អ្នកប្រដាល់នារីថៃ ណងបួ ទើបមកប្រកួតនៅប្រទេសកម្ពុជាលើកដំបូង ដោយប្រកួតតទល់កីឡាការិនីបារាំង ឫទ្ធី អេមម៉ា 🇫🇷 កាលថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤។
ទោះនេះជាលើកទី១ យុវតីមកពីខេត្តស៊ីសាកេតអះអាងថា ពិតជាសប្បាយចិត្ត ជាពិសេសចូលចិត្តម្ហូបអាហារខ្មែរដែលនាងបានលាត់មាត់សរសើរថា ឆ្ងាញ់ជាប់ចិត្ត 😘។
ណងបួ មានឈ្មោះពិតថា សុភៈសន ថងឌី វ័យ២១ឆ្នាំ ជានិស្សិតផ្នែកអក្សរសាស្ត្រចិន។ នាងចាប់កីឡាប្រដាល់នេះតាំងពីអាយុ១២ទៅ១៣ឆ្នាំ ព្រោះជាប់ស្រលាយប្រដាល់ដូចគ្នា៕