ពោធិ៍សាត់៖ ក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន បានរៀបចំអោយមានការប្រកួតកីឡា ដណ្ដើមពានរង្វាន់ប្រាក់លាន ឯកឧត្តម កែវ រតនៈ និងឯកឧត្តមបណ្ឌិត ទី នរិន្ទ ក្នុងស្រុកបាកាន ដើម្បីអបអរសាទរ ទិវាបុណ្យជាតិ ៧ មករា ១៩៧៩-២០២៤ ។
ដោយមានកីឡាករបាល់ទាត់ បាល់ទះ ស្ម័គ្រចិត្តចូលរួមសរុបជិត១០០០នាក់ ដោយបែកចែកជា៣៩ក្រុម ក្នុងនោះ ៣៤ក្រុមជាក្រុមយុវជន និងមហាជន ចំណែក៥ក្រុមទៀតជាក្រុមកិត្តិយស ។សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍កីឡានេះ រួមមានវិញ្ញាសារបាល់ទាត់មានផ្នែកបុរស- ផ្នែកនារី និងផ្នែកគូរកិត្តិយស ដែលត្រូវប្រកួតតាមទីលានចំនួន៥ទីតាំង ចំណែកវិញ្ញាសាបាល់ទះមានផ្នែកបុរស និងផ្នែកនារី ដោយធ្វើការប្រកួតចំនួន៣ទីតាំងផ្សេងគ្នា ចំពោះការប្រកួត គឺជារៀងរាល់ចុងសប្តាហ៍ ចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤៕