Skip to content
    ទំព័រដើម  »  កីឡាជាតិ

Review តារាងបាល់ទះ សួន ចាន់ណារ៉ូ ទើបបើកថ្មីៗនេះ ទីតាំងស្អាត ធំទូលាយងាយស្រួល មានកាមេរ៉ាទៀតផង

ថ្មីៗនេះ អតីតកីឡាករបាល់ទះជម្រើសជាតិ សួន ចាន់ណារ៉ូ បានចាប់ដៃគូបងប្អូនបើកតារាងកីឡាបាល់ទះ និងបាល់ទាត់ មួយកន្លែង ហួសពេទ្យចារី ច្បារអំពៅ បន្តិច បត់ស្ដាំ កន្លែងដាក់ផ្ទាំងឆៀកឡាន ចូលទៅឃើញហើយ។

ឃើញរាងងងឹងហ្នឹង ដោយសារតែខ្ញុំបាទថតខ្ទង់ម៉ោងជាង៦ល្ងាចទៅហើយ ទើបតែការប្រកួតមិត្តភាពរបស់ក្រុមណារ៉ូ សឿនហេង និង Raciel។ តែទីតាំងស្រួលរកដែរទេ។

និយាយពីទីតាំងវិញ ធំទូលាយល្អ មានកន្លែងចតយានយន្ដស្រួល អត់ចង្អៀត ហើយចូលមកឃើញកាហ្វេសួន ចាន់ណារ៉ូ ភ្លែត។ នៅជាប់តារាងបាល់ទះ គឺមានតារាងបាល់ទាត់ធំៗចំនួន២ តែចង់លេងជាតារាងតូច ម្ខាង៥ ម្ខាង៦ក៏បាន។

ខាងមុខ យើងឃើញមានតារាងបាល់ទះ៣ ហើយក៏មានលក់ដូរភេសជ្ជៈ និងអាហារសម្រន់ ឆ្ងាញ់ៗ ធូរៗ អ្នកលក់ cute cute។ អ្វីដែលគួរចាប់អារម្មណ៍ថែមទៀត លើ volley ហ្នឹងមានដាក់កាមេរ៉ា អ៊ីចឹងមិនពិបាកប្រកែកគ្នា។ ហើយមិនប៉ុណ្ណឹងទេ មានក្រុមការងារឡាយឡើងម៉ាអេម ហើយមិនមែននរណាឆ្ងាយទេ គឺបងប្អូនណារ៉ូតែម្ដងហ្នឹង។ ពួកគាត់ជួយគ្នាណាស់។

អ៊ីចឹងមហាជនដែលចង់លេងកីឡាបែកញើស សុខភាព អី អាចគាំទ្រកន្លែងអតីតកីឡាករជម្រើសជាតិយើងបាន ព្រោះណារ៉ូក៏ធ្លាប់មានស្នាដៃជួយជាតិច្រើនក្នុងកីឡាបាល់ទះ៕