Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Ten Hag បង្ហាញហេតុផលនាំឱ្យ Antony សឹងតែគ្មាននាទីលេងក្នុងក្រុម Man Utd រដូវកាលនេះ

អ្នកចាត់ការក្លឹប Manchester United លោក Erik ten Hag មិនបានធានាថា Antony អាចនឹងទទួលបានកន្លែងលេងក្នុងក្រុម សម្រាប់ការប្រកួតទល់ Barnsley នោះទេ បើទោះបីជាក្រុមទាំងពុំមានកម្រិតប្រកួតប្រជែងប្រហាក់ប្រហែលគ្នាក៏ដោយ។

ខ្សែប្រយុទ្ធស្លាបប្រេស៊ីល គឺជាកីឡាករដែលមានតម្លៃផ្ទេរខ្ពស់បំផុតទី២ ក្នុងប្រវត្តិសាស្ត្រ Man United បន្ទាប់ពីគេបានផ្លាស់ពីក្លឹប Ajax មកកាន់ទឹកដី Old Trafford ក្នុងឆ្នាំ២០២២ ជាមួយតម្លៃ ៨២លានផោន(១០២លានដុល្លារ)។

ប៉ុន្ដែគេ ហាក់ពុំទទួលបានឱកាសបង្ហាញខ្លួនច្រើននោះទេ ក្នុងក្រុមរបស់លោក Ten Hag ជាពិសេសនារដូវកាលនេះ។ អ្នកចាត់ការជនជាតិហុល្លង់ អាចនឹងមានការផ្លាស់ប្ដូរសមាសភាពក្នុងជម្រើស១១នាក់សម្រាប់ការប្រកួត League ជុំទី៣ ទល់ក្រុមមកពីក្របខណ្ឌ League One, Barnsley នារាត្រីថ្ងៃអង្គារនេះ។

តាំងពីក្លាយជាសមាជិករបស់ Man Utd អតីតខ្សែប្រយុទ្ធរបស់ Ajax រកគ្រាប់បាល់តែ១១គ្រាប់ និង assist ៥លើកប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន៨៣ប្រកួត ហើយក្នុងរដូវកាលនេះ លោក Ten Hag ដាក់ឱ្យគេលេងតែមួយប្រកួតប៉ុណ្ណោះ ក្នុងនាទីទី៨៩ នៃការប្រកួតដែល Man Utd បរាជ័យ ២-១ ក្រោមថ្វីជើងរបស់ Brighton។