កីឡាករជម្រើសជាតិសេះកម្ពុជាបោះទុនក្នុងកីឡានេះ ព្រោះចង់រួមចំណែកពង្រីកប្រជាប្រិយភាពកីឡាសេះនៅកម្ពុជា
យុវជន គង់ រតនៈ ជាកីឡាករជម្រើសជាតិកម្ពុជាបង្ហាត់ជិះសេះបង្ហាញមហិច្ឆតារួមចំណែកជាផ្នែកមួយក្នុងការផ្សព្វផ្សាយកីឡាមិនសូវពេញនិយមនៅកម្ពុជាមួយនេះឱ្យមានសកម្មភាពផុសផុលដូចប្រទេសអភិវឌ្ឍន៍មួយចំនួនដែរ។ កីឡាករជម្រើសជាតិសេះវ័យ១៧ឆ្នាំខាងលើ ទទួលស្គាល់ថាកីឡានេះមិនសូវពេញនិយមពិតមែន តែគេមិនស្ទាក់ស្ទើរ ឬដកចិត្តចេញពីកីឡាសេះនេះឡើយ។ ដោយសារតែមើលឃើញនៅស្រុកខ្មែរអត់សូវឃើញមានអ្នកស្គាល់ អ្នកដឹងពីកីឡាហ្នឹងច្រើន ក្នុងនាមខ្ញុំជាកីឡាករម្នាក់ខ្ញុំចង់ជំរុញឱ្យកីឡាជិះសេះនៅខ្មែរមានការរីកចម្រើនដូចនៅអ៊ឺរ៉ុប។ កីឡាករមានទីលំនៅក្នុងរាជធានីភ្នំពេញរូបនេះបានលើកឡើងពីចំណុចខុសប្លែករបស់កីឡាសេះថាទាមទារឱ្យអ្នកជិះមានទំនាក់ទំនងល្អជាមួយសេះ…
សម្រេចតាមក្ដីស្រលាញ់! ម្ចាស់មេដាយមាសស៊ីហ្គេម២០២៣ ប៉ាល់ ឆរស្មុី កំពុងបន្ថែមជំនាញមួយទៀត
សម្រេចតាមក្ដីស្រលាញ់! ម្ចាស់មេដាយមាសស៊ីហ្គេម២០២៣ ប៉ាល់ ឆរស្មុី កំពុងបន្ថែមជំនាញមួយទៀត គឺជាអ្នកថតរូបក្នុងការិយាល័យព័ត៌មានទូទៅនៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។
ទឹកចិត្តម្ដាយ! រំសាយការងារភ្លាមៗនៅខេត្តព្រោះចង់មើលកូនចេញប្រកួតពានកីឡាវាយសីលើកដំបូង
ទឹកចិត្តម្ដាយ! រំសាយការងារភ្លាមៗនៅខេត្តព្រោះចង់មើលកូនចេញប្រកួតពានកីឡាវាយសីលើកដំបូង
សិក្ខាកាមបញ្ចប់វគ្គគ្រូបង្វឹកអត្តពលកម្មកម្រិត១នឹងរួមចំណែកបណ្ដុះអត្តពលិកកម្រិតអាយុក្រោម១៦ឆ្នាំ
លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) លោក ដួង មាសចំរើន ប្រធានសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត…
កីឡាករជម្រើសជាតិថ្នាលជិះសេះវ័យ៨ឆ្នាំ បញ្ញា ជីននីស ស៊ុង ៖ កីឡានេះបានជួយព្យាបាលជំងឺភ្នែករបស់ខ្ញុំ
កីឡាករជម្រើសជាតិថ្នាលជិះសេះវ័យ៨ឆ្នាំ បញ្ញា ជីននីស ស៊ុង ៖ កីឡានេះបានជួយព្យាបាលជំងឺភ្នែករបស់ខ្ញុំ
ម្ចាស់មេដាយមាសស៊ីហ្គេម២០២៣ ម៉ែន សុផានិត អំពាវនាវរឿងសំខាន់មួយដល់អ្នកខ្លាំងស្នូកឃ័រតាមតាបក្រៅផ្លូវការ
ម្ចាស់មេដាយមាសស៊ីហ្គេម២០២៣ ម៉ែន សុផានិត អំពាវនាវរឿងសំខាន់មួយដល់អ្នកខ្លាំងស្នូកឃ័រតាមតាបក្រៅផ្លូវការ
អគ្គលេខធិការ NOCC បញ្ជាក់ថារាល់ព្រឹត្តិការណ៍កីឡាម៉ារ៉ាតុងទាំងអស់ រៀបចំឡើងដើម្បីសប្បុរសធម៌ និងបរិស្ថាន
អគ្គលេខធិការ NOCC បញ្ជាក់ថារាល់ព្រឹត្តិការណ៍កីឡាម៉ារ៉ាតុងទាំងអស់ រៀបចំឡើងដើម្បីសប្បុរសធម៌ និងបរិស្ថាន
សហព័ន្ធបង្ហាត់ជិះសេះកម្ពុជារំភើបចិត្ត ឆ្នាំថ្មីមានកំណើនអ្នកចូលរួមប្រកួតច្រើនគុណ ៤ធៀបលើកមុនៗ
អ្នកអង្គម្ចាស់ នរោត្តម ណាន់ ដាទេវី អគ្គលេខាធិការសហព័ន្ធបង្ហាត់ជិះសេះកម្ពុជាមានបន្ទូលថាទ្រង់សព្វព្រះរាជហប្ញទ័យជាខ្លាំងក្រោយទតឃើញកំណើនកីឡាករ-កីឡាការិនីចូលរួមមានការកើនឡើងជាងការរៀបចំពីឆ្នាំកន្លងៗទៅ។ អគ្គលេខាធិការខាងលើបន្តមានបន្ទូលថាពិសេសក្រុមកីឡាករកម្រិតមូលដ្ឋាន ដែលពីមុនឡើយមានមិនដល់ ៥នាក់ផង តែលើកនេះកើនឡើងគុណនិង៤ដងឯណោះ។ ក្នុងឱកាសនោះ អ្នកអង្គម្ចាស់ ក៏ឆ្លៀតបង្ហាញកីឡាករវ័យក្មេងប្រចាំសហព័ន្ធបង្ហាត់ជិះសេះកម្ពុជា…
ផ្ដើមពីអ្នកលេងក្រៅម៉ោងការងារ កែវ រ៉ាវី មិននឹកស្មានអាចឈ្នះមេដាយប៊ីយ៉ាជើងឯកថ្នាក់ជាតិ
ផ្ដើមពីអ្នកលេងក្រៅម៉ោងការងារ កែវ រ៉ាវី មិននឹកស្មានអាចឈ្នះមេដាយប៊ីយ៉ាជើងឯកថ្នាក់ជាតិ
យុវជន២រូបធ្លាប់ព្យាយាមចាកឆ្ងាយពីស្គីក្តារតែចិត្តមិនដាច់ព្រោះកីឡានេះស្ថិតជាប់ក្នុងបេះដូងជានិច្ច
យុវជន ចាន់ណា សុធារនិរោធ និងឌីណា ចាន់ដារារ័ត្ន ដែលជាបងប្អូនជីដូនមួយនិងគ្នាផង ជាដៃគូក្នុងវិស័យកីឡាស្គីក្តារផងបានលើកឡើងថាកីឡាស្គីក្តារនេះមានអត្ថន័យធំធេងខ្លាំងសម្រាប់ពួកគេទាំងពីរ។ បន្ថែមពីនេះពួកគេក៏ធ្លាប់ព្យាយាមចង់ឈប់ពាក់ព័ន្ធជាមួយកីឡាមានប្រភពពីសហរដ្ឋអាមេរិកនេះដែរ តែធ្វើមិនបានសោះព្រោះតែងតែមានមិត្តរួមអាជីពយកក្តារមកសួរនាំ ឬចង់លក់ឱ្យគេជាញឹកញាប់។ យុវជនវ័យ ១៧ឆ្នាំដដែលនេះបានសារភាពថាដោយសារតែចិត្តមិនដាច់តែម្តងពីការលេង…
ជាប់ជាប្រធានថ្មីសហព័ន្ធកីឡាឡើងភ្នំកម្ពុជាភ្លាម ឯកឧត្ដម ឡាំង អូណា ប្ដេជ្ញាធ្វើរឿងមួយនេះមុនគេ
ការអភិវឌ្ឍធនធានយុវជនថ្នាល គឺជាការងារចម្បងរបស់ឯកឧត្តម ឡាំង អូណា ក្នុងនាមជា ប្រធានថ្មីនៃសហព័ន្ធកីឡាឡើងភ្នំកម្ពុជាសម្រាប់អាណត្តិទី៤ ឆ្នាំ២០២៤/២០២៨ជំនួសលោក ម៉ម សុថារិន្ទ។ ថ្នាក់ដឹកនាំខាងលើលើកឡើងបែបនេះក្នុងកិច្ចសម្ភាសក្រោយចប់មហាសន្និបាតនារសៀលថ្ងៃចន្ទ ទី០៤ ខែមីនា…
កីឡាសក្កានុពលទំាងនេះដែលថ្នាក់ដឹកនាំខេត្តកណ្តាលដាក់ក្តីរំពឹងខ្ពស់ក្នុងព្រឹត្តិការណ៍សិស្សបឋមថ្នាក់ជាតិឆ្នាំ២០២៤
លោក ពៅ វណ្ណា ប្រធានការិយាល័យ ឣប់រំកាយ និងកីឡាប្រចាំខេត្តកណ្តាលថ្លែងក្នុងឱកាសបិទការប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តឆ្នាំ២០២៣-២០២៤ ថាទទួលបានជោគជ័យគួរជាទីចាប់មោទន។ ក្នុងនោះលោកបានកត់សម្គាល់ប្រភេទកីឡាមួយចំនួនដែលបានបង្ហាញភាពខ្លាំងរបស់ខ្លួនអាចនឹងមានលទ្ធភាពខ្ពស់ក្នុងការប្រកួតប្រជែងដណ្តើមមេដាយនានាក្នុងព្រឹត្តិការណ៍សិស្សបឋមថ្នាក់ជាតិឆ្នាំ ២០២៤នេះ។ ប្រធានការិយាល័យឣប់រំកាយ និងកីឡាខេត្តកណ្តាលដដែលបានសង្កត់ធ្ងន់លើប្រភេទកីឡាបាល់ទាត់…