ផ្តើមពីអ្នកទស្សនា កង សុខាភិរម្យ ស្វះស្វែងគ្រប់បែបយ៉ាងរហូតមានឱកាសបានប្រឡូកក្នុងកីឡាម៉ូតូស្ព័រ
លោក កង សុខាភិរម្យ ជាបុគ្គលិកបម្រើការក្រុមហ៊ុនមួយកន្លែងបានថាការចូលប្រឡូកកីឡាម៉ូតូធំដូចសព្វថ្ងៃនេះគឺផ្តើមចេញពីការស្រឡាញ់តាំងតែពីក្មេងៗមកម្ល៉េះ។ បុរសវ័យ២៩ឆ្នាំបន្តថាដំបូងឡើយត្រឹមជាអ្នកមកមើលគេប្រណាំង លុះបានមើលផ្ទាល់ម្តងនោះ ជំរុញឱ្យគាត់ពុះពារគ្រប់បែបយ៉ាងធ្វើមិចឱ្យបានចូលប្រណាំងដូចគេ។ ដោយសារតែចិត្តចង់ខ្លាំងនៅចុងឆ្នាំ២០២៣ ម្ចាស់ម៉ូតូR1 ដដែលបន្ថែមថាបានចូលប្រណាំងម៉ូតូលើកដំបូងរបស់ខ្លួន ដែលលោកថាជាក្តីស្រមៃមួយសឹងតែមិននឹកស្មានដល់។ បន្ថែមពីនេះកីឡាករមានឈ្មោះហៅក្រៅ…
ឆ្លៀតពេលទំនេរចុងសប្តាហ៍ពីការងារជាមន្ត្រីរាជការ បុរសស្រ្តីវ័យកណ្តាល២រូបចូលប្រកួតវាយសីនៅអគារខេមរានី ព្រោះអត្ថប្រយោជន៍សុខភាពជាច្រើន
តាមរយៈព្រឹត្តិការណ៍ប្រកួតកីឡាវាយសីដណ្ដើមពានរង្វាន់មិត្តភាពសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ លើកទី២សង្កេតឃើញមានកំណើនការចូលរួមច្រើនក្នុងនោះមានទាំងចាស់ ទាំងក្មេង។ ជាមួយគ្នាដែរ លោក សួស រាហ៏មារ៏ និងកញ្ញា យ៉ាង វិរិន្ទរ័ត្ន ដែលជាមន្ត្រីរាជការបានបង្ហាញគោលជំហរនៃការចូលរួមនេះក្នុងន័យសុខភាព…
ក្រៅពីភាពរីករាយ កីឡាវាយសីផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន
មានរយៈពេលជាង២០ឆ្នាំហើយដែលឯកឧត្ដម កែរ រដ្ឋា និងលោក ឃួន វិបុល បានជ្រើសរើសការ វាយសីជាសកម្មភាពកីឡាប្រចាំថ្ងៃ ព្រោះជួយដល់សុខភាពផង និងផ្ដល់ភាពសប្បាយរីករាយផង។ មិនតែប៉ុណ្ណោះទេ ក៏អាចបង្កើតចំណងមិត្តភាពក្នុងសង្គមទៀត។…
សន្ទនាជាមួយនិស្សិតឡាវជាភាសាខ្មែរ
ជួបនិស្សិតឡាវមកសិក្សានៅប្រទេសកម្ពុជា តាមរយៈអាហារូបករណ៍ផ្លាស់ប្ដូររវាងរដ្ឋាភិបាលប្រទេសទាំង២។ ពួកគាត់ប្រាប់ថា ជារៀងរាល់ឆ្នាំ មាននិស្សិតឡាវ១៥នាក់មកសិក្សានៅភ្នំពេញ៕
ព្រឹត្តិការណ៍ប្រកួតវាយសីពានរង្វាន់មិត្តភាព ស.ស.យ.ក រាជធានីភ្នំពេញ លើកទី២ ចាប់ផ្តើមឆាប់ៗនេះ
ព្រឹត្តិការណ៍ប្រកួតវាយសីពានរង្វាន់មិត្តភាព ស.ស.យ.ក រាជធានីភ្នំពេញ លើកទី២ ចាប់ផ្តើមឆាប់ៗនេះ
ក្រសួងអប់រំ ពន្យល់មូលហេតុមិនអនុញ្ញាតឱ្យរៀបចំការប្រកួតកីឡា World Cup Kabaddi នៅកម្ពុជា
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសមិនគាំទ្រ និងអនុញ្ញាតឲ្យរៀបចំការប្រកួតពានរង្វាន់ពិភពលោក World Cup Kabaddi នៅរាជធានីភ្នំពេញ ដែលគ្រោងរៀបចំនាថ្ងៃទី២០-២៥ ខែសីហា ឆ្នាំ២០២៤…
មិនធ្លាប់មាន! មើលកីឡាបេស្បលល្អមើលហើយ អាចបានអាហារូបករណ៍រៀនមហាវិទ្យាល័យ៤ឆ្នាំពេញទៀត
លោក ឆែម តារា ប្រធានសហព័ន្ធកីឡាបេស្បល សុហ្វបលកម្ពុជាឱ្យដឹងថា ទស្សនិកជនដែលចូលរួមទស្សនាការប្រកួតកីឡាបេស្បហ្វាយកម្ពុជា នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) ចុងខែសីហា ខាងមុខនឹងមានឱកាសទទួលបានអាហារូបករណ៍ចូលសិក្សានៅសាកលវិទ្យាល័យ BMU។ ប៉ុន្តែថ្នាក់ដឹកនាំសហព័ន្ធរូបនេះមិនទាន់បញ្ជាក់ពីលក្ខខណ្ឌនៅឡើយទេ…
កូនកាត់ខ្មែរ-អាមេរិក សាក់ប៊ុន អប្សរា កាតារីណា បង្ហាញជំនឿចិត្តខ្ពស់ ថ្វីជាការប្រកួតហែលទឹកអូឡាំពិកលើកដំបូង
ក្នុងឱកាសទៅប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅលើកទី៣៣ ដែលកម្ពុជាទទួលបានសិទ្ធិអនុគ្រោះសម្រាប់ការចូលរួមកីឡាការិនី សាក់ប៊ុន អប្សរា កាតារីណា កូនកាត់ខ្មែរ-អាមេរិកបានលើកឡើងថាជាកត្តិយសបំផុតសម្រាប់រូបគេដែលបានទៅប្រកួតតំណាងកម្ពុជាសាជាថ្មី បន្ទាប់ពីធ្លាប់តំណាងម្តងកាលព្រឹត្តិការណ៍ SEA GAMES លើកទី32កាលពីឆ្នាំទៅ។ កីឡាការិនីកើតឆ្នាំ២០០១បន្តថាគេមានជំនឿចិត្តលើខ្លួនឯងខ្លាំង ផ្អែកលើកត្តាមានភាពថ្នឹកជាមួយវិញ្ញាសាដែលគេនឹងត្រូវប្រកួតនេះ។…
មុនបានផ្លែផ្កាដូចបច្ចុប្បន្ន គន្ធ វណ្ណនីតា ធ្លាប់យំរំអុកឪពុកម្ដាយចូលហាត់ប្រភេទកីឡាប្រយុទ្ធ
ម្ចាស់មេដាយប្រាក់យុទ្ធគុនចម្រុះជើងឯកអាស៊ី ឆ្នាំ២០២៤ គន្ធ វណ្ណនីតា រំឭកថា ដោយសារតែចង់ចេះកីឡាប្រយុទ្ធពេក នាងធ្លាប់យំរំអុកឪពុកម្ដាយចូលហ្វឹកហាត់ ទម្រាំតែលោកទាំង២ទន់ចិត្ត យល់ព្រម។ យុវតីមានកំណើតនៅរាជធានីភ្នំពេញអះអាងថា ចូលចិត្តតែកីឡាប្រយុទ្ធ ព្រោះអាចការពារខ្លួនឯងបានផង…
ប្រកួតអូឡាំពិកមិនមែនជារឿងងាយ! តែកីឡាករអត្តពលកម្ម ឈុន ប៊ុនថន នឹងព្យាយាមសម្រេចគោលដៅធំនេះឱ្យបាន
កីឡាករអត្តពលកម្មកម្ពុជា ឈុន ប៊ុនថន ថ្លែងថា ជាក្ដីស្រមៃមួយដែលបានចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកក្នុងឆាកជីវិតរបស់គេ។ គេទទួលស្គាល់ពីការប្រកួតដ៏លំបាក តែថា នឹងព្យាយាមធ្វើឱ្យបានល្អ ជាពិសេសអាចបំបែកកំណត់ត្រាខ្លួនឯង៕
អូឡាំពិកមានសិទ្ធិអនុគ្រោះសម្រាប់អត្តពលិកមែន តែមិនចេះតែបានទេស្រួលៗទេ
ជាទូទៅ អត្តពលិកដែលមានឈ្មោះចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក ត្រូវឆ្លងកាត់វគ្គជម្រុះប្រចាំទ្វីបជាមុនសិន។ តែក្នុងនោះ ប្រទេសដែលមិនមានអត្តពលិកជាប់វគ្គជម្រុះ ក៏អាចចូលរួមអូឡាំពិកបាន តាមរយៈសិទ្ធិអនុគ្រោះ ឬ (Wild Card) ដែលផ្ដល់ដល់ប្រទេសជាសមាជិកចលនាអូឡាំពិក។ ទាក់ទងទៅនឹងការទទួលបានសិទ្ធិអនុគ្រោះនេះ…
លើកដំបូងនៅទន្លេវ៉ៃគោ នឹងមានការប្រណាំងទូកប្រពៃណីដ៏ធំមួយដើមខែសីហា ខាងមុខ
លថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ សហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជា…
