Skip to content
    ទំព័រដើម  »  កីឡាជាតិ

កត្តាសំខាន់ៗដែលគិរីវង់សុខសែនជ័យបន្តកិច្ចសន្យាដល់គ្រូបង្គោល សាប៊ូន វិនតា

បើតាមការឱ្យដឹងពីលោក ឯម តារា អគ្គលេខាធិការស្ដីទីសក្លឹបបាល់ទាត់គិរីវង់សុខសែនជ័យ ប្រាប់ AMS Sports ថា ការសម្រេចបន្តកិច្ចសន្យាថ្មីដល់គ្រូបង្គោល សាប៊ូន វិនតា ដោយសារតែលោកអាចជួយក្រុមផុតពីតារាងនៃក្របខណ្ឌ Cambodian Premier League រដូវកាលមុន។ ទន្ទឹមនឹងនេះ កំណត់ត្រាថ្មីៗក៏បានកើតឡើងក្រោមការដឹកនាំពីគ្រូបង្វឹកកាន់ A-License ខាងលើ។

ជាមួយគ្នានេះ ការបង្កើតរបៀបលេងដោយខ្លួនប្រចាំក្រុម គឺជាកត្តារួមចំណែកសំខាន់ក្នុងការបន្តដំណើរជាមួយគ្នាទៅមុខទៀតផងដែរ។ នេះជាការបន្ថែមរបស់លោក ឯម តារា។

លោក សាប៊ូន វិនតា បានចូលកាន់ការងារជាគ្រូបង្គោលគិរីវង់សុខសែនជ័យនៅដើមឆ្នាំ២០២៣។ សម្រាប់ការប្រកួត Cambodian Premier League 2023/2024 គិរីវង់សុខសែនជ័យបញ្ចប់នៅចំណាត់ថ្នាក់លេខ៩៕