លោក នុត សូនី អតីតខ្សែប្រយុទ្ធឆ្នើមជម្រើសជាតិធ្លាប់ធាក់ស៊ីក្លូ និងលេងល្ខោនរួមវង់នាយកុយ
អតីតខ្សែប្រយុទ្ធឆ្នើមក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក នុត សូនី និងបច្ចុប្បន្នជាគ្រូជំនួយសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ រំឭកថា មុនឈានជើងចូលកីឡាបាល់ទាត់ លោកធ្លាប់ចូលរួមសម្ដែងល្ខោនបាសាក់រួមវង់ជាមួយនាយកុយអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៨០។ កីឡាករដែលទាត់បញ្ចូលទីគ្រាប់ដំបូងគេឲ្យកម្ពុជាក្នុងព្រឹត្តិការណ៍ AFF Cup កាលឆ្នាំ១៩៩៦…
បាល់ទាត់បុរសស៊ីហ្គេមនៅកម្ពុជាមិនមានកូតាលើសអាយុទេ
ការប្រកួតបាល់ទាត់វិញ្ញាសាបុរសប្រចាំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅកម្ពុជា ក្រុមទាំងអស់នឹងមិនមានការប្រើប្រាស់កីឡាករលើសអាយុទេ ពោលសុទ្ធតែកីឡាករដែលមានអាយុចាប់ពី២២ឆ្នាំចុងក្រោយ ឬកើតពីថ្ងៃទី០១ ខែមករា ឆ្នាំ២០០១ ទៅ។ នេះជាការសម្រេចចិត្តពីសំណាក់ភាគីកម្ពុជាដែលជាម្ចាស់ផ្ទះ។ គួរដឹងដែរថា លោក…
ក្រុមបាល់ទះ U19 បារាំងមកដល់កម្ពុជាត្រៀមប្រកួតមិត្តភាព២លើកនៅស្តាតអូឡាំពិក
ក្រុមបាល់ទះជម្រើសជាតិបារាំងអាយុក្រោម១៩ឆ្នាំបានមកដល់កម្ពុជានៅម៉ោង១រសៀល ថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីត្រៀមប្រកួតមិត្តភាពអន្តរជាតិតទល់ក្រុមជម្រើសជាតិកម្ពុជា នៅថ្ងៃអាទិត្យ ទី១៩ និងថ្ងៃពុធ ទី២២ ខែកុម្ភៈ នាវិមានពហុកីឡដ្ឋានជាតិ…
បាត់ខ្លួនអតីតខ្សែប្រយុទ្ធ Newcastle ម្នាក់អំឡុងគ្រោះរញ្ជួយដីនៅតួកគី
Christian Atsu អតីតខ្សែប្រយុទ្ធ Newcastle United ត្រូវបានរាយការណ៍ថា បាត់ខ្លួនអំឡុងគ្រោះរញ្ជួយដីនៅប្រទេសតួកគី នាព្រឹកថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ប្រភពពីសារព័ត៌មានអន្តរជាតិធំៗ…
Premier League ចោទប្រកាន់ Man City ពីបទបំពានច្បាប់ហិរញ្ញវត្ថុ
សារព័ត៌មានអង់គ្លេស BBC រាយការណ៍ថា ក្របខណ្ឌ Premier League បានចោទប្រកាន់ Manchester City ពីបទបំពានច្បាប់ហិរញ្ញវត្ថុរបស់ខ្លួន បន្ទាប់ពីការស៊ើបអង្កេតមួយរយៈធំមក។ ក្នុងសេចក្តីថ្លែងការណ៍មួយ…
កុមារាមួយរូបចូលហាត់បាល់ទាត់ ដោយសារ World Cup
កុមារាមួយរូបបានចាប់ចិត្តស្រលាញ់បាល់ទាត់ ក្រោយទស្សនការប្រកួត FIFA World Cup 2022 កន្លងទៅ។ គេក៏បានសុំឪពុកទៅចុះឈ្មោះហ្វឹកហាត់បាល់ទាត់នៅសាលាបឹងកេត៕
អាយអេសអាយដង្កោសែនជ័យចូលរួមលើកស្ទួយសិល្បៈគំនូរតាមផ្លូវរចនាបថខ្មែរ
ថ្មីៗនេះ AIA KMH Park Stadium របស់ក្លិបបាល់ទាត់អាយអេសអាយដង្កោសែនជ័យបានបញ្ចប់នូវសិល្បៈគំនូរតាមផ្លូវដែលត្រូវបានគូរលើជញ្ជាំងក្នុងបរិវេណកីឡដ្ឋានខ្លួន និងត្រូវបានដាក់សម្ពោធជាផ្លូវការកាលល្ងាចថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣។ លោក កាំង…
អត្ថប្រយោជន៍នៃការត្រាំទឹកកកក្រោយហាត់ និងលេងកីឡា
ប្រធានក្រុមសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ថោង ដា និយាយអត្ថប្រយោជន៍នៃការត្រាំទឹកកកក្រោយការហាត់ និងលេងកីឡា៕
ប្រដាល់សកលកម្ពុជាបង្កើតប្រវត្តិសាស្ត្រពិសេសមួយមុនស៊ីហ្គេមចូលមកដល់
នារសៀលនេះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលហ្វឹកហាត់ជម្រើសជាតិប្រដាល់សកល សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានរៀបចំពិធីចែកវិញ្ញាបនបត្រដល់មន្ត្រីអាជ្ញាកណ្តាល-ចៅក្រមប្រដាល់សកលចំនួន ០៨រូប ដែលបានប្រឡងជាប់ជាអាជ្ញាកណ្តាល-ចៅក្រមកម្រិតអន្តរជាតិផ្កាយ១ ដែលទទួលបានស្គាល់ដោយសមាគមកីឡាប្រដាល់សកលអន្តរជាតិ (IBA) ។
ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា ស៊ីហ្គេមនៅកម្ពុជាមានភូមិកីឡា ព្រោះចង់ធ្វើតាមស្តង់ដារអូឡាំពិក
“ស៊ីហ្គេមនៅកម្ពុជាបើរៀបចំកម្រិតភូមិកីឡានេះ គឺយើងរៀបចំតាមស្តង់ដារអូឡាំពិក មិនមែនស្តង់ដារស៊ីហ្គេមទេ។” នេះជាប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម២០២៣ នៅកម្ពុជា ហៅកាត់ CAMSOC។ ឯកឧត្តមអគ្គលេខាធិការថ្លែងបែបនេះក្រោយចប់កិច្ចប្រជុំ…
ចំណុចសំខាន់គម្រោងការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាអត្តពលកម្ម
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំសន្និសីទសារព័ត៌មាន គម្រោងសាមគ្គីអូឡាំពិក ស្តីពី ការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាអត្តពលកម្ម ឆ្នាំ២០២២-២០២៣ នៅថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣។ សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធកីឡាជាតិសម្រាប់កីឡាអត្តពលកម្មនេះ គឺជាគម្រោងអភិវឌ្ឍសហព័ន្ធកីឡាជាតិសម្រាប់ប្រភេទកីឡាអូឡាំពិក ក្រោមជំនួយឧបត្ថម្ភរបស់អង្គការសាមគ្គីអូឡាំពិកតាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា…
សហព័ន្ធបេស្បលកម្ពុជាមានប្រធានថ្មី
លោក ឆែម តារា ត្រូវបានគណ:កម្មការប្រតិបត្តិផ្តល់ទំនុកចិត្ត និងបោះឆ្នោតជាប់ជាប្រធានសហព័ន្ធកីឡាបេស្បលកម្ពុជា Cambodian Baseball Federation (CBF) អាណត្តិថ្មី ឆ្នាំ២០២៣-២០២៧ ។នាព្រឹកថ្ងៃទី២៨…