គ្រូជំនួយ U22 កម្ពុជា អ៊ុក សុធី ៖ ប្រកួតនៅសិង្ហបុរីពិតជាសំខាន់
លោក អ៊ុក សុធី គ្រូជំនួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំថ្លែងថា ការចេញទៅហ្វឹកហាត់ និងប្រកួតពានរង្វាន់មិត្តភាពអន្តរជាតិនៅសិង្ហបុរីក្នុងសប្ដាហ៍នេះពិតជាមានសារៈសំខាន់ ព្រោះត្រូវការវាស់ស្ទង់សមត្ថភាពកូនក្រុម វាយតម្លៃ និងឈានឆ្ពោះទៅផ្ដោតស៊ីជម្រៅលើតាក់តិចតែម្ដង។ លោក អ៊ុក…
បាល់ទាត់មិត្តភាពពានរង្វាន់ឯកឧត្តម ហ៊ុន ម៉ាណែត ២០២៣ មាន១០ក្រុមចូលរួម
ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្ដភាពពានរង្វាន់បណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣ រៀបចំឡើងនៅទឹកដី នៃស្រុកសំរោង ខេត្តតាកែវ មានសរុបចំនួន១០ មកពី១០វិទ្យាល័យ ក្នុងស្រុកសំរោង។ ក្នុងពិធីបើកការប្រកួតនៅថ្ងៃសៅរ៍ ទី១៨…
និស្សិត២រូបចូលចិត្តលេងកីឡាវាយកូនបាល់ព្រោះ មើល ឃើញ គុណ ប្រយោជន៍ ទាំង នេះ
និស្សិត២រូបចូលចិត្តលេងកីឡាវាយកូនបាល់ព្រោះ មើល ឃើញ គុណ ប្រយោជន៍ ទាំង នេះ
ប្រធានគណៈកម្មការស្ត្រី និងកីឡាកម្ពុជា៖ “ស្ត្រីយើងលេងកីឡាតិចជាងបុរស តែបានមេដាយអន្តរជាតិច្រើនជាង”
លោកជំទាវ កុយ ពិសី ប្រធានគណៈកម្មការស្ត្រី និងកីឡាអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មើលឃើញថាស្ត្រីខ្មែរមានសមត្ថភាពល្អក្នុងការប្រកួតប្រជែងដណ្ដើមមេដាយលើឆាកអន្តរជាតិ ជាពិសេសមេដាយមាស ទោះចំនួនស្ត្រីក្នុងកីឡាតិចជាងបុរស។ លោកជំទាវមានប្រសាសន៍បែបនេះឆ្លើយតបទៅនឹងសំណួរពីការយល់ឃើញរបស់លោកជំទាវចំពោះសកម្មភាពស្ត្រីខ្មែរក្នុងសកម្មភាពកីឡានាពេលបច្ចុប្បន្ន។ លោកជំទាវរដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលសង្កត់ធ្ងន់ថា ស្ត្រីមានភាពខ្លាំងពូកែ ឧស្សាហ៍ព្យាយាម…
គិតត្រឹមថ្ងៃ១១ មីនា មានប្រទេស៥ហើយចុះឈ្មោះប្រកួតគុនល្បុក្កតោនៅស៊ីហ្គេម២០២៣
លោក អ៊ួ តារា អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានជាគូសបញ្ជាក់ថា ប្រទេសចំនួន៥ហើយ ដែលបានត្រៀមបញ្ជូនកីឡាករ កីឡាការិនីរបស់ខ្លួនចូលរួមប្រកួតកីឡាគុនល្បុក្កតោ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ…
កីឡាករ កីឡាការិនីមានសមត្ថភាពល្អ ក្រសោបបានទាំងកិត្តិយស និងប្រាក់ចំណូល
នរណាថា ការចាប់អាជីពកីឡាជារឿងអត់ប្រយោជន៍? ពាក្យចាស់លោកពោលថា ចេះអ្វី ចេះឲ្យប្រាកដ ប្រាក់រត់តាមហៅ។ ជាក់ស្ដែងកីឡាករ កីឡាការិនីខ្មែរ ប៉ុន្មាននាក់នេះ អាចស្រូបទាញបានទីផ្សារផ្សព្វផ្សាយពាណិជ្ជកម្មជាហូរហែ ដោយសារតែសមត្ថភាពល្អរបស់ពួកគេ។ ក្នុងកីឡាករបាល់ទាត់…
សម្រង់ប្រសាសន៍ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
សម្រង់ប្រសាសន៍ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ៖ "ឆ្នាំ២០២៣ ចំពោះមុខគឺការចូលរួមស៊ីហ្គេម។ ធ្វើយ៉ាងណានាំកិត្តិយសជូនព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីឆ្នាំ២០២៣ គឺត្រូវរៀបចំផែនការយុទ្ធសាស្ត្ររបស់បាល់ទាត់កម្ពុជា ឆ្ពោះទៅថែទាំហេដ្ឋារចនាសម្ព័ន្ធ។"
Bournemouth ឈ្នះ Liverpool ងើបចេញពីតំបន់កាត់ចោល
Bournemouth បានយកឈ្នះ Liverpool ១ទល់នឹង០ ក្នុងការប្រកួត Premier League នៅថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០២៣នេះ។ Philip…
លោក ហុក សុចិត្រា ត្រូវបានតែងតាំងសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
លោក ហុក សុចិត្រា អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ទទួលបានសម្លេងគាំទ្រសមាជិកថ្មីនៃគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា៕
ឪពុក ជា សុខម៉េង ឱ្យកូនចូលលេងបាល់ទាត់ ព្រោះបារម្ភពីការសេពគប់មិត្តភក្ដិមិនល្អ
លោក ជា លន់ ឪពុកកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ជា សុខម៉េង រំឭកថា មូលហេតុដែលលោកជំរុញកូនប្រុសចូលហ្វឹកហាត់បាល់ទាត់ ព្រោះម្ដុំផ្ទះលោកមានក្មេងៗមិនល្អច្រើន ដូច្នេះលោកបារម្ភកូនប្រុសសេពគប់ចំមិត្តភក្ដិមិនល្អដែលអាចធ្វើទង្វើប្រាសសង្គមសីលធម៌សង្គម។ ជាមួយគ្នានេះ…
នារី២រូបមើលឃើញភាពប្រែប្រួលទាំងផ្លូវកាយ និងផ្លូវចិត្ត ក្រោយចាប់កីឡារត់ជាប់លាប់មក
ការមានសុខភាពល្អ មានភាពអំណត់ និងភាពស្រស់ថ្លាលើផ្លូវអារម្មណ៍ គឺជាគុណប្រយោជន៍ពីកីឡារត់។ នេះជាការលើកឡើងរបស់នារី២រូបដែលបានចូលរួមព្រឹត្តិការណ៍រត់ប្រណាំងស្ត្រីអបអរទិវានារីអន្តរជាតិនៅព្រឹកថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០២៣។ កញ្ញា សុគង់ ជាសិស្សថ្នាក់ទី១១ប្រាប់ថា ធ្លាប់ចូលរួមព្រឹត្តិការណ៍ខាងលើដំបូងកាលឆ្នាំ២០២០…
ម្ចាស់មេដាយមាសអត្តពលកម្មអូឡាំពិក២០១៦ម្នាក់មកចែកបទពិសោធដល់អត្តពលិកខ្មែរត្រៀមស៊ីហ្គេម
Jevaughn Minzie ម្ចាស់មេដាយមាសវិញ្ញាសារត់បណ្ដាក់៤០០ម៉ែត្រក្នុងព្រឹត្តិការណ៍អូឡាំពិក២០១៦ នៅប្រេស៊ីល បានមកធ្វើដំណើរកម្សាន្ដនៅកម្ពុជា និងឆ្លៀតចែករំលែកបទពិសោធកីឡាអត្តពលកម្មដល់កីឡាករ កីឡាការិនីកម្ពុជានាពេលថ្មីៗនេះដើម្បីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ក្នុងខែឧសភាខាងមុខ។ មិត្តរួមជាតិកំពូលអ្នករត់ប្រណាំង Usain Bolt រូបនេះបានចែករំលែកទាំងបទពិសោធរស់នៅប្រចាំថ្ងៃ និងបច្ចេកទេសមួយចំនួនផងដែរ។…