Skip to content
    ទំព័រដើម  »  កីឡាជាតិ

ទៀង ទីនី មានជំនឿចិត្តខ្ពស់ការពារតំណែងជើងឯកពាន AIA ជើងឯកវិទ្យាល័យ ថ្វីបើជាលើកទី១មកកាន់ក្រុមវិ.ឥន្ទ្រទេវី

អតីតខ្សែការពារចំណានក្រុមជម្រើសជាតិកម្ពុជាលោក ទៀង ទីនី ក្រោយដឹកនាំក្រុមវិទ្យាល័យឥន្ទ្រទេវីបានមួយរយៈលោកបានសារភាពថាការមកដឹកនាំក្រុមកម្រិតវិទ្យាល័យនេះមិនមែនជារឿងមួយដែលងាយស្រួលពេកនោះទេ។ យ៉ាងណាក្តីអតីតកីឡាករមានប្រភពពីខេត្តសៀមរាបបានថាលោកមានសុទិដ្ឋិនិយមខ្ពស់ក្នុងការនាំកូនក្រុមវិទ្យាល័យលោកធានាបានកៅអីបួនក្រុមចុងក្រោយ និងអាចឈានទៅការពារតំណែងម្ចាស់ជើងឯករបស់ខ្លួនបានក្នុងពានរង្វាន់ AIA ជើងឯកវិទ្យាល័យរដូវកាលទី៤នេះ។

តាមរយៈការតាមដានពីរដូវកាលកន្លងៗមក និងការសង្កេតផ្ទាល់ពេលចូលមកបង្វឹកក្រុមកម្រិតវិទ្យាល័យនេះដោយផ្ទាល់នោះ គ្រូបង្វឹកវ័យ៣៨ឆ្នាំថាលោកបានដឹងនិងយល់ច្បាស់អំពីរបៀបលេង និងតាក់តិចរបស់ក្រុមវិទ្យាល័យផ្សេងៗទាំងអស់ហើយ។ យ៉ាងណាក្តី អតីតកីឡាកររបស់ក្លិបបាល់ទាត់ ខេមរាកីឡា ភ្នំពេញក្រោន ណាហ្គាវើលដ៍ អង្គរថាយហ្គឺរ វិសាខា និងព្រះខ័នរាជស្វាយរៀង ក៏បានមើលឃើញក្រុម៤ផ្សេងទៀតដែលអាចជាឧបសគ្គសម្រាប់ក្រុមវិទ្យាល័យឥន្ទ្រទេវីផងដែរ។

ក្រុមវិទ្យាល័យឥន្ទ្រទេវីក្រោមការដឹកនាំរបស់លោក ទៀង ទីនី កំពុងធ្វើបានល្អក្នុងពានរង្វាន់ AIA ជើងឯកវិទ្យាល័យរដូវកាលទី៤​ ឆ្នាំ២០២៤ ពោល ៤ប្រកួត ឈ្នះបីនិងស្មើមួយផងដែរ៕