha
112 មើល
0 នាទីអាន
- Advertisement -

ក្រោយចប់ការប្រកួតទីមួយស្មើគ្នាក្នុងលទ្ធផល ១ទល់នឹង១ រវាងក្រុមបឹងកេតនារីនិងក្រុមសៀមរាបនារីការប្រកួតខេមបូឌានលីគនារី ឆ្នាំ២០២៥ សប្តាហ៍ទី១ លោក លី ធារ៉ា គ្រូបង្គោលក្រុមសៀមរាបនារីបានបង្ហាញអារម្មណ៍រីករាយពេលឃើញសកម្មភាពបាល់ទាត់នារីវិលត្រឡប់មកវិញ។

យ៉ាងណាគ្រូបង្គោលក្រុមមានមូលដ្ឋានមកពីខេត្តសៀមរាបក៏បន្តទៀតថាមិនទាន់ពេញចិត្តគុណផលលេងរបស់កូនក្រុមក្រុមក្នុងប្រកួតនេះនៅប៉ុន្មានឡើយ ដោយលោកបញ្ជាក់ថាមកពីកត្តាអវត្តមានសមាសភាពក្រុមកីឡាការិនីស្នូលមួយចំនួនរបស់ក្រុមលោកដែលជាប់ភារកិច្ចក្រុមជម្រើសជាតិ។ ប៉ុន្តែនេះក៏ជារឿងដ៏ល្អមួយដែរ សម្រាប់លោកក្នុងការអាចវាស់ស្ទង់សមត្ថភាពកូនក្រុមផ្សេងៗទៀតដែលពុំសូវបានបង្ហាញខ្លួន។

ក្រៅតែពីការប្រកួតរវាងក្រុមបឹងកេតនារី និងក្រុមសៀមរាបនារីបញ្ចប់ទៅក្នុងលទ្ធផល ១ទល់នឹង១ សម្រាប់លទ្ធផល៣ក្រុមផ្សេងទៀតក៏បញ្ចប់ទៅដូចគ្នាដោយ ក្រុមស្វាយរៀងនារីបានបរាជ័យ ០ទល់នឹង ៣ ពីក្រុមភ្នំពេញក្រោន, ក្រុមវិសាខានារីយកឈ្នះលើក្រុមណាហ្គាវើលដ៍នារី ៣ទល់នឹង១ , និងក្រុមនារីមីស្ទើរលេងលុតក្រុមខេត្តកណ្តាលនារី ៥ទល់នឹង ០ផងដែរ៕