លោក រី អះម៉ាត់ និងអ្នកស្រី ការីម ស្តើវើ មកពីសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានខ្ចប់ប្រាក់ឱ្យកូនប្រុសខ្លួនមួយបាច់ គឺយុវជន ម៉ាត់ ហ្វារីប និងយុវជន សាន់ ហាន់ណាហ្វុី ដែលជាក្មួយប្រុស ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អំឡុងត្រៀមចេញដំណើរទៅប្រទេសឥណ្ឌូនេស៊ី សម្រាប់ព្រឹត្តិការណ៍បាល់ទាត់យុវជនអាយុក្រោម១៦ឆ្នាំអាស៊ីអាគ្នេយ៍។
ឪពុកម្ដាយខាងលើប្រាប់ថា ការរៀបចំថវិកាជាបាច់ដូចបាច់ផ្កានេះព្រោះចង់លើកទឹកចិត្តកូនៗ។
លោក រី អះម៉ាត់ និងអ្នកស្រី ការីម ស្តើវើ រំឭកថា កូនប្រុសរបស់អ្នកទាំង២ គឺ ម៉ាត់ ហ្វារីប បានចូលហ្វឹកហាត់កីឡាបាល់ទាត់នៅសាលាបាល់ទាត់ជាតិបាទីកាល២ឆ្នាំមុន ដោយដុះដាលចេញពីសហគមន៍ព្រែកប្រា។
លោកថា កូនប្រុសរូបនេះស្រលាញ់កីឡាបាល់ទាត់តាំងពីក្មេង និងតាំងពីមានទម្ងន់ដល់ទៅ៨០គីឡូ។ តែការហ្វឹកហាត់ និងប្រឹងប្រែង បច្ចុប្បន្នគេស្រកមកនៅ៧៥គីឡូក្រាមវិញ៕