Skip to content
    ទំព័រដើម  »  កីឡាជាតិ

ល្អខ្លាំងចំពោះសុខភាព! អ្នកនិយមកីឡារត់លើកទឹកចិត្តមហាជនលេងកីឡាមួយនេះឱ្យបានច្រើន

ដោយសារតែមើលឃើញអត្ថប្រយោជន៍យ៉ាងច្រើនលើសលុបមិនអាចកាត់ថ្លៃបាន អ្នកចូលរួមកម្មវិធីរត់អបអរសាទរទិវាជ័យជម្នះ៧មករា បានលើកទឹកចិត្តមហាជនចូលរួមលេងកីឡានេះឱ្យបានច្រើនដើម្បីទទួលបានសុខភាពល្អ។

ចំណែកអតីតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា កែវ សុខផេង និង ឈិន ឈឿន ក៏បានលើកឡើងដូចគ្នាពីអត្ថប្រយោជន៍នៃកីឡារត់ ជាពិសេសសំខាន់សម្រាប់អ្នកមានអាជីពកីឡាដូចអ្នកទាំង២។

អ្នកនិយមកីឡារត់ប្រមាណ១០០០នាក់បានចូលរួមកម្មវិធី “រត់អបអរសាទរទិវាជ័យជម្នះ ៧មករា” នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ ដែលចាប់ផ្ដើម និងបញ្ចប់នៅមុខអគារខេមរានី ស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។

អ្នកចូលរួមទាំងចាស់ ក្មេង បានបញ្ចប់ការរត់លើចម្ងាយផ្លូវសរុប ៧,១គីឡូម៉ែត្រ ក្រោមបរិយាកាសយ៉ាងសប្បាយរីករាយ៕