បានបទពិសោធពិសេសៗនៅថៃ ក្រុមOFFROAD កម្ពុជាជឿជាក់ក្រុមខ្លួននឹងធ្វើបានល្អពេលប្រកួតអន្តរជាតិក្រោយៗទៀត
ក្រុមប្រណាំងរថយន្ត OFF ROAD របស់កម្ពុជា បានបញ្ចប់ភារកិច្ចក្នុងការប្រណាំងរថយន្ត OFF-ROAD Magnificent Ten 2024 នៅខេត្តកាន់ឆាណាក់បូរី ប្រទេសថៃ ក្រោយចំណាយពេលជិត១សប្ដាហ៍ប្រកបដោយភាពស្វាហាប់។…
កីឡាការិនីគុនចម្រុះ ខៀវ ចិន្ដារ័ត្ន យកការលេងកីឡាជាមធ្យោបាយព្យាបាលបញ្ហាឈឺចង្កេះ
កីឡាការិនីគុនចម្រុះ ខៀវ ចិន្ដារ័ត្ន យកការលេងកីឡាជាមធ្យោបាយព្យាបាលបញ្ហាឈឺចង្កេះ
យុវជនជាង៥០០នាក់ចូលរួមកម្មវិធីរត់ដើម្បីបរិស្ថានដែលរៀបចំដោយបឹងកេត និង រដ្ឋបាលខេត្តព្រះសីហនុ
យុវជនជាង៥០០នាក់ចូលរួមកម្មវិធីរត់ដើម្បីបរិស្ថានដែលរៀបចំដោយបឹងកេត និង រដ្ឋបាលខេត្តព្រះសីហនុ
ហួន ពុធប្ញទ្ធីសក្តិ ចង់ឱ្យបរទេសភ្លឺភ្នែកពីសមត្ថភាពកីឡាវាយកូនឃ្លីលើតុ កម្ពុជាពេលធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ២០២៩
ក្នុងនាមជាថ្នាលយុវជនជម្រើសជាតិកីឡាវាយកូនឃ្លីលើតុ និងក៏ធ្លាប់បានចេញទៅប្រកួតនៅឆាកអន្តរជាតិផងនោះ។ យុវជន ហួន ពុធប្ញទ្ធីសក្តិ បានបង្ហាញការតូចចិត្តខ្លះៗគ្រាចេញទៅប្រកួតតំណាងឱ្យប្រទេសជាតិហើយមិនទទួលបានអ្វីជាដុំកំភួនត្រឡប់មកជូនជាតិមាតុភូមិវិញ។ យុវជនរៀនថ្នាក់ទី១០និយាយបែបនេះក៏ព្រោះតែគេមានមហិច្ឆតាចង់បង្ហាញភាពខ្លាំងរបស់វិស័យកីឡាកម្ពុជាឱ្យពិភពលោកទទួលស្គាល់ ពិសេសលើប្រភេទកីឡាវាយកូនឃ្លីផ្ទាល់តែម្តង។ កូនអ្នកខណ្ឌពោធិ៍សែនជ័យដដែលបន្តថាផ្នត់គំនិតនេះកើតមានឡើង ក្រោយត្រឡប់ពីការប្រកួតវាយកូនឃ្លីលើតុនៅប្រទេសប្រ៊ុយណេកាលពីឆ្នាំទៅ។ ហើយសិស្សវិទ្យាល័យ ហ៊ុនសែន…
អត្តពលិកឈ្នះមេដាយពីព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន៣ទទួលបានប្រាក់រង្វាន់រួចរាល់
ឯកឧត្ដម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តអត្តពលិកបន្តការខិតខំប្រឹងប្រែងហ្វឹកហាត់ដើម្បីបានលទ្ធផលល្អជាហូរហែទៀតក្នុងការប្រកួតលើឆាកអន្តរជាតិនានា។ ចំណែកសហព័ន្ធជាតិក៏ត្រូវបន្តប្រឹងប្រែងបណ្ដុះធនធានឱ្យបានច្រើនថែមទៀត។ ឯកឧត្ដម ហង់ជួន ណារ៉ុន…
កីឡាករ Off Road ព្រំ រស្មី ៖ កាលមុនយើងតាមដានបច្ចេកទេសគេ ឥឡូវគេតាមមើលយើងវិញម្ដង
"កាលមុនយើងតាមដានបច្ចេកទេសគេ ឥឡូវគេតាមមើលយើងវិញម្ដង" នេះជាការថ្លែងរបស់លោក ព្រំ រស្មី សមាជិកក្រុម Off-Road កម្ពុជា មុនព្រឹត្តិការណ៍ប្រណាំងរថយន្ត Off-Road Magnificent Ten…
NOCC ៖ រាជរដ្ឋាភិបាលបានដាក់ពហុកីឡដ្ឋានជាតិមរតកតេជោជាគោលដៅទេសចរណ៍មួយ
បើតាមប្រសាសន៍របស់ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រាជរដ្ឋាភិបាលបានកំណត់រួចរាល់ គឺពហុកីឡដ្ឋានជាតិមរតកតេជោ ជាគោលដៅទេសចរណ៍មួយសម្រាប់មហាជនទូទៅ ទាំងការចូលមកកម្សាន្ដផង និងស្រាវជ្រាវពីកីឡានៅសារមន្ទីរអូឡាំពិកកម្ពុជាផង។ ឯកឧត្ដម វ៉ាត់ ចំរើន…
ដំបូងមិនចាប់អារម្មណ៍ តែបានឪពុកជំរុញចិត្ត យុវជន កេង កិត្តិគុណ វិវឌ្ឍខ្លួនដជាប់ជម្រើសជាតិវាយកូនឃ្លីលើតុ
មិនខុសពីក្មេងៗខ្មែរដទៃកាលពីតូចយុវជន កេង កិត្តិគុណ ដែលជាកីឡាករជម្រើសជាតិវាយកូនឃ្លីលើតុបានសារភាពថាពីតូចគេចូលចិត្តលេងបាល់ទាត់ជាងវាយប៉េងប៉ុងនេះ។ តែដោយសារមានការជំរុញខ្លាំងពីលោកឪពុកដែលជាអ្នកចូលចិត្តលេងវាយកូនឃ្លីលើតុយុវជនវ័យ ១៧ឆ្នាំ ថាគេចាប់ផ្តើមលេងតាមការណែនាំមករហូតជាប់ចិត្តលើកីឡានេះបន្តិចម្តងៗ។ កូនអ្នកទីក្រុងភ្នំពេញកត់សម្គាល់ក្រោយពីជាប់ចិត្ត និងធ្លាប់ទទួលបានសមិទ្ធផលពីកីឡាវាយកូនឃ្លីនេះផ្សេងៗ កិត្តិគុណ ថាការលេងកីឡាវាយកូនឃ្លីលើតុនេះហាក់ទទួលបានផលលឿនជាងកីឡាផ្សេងៗដែលគេធ្លាប់បានលេងកន្លងមក។ សិស្សសាលាអន្តរជាតិផារ៉ាហ្គនខាងលើបន្តថាថ្វីបើធ្លាប់ទទួលបានមេដាយផ្សេងៗនៅក្នុងស្រុកជាច្រើន…
កម្ពុជាទទួលបានកូតាយុវជន៤រូបត្រៀមពានរង្វាន់កីឡាឡើងភ្នំពិភពលោក IFSC Youth World Championships នៅចិន
កាលពីពេលថ្មីៗនេះសហព័ន្ធកីឡាឡើងភ្នំកម្ពុជាបានធ្វើការតេស្តជ្រើសរើសយុវជនដើម្បីត្រៀមខ្លួនប្រកួត "កីឡាឡើងភ្នំពិភពលោក យុវជនអាយុក្រោម២០ឆ្នាំ" (IFSC Youth World Championships) ដោយជ្រើសរើសយុវជនចំនួន៤រូប ត្រៀមការប្រកួតនៅប្រទេសចិន នាខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។…
អនុប្រធាន FEI បន្តជំហរជ្រោមជ្រែងសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ ដើម្បីសម្រេចមេដាយក្នុងព្រឹត្តិការណ៍អន្តរជាតិនាអនាគត
ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ លោក Jack Huang អនុប្រធានសហព័ន្ធបង្ហាត់ជិះសេះអន្តរជាតិ (FEI) ថ្លែងថាលោកនឹងបន្តជួយជំរុញគាំទ្រសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះបន្ថែមទៀត ដើម្បីសម្រួលដល់ការអភិវឌ្ឍធនធានកីឡាជិះសេះមួយនេះឱ្យកាន់តែរីកចម្រើន។ លើសពីនេះតាមរយៈកិច្ចសហប្រត្តិបត្តិការរវាង FEI និង…
យុវជន ស្រុី វីរបុត្រ ៖ ខ្ញុំចេះលេងកីឡាឡើងភ្នំតាមប៉ា តែមហិច្ឆតាធំជាងគាត់ទៀត
យុវជន ស្រ៊ី វីរបុត្រ សមាជិកប្រចាំក្រុមឡើងភ្នំ Angkor Boulder Gym បានបង្ហាញភាពរីករាយដែលមានវត្តមានចូលរួមតេស្តជ្រើសរើសត្រៀមសម្រាប់ចូលរួមប្រកួតព្រឹត្តិការណ៍ប្រកួតកីឡាឡើងភ្នំពិភពលោក យុវជនអាយុក្រោម ២០ឆ្នាំ ។ លើសពីនេះ…
ស្វាមីភរិយាមួយគូសុខចិត្តផ្អាកសិប្បកម្ម៤ថ្ងៃ ដេីម្បីជូនកូនវ័យ១២ឆ្នាំទៅប្រកួតកូនឃ្លីតុពានសហភាពសហព័ន្ធយុវជនកម្ពុជា
លោក លឹម ហួត និងអ្នកស្រី ធារី បានសម្រេចចិត្តទុករបរសិប្បកម្មរបស់ខ្លួនមួយឡែកចំនួន៤ថ្ងៃដើម្បីជូនកូនប្រុសអាយុ១២ឆ្នាំទៅប្រកួតកីឡាវាយកូនឃ្លីតុទៅអគារខេមរានៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ពីថ្ងៃទី១៥ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។ អាណាព្យាបាលទាំង២រូបប្រាប់ថា បច្ចុប្បន្នជាម្ចាស់សិប្បកម្មដែកមួយកន្លែងនៅម្ដុំផ្សារអូឡាំពិក តែដោយសារតែចង់លើកទឹកចិត្តកូន…