Skip to content
    ទំព័រដើម  »  កីឡាជាតិ

រ៉ឹង ប៊ុនហៀង បញ្ជាក់មូលហេតុសម្រេចចូលនិវត្តន៍ពីកីឡាករបាល់ទាត់មកជាគ្រូបង្វឹក

អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិកម្ពុជា រ៉ឹង ប៊ុនហៀង បានលើកឡើងជុំវិញការបញ្ចប់អាជីពជាកីឡាករលឿននេះលោកថាមានកត្តាចូលរួមមួយចំនួន។ គ្រូបង្វឹកយុវជនអាយុ៣១ឆ្នាំដដែលបន្តថាដោយសារតែបញ្ហារបួសប្រចាំខ្លួន ណាមួយវ័យក៏កាន់តែជ្រេចង់ផ្តល់ឱកាសឱ្យក្មេងៗបានមានលេងម្តង។

ទន្ទឹមគ្នានេះ គ្រូបង្វឹកមានលំនៅដ្ឋាននៅក្រុងតាខ្មៅក្រោយក្លាយជាគ្រូបង្វឹកនេះលោកថាមានចំណុចត្រូវរៀនសូត្របន្ថែមច្រើន។ យ៉ាងណាក៏មានការគាំទ្រនិងមានការណែនាំពីគ្រូៗប្រចាំក្លឹបផងដែរ។

ជាមួយគ្នាដែរ បុរសមានកំណត់ត្រាស៊ុតបញ្ជូលប្រចាំខ្លួនបាន៥គ្រាប់ឱ្យក្រុមគោព្រៃកម្ពុជាដដែលក៏បានបង្ហាញទស្សនផ្ទាល់ខ្លួនជុំវិញការប្រកួតលីគយុវជនថាជាការអភិវឌ្ឍដល់ល្អ ដើម្បីសម្រួលឱ្យយុវជនបានមានឱកាសបង្ហាញខ្លួនបានច្រើន។

រ៉ឹង ប៊ុនហៀង ក្រោយពីឈប់ពីបាល់ទាត់ក៏បានទៅសិក្សាជាគ្រូបង្វឹក។ ហើយលោកក៏ទើបតែទទួលបានសញ្ញាបត្រជាគ្រូបង្វឹកកម្រិត “គ” ឬ C license បានជោគជ័យដើមខែកក្កដានេះឯង៕