គ្រូបង្គោលបឹងកេត៖ ពេលក្រុមឈ្នះ សូមសរសើរកីឡាករចុះព្រោះពួកគេខិតខំណាស់ តែបើចាញ់គឺយើងចាញ់ទាំងអស់គ្នា កុំដាក់បន្ទុកតែកីឡាករ
លោក Conor Nestor បាននិយាយលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកក្រោយទទួលបានការកើតសរសើរពីសំណាក់អ្នកគាំទ្រក្រុមបឹងកេត បន្ទាប់ពីក្រុមរហ័សនាមនាគខៀវក្រសោបបានជ័យជំនះផ្ទួនៗគ្នា ២ប្រកួតចុងក្រោយនេះ។ ដោយបុរសសញ្ជាតិអៀរឡង់បានលើកឡើងថា “ការសើរតែងតែល្អជាងការរិះគន់ ខ្ញុំពេញចិត្តចំពោះសន្តានចិត្តល្អរបស់អ្នក ខ្ញុំជឿជាក់នូវក្នុងអនាគតរួមគ្នារបស់ពួកយើង” ។ គ្រូបង្វឹកវ័យ៤១ឆ្នាំរូបនេះបន្ថែមថា…
គ្រូជម្រើសជាតិសហព័ន្ធទ្រីយ៉ាត្លុងកម្ពុជាពន្យល់លម្អិតពីអត្ថប្រយោជន៍នៃការលេងកីឡាមួយនេះ
លោក ហូហ្គូរ បញ្ញា គ្រូជម្រើសជាតិប្រចាំសហព័ន្ធទ្រីយ៉ាត្លុងកម្ពុជាបានបញ្ជាក់បន្ថែមពីអត្ថប្រយោជន៍ដែលកីឡាមួយនេះផ្តល់ជូនអ្នកចូលរួមទទួលបាននោះសុខភាពរឹងមាំពេញមួយរូបរាងកាយតែម្តង។ បទពិសោធជាង១០ឆ្នាំក្នុងកីឡាមួយនេះ បុរសមានដើមកំណើតពីប្រទេសបារាំងរូបនេះបន្ថែមថាក៏ព្រោះតែកីឡា Aquathlon តម្រូវឱ្យអ្នកលេងប្រកួតទាំងហែលទឹកផង និងរត់ផងនោះ ច្បាស់ណាស់ផលដែលអ្នកលេងនឹងទទួលបានក៏បាន២ក្នុងពេលតែមួយដូចគ្នា។ គួររំលឹកថា កីឡាទ្រីយ៉ាត្លុងជាប្រភេទកីឡាកម្រិតអូឡាំពិកដែលមានវិញ្ញាសារ…
សិស្សនារីវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ចូលចិត្តលេងកីឡាបាល់ទះ
ដំបូងឡើយមិនមែនជាអ្នកមានចំណាប់អារម្មណ៍លើការលេងកីឡាទេ ប៉ុន្តែបន្ទាប់ពីបានចូលហ្វឹកហាត់កីឡាបាល់ទះ និងបានប្រកួតប៉ុន្មានលើកកន្លងមក យុវតី អ៊ុក សុវណ្ណកញ្ញាពេជ្រ បានរំលេចនូវអត្ថប្រយោជន៍យ៉ាងច្រើនទាក់ទងទៅនឹងផ្លូវអារម្មណ៍ និងសុខភាព។ សិស្សថ្នាក់ទី១១នៃវិទ្យាល័យ ហ៊ុន សែន តាខ្មៅ…
ថ្នាក់ដឹកនាំ CCC រីករាយឃើញចំនួនអ្នកចូលរួមប្រកួត Aquathlon កើនសឹងគុណ២
កម្មវិធីប្រកួត CCC Aquathlon ធ្វើឡើងនៅក្នុងបរិវេនក្លឹប Cambodia Country Club និងសហការរៀបចំពីសហព័ន្ធកីឡាទ្រីយ៉ាងត្លុងកម្ពុជា លោកស្រី Grâce Burie Lenggeng…
អតីតខ្សែប្រយុទ្ធកម្ពស់ខ្ពស់បឹងកេត យូប រ៉ម៉ាទន រំលឹកការចងចាំក្នុងការរួមចំណែកជួយលើកពានលីគកំពូលឆ្នាំលើកដំបូង
លោក យូប រ៉ម៉ាទន រំលឹកការចងចាំក្នុងការរួមចំណែកបឹងកេតជួយលើកពានលីគកំពូលឆ្នាំលើកដំបូង អតីតខ្សែប្រយុទ្ធកម្ពស់ខ្ពស់ យូប រ៉ម៉ាទន បានរួមចំណែកជួយក្រុមឈ្នះជើងឯកលីគកំពូលកម្ពុជា លើកដំបូងជាប្រវត្តិសាស្រ្តរបស់ក្លិបបឹងកេតក្នុងរដូវកាលឆ្នាំ២០១២ ហើយបច្ចប្បន្ននេះ លោកកំពុងធ្វើជាគ្រូបណ្តុះបណ្តាលយុវជនរបស់សាលាតម្រង់ទិសខេត្តកំពង់ចាម ។
កម្ពុជាត្រៀមបង្ហាញវប្បធម៌ ទេសចរណ៍ និងកីឡា ក្នុងពិធីទទួលទង់កីឡាយុវជនអាស៊ីនៅបារ៉ែន
តំណាងក្រសួងអប់រំ យុវជន និង កីឡា ដឹកនាំដោយឯកឧត្តមរដ្ឋលេខាធិការ វ៉ាត់ ចំរើន និងតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំដោយលោកជំទាវរដ្ឋលេខាធិការ ឡងឌី សាន់ណារ៉ា…
មិនផ្ដោតលទ្ធផល ក្រុមសេនាអង្គរចូលរួមប្រកួតហ្វូតសាលនារីដើម្បីបំផុសសកម្មភាពបាល់ទាត់ស្ត្រី
ដោយសារតែចង់ចូលរួមលើកស្ទួយកីឡាបាល់ទាត់ក្នុងសាល ជាពិសេសនារីនោះ ក្រុមនារីសេនាអង្គរបានចូលរួមដណ្ដើមពានរង្វាន់ហ្វូតសាលនារីមួយ និងផ្ដោតសំខាន់លើលទ្ធផលទេ អ្វីជាអាទិភាពនោះ គឺសមាជិកក្រុមបានចូលរួមលេងកីឡា។ នេះជាការលើកឡើងរបស់លោក រ័ត្ន សុវណ្ណបូរី ដែលជាអ្នកចាត់ការក្រុមហ្វូតសាលនារីសេនាអង្គរ។ ទាក់ទងទៅនឹងការបង្កើតក្រុមបាល់ទាត់សេនាអង្គរទាំងតារាងធំមក មានរយៈពេល៧ឆ្នាំមកហើយ…
បាល់ទាត់ស៊ីហ្គេម ២០២៥ អាចនឹងកាត់បន្ថយចំនួនប្រកួត
ម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣៣ ថៃ កំពុងសិក្សាផែនការកាត់បន្ថយចំនួនការប្រកួតក្នុងវិញ្ញាសាបាល់ទាត់បុរស និងនារី ដោយបែងចែកក្រុមដែលចូលរួមជា ៣ពូល ជំនួសឲ្យ២ពូលដូចការប្រកួតមុនៗ។ ស៊ីហ្គេមលើកទី៣៣ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នៅក្រុងចំនួន៣ក្នុងប្រទេសថៃ…
អាយុ៤០ឆ្នាំ មានកូន៣នាក់ធំៗហើយ អ្នកនាង ម៉ានីដា នៅតែឆ្លៀតលេងកីឡាបាល់ទះប្រកួតពានរង្វាន់នានា
ទោះស្ថិតក្នុងវ័យ៤០ឆ្នាំ និងមានកូនធំៗទៅហើយក្ដី អ្នកនាង ម៉ានីដា នៅតែឆ្លៀតបន្តលេងកីឡាបាល់ទះផ្លូវការ ហើយថែមទាំងចូលរួមការប្រកួតនានាទៀតផង។ សមាជិកក្រុមរួមមិត្តតែមួយរូបនេះរំឭកថា ធ្លាប់ជាកីឡាការឹនីប្រចាំក្រុមវិទ្យាល័យ ហ៊ុនសែន សេរីភាព ដែរកាលពីជាង២០ឆ្នាំំមុន និងបានចូលរួមក្រុមនារីខេត្តកណ្ដាលប្រកួតឆ្លងខេត្ត។…
ម្ចាស់ជើងឯកបាល់ទាត់ក្នុងសាលពីរក្រុមប្រកាសសមាជិកថ្មីរៀងៗខ្លួនក្នុងថ្ងៃតែមួយ
ក្រោយបញ្ចប់យុទ្ធនាការការប្រកួតបាល់ទាត់ក្នុងសាលពានរង្វាន់ធំៗនានាកន្លងទៅក្រុមបាល់ទាត់ក្នុងសាលនីមួយៗបានធ្វើការរុះរើសមាសភាពកីឡាកររបស់ក្រុមខ្លួនរៀងៗខ្លួន។ តាមការបង្ហោះលើបណ្តាញសង្គមផ្លូវការរបស់ក្រុមបាល់ទាត់ក្នុងសាល Mihel Seoul Young Gun និងក្រុម Lucky FC កន្លងទៅនេះក្រុមជើងឯកថ្មីថ្មោងទាំងពីរនេះក៏បានប្រកាសនូវសមាជិកថ្មីរបស់ខ្លួនរៀងៗខ្លួន។ ក្នុងនោះសម្រាប់ក្រុម Mihel…
លោក អាំង សិរីពិសិដ្ឋ ថ្លែងចំៗលើការជ្រើសរើសកីឡាករបាល់ទះជម្រើសជាតិ
លោក អាំង សិរីពិសិដ្ឋ ថ្លែងចំៗលើការជ្រើសរើសកីឡាករបាល់ទះជម្រើសជាតិ ថា មិនមែនមានតែសមត្ថភាពមួយមុខ ក៏មិនអាចជាប់ជាកីឡាករបាល់ទះជម្រើសជាតិកម្ពុជាបានទេ៕
ប្រធានចាប់គូមួយរូប ទទួចឲ្យ សហព័ន្ធគុនខ្មែរចេញវិធានការរឿង កីឡាករពុធធ្វើឈឺលើសង្វៀន
ប្រធានចាប់គូមួយរូប ទទួចឲ្យ សហព័ន្ធគុនខ្មែរចេញវិធានការរឿង កីឡាករពុធធ្វើឈឺលើសង្វៀន
