លោក ផល សុវណ្ណៈ គ្រូបង្គោលក្រុមហ្វូតសាល CSB United ថ្លែងថា ការប្រកួតកីឡាបាល់ទាត់ក្នុងសាលជើងឯករាជធានីភ្នំពេញ បានបង្កលក្ខណៈងាយស្រួលយ៉ាងខ្លាំងដល់ក្រុមដែលបានចូលរួម ព្រោះមិនគិតថ្លៃប្រកួត ហើយថែមទាំងបានផ្ដល់ទឹកមិនគិតថ្លៃទៀតផង។
គ្រូបង្វឹកក្រុមប្រមូលផ្ដុំភាគច្រើនដោយសិស្សវិទ្យាល័យ ជាស៊ីម សាមគ្គី សង្ឃឹមថា នឹងមានការប្រកួតហ្វូតសាលជើងឯករាជធានីភ្នំពេញនេះបង្កើតឡើងបន្តទៀត ហើយក្រុមនឹងប្រឹងប្រែងឱ្យបានប្រសើរជាងមុន។
នេះជាលើកទី១ដែលក្រុម CSB United ចូលរួមការប្រកួតលក្ខណៈហ្វូតសាល ដោយកន្លងមកប្រកួតបាល់ទាត់ទីលានធំ និងបាល់ទាត់លើស្មៅតារាងតូច។ លទ្ធផលបែបណា លោក ផល សុវណ្ណៈ អះអាងថា នេះជាបទពិសោធថ្មី និង ល្អសម្រាប់ក្រុមលោក។
ការប្រកួតកីឡាបាល់ទាត់ក្នុងសាលត្រូវបានបង្កើតឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ហើយនេះជារដូវកាលដំបូង និងមាន១៦ក្រុមចូលរួម៕