លោក កង សុខាភិរម្យ ជាបុគ្គលិកបម្រើការក្រុមហ៊ុនមួយកន្លែងបានថាការចូលប្រឡូកកីឡាម៉ូតូធំដូចសព្វថ្ងៃនេះគឺផ្តើមចេញពីការស្រឡាញ់តាំងតែពីក្មេងៗមកម្ល៉េះ។ បុរសវ័យ២៩ឆ្នាំបន្តថាដំបូងឡើយត្រឹមជាអ្នកមកមើលគេប្រណាំង លុះបានមើលផ្ទាល់ម្តងនោះ ជំរុញឱ្យគាត់ពុះពារគ្រប់បែបយ៉ាងធ្វើមិចឱ្យបានចូលប្រណាំងដូចគេ។
ដោយសារតែចិត្តចង់ខ្លាំងនៅចុងឆ្នាំ២០២៣ ម្ចាស់ម៉ូតូR1 ដដែលបន្ថែមថាបានចូលប្រណាំងម៉ូតូលើកដំបូងរបស់ខ្លួន ដែលលោកថាជាក្តីស្រមៃមួយសឹងតែមិននឹកស្មានដល់។ បន្ថែមពីនេះកីឡាករមានឈ្មោះហៅក្រៅ Pu Lum បង្ហាញក្តីបំណងប្រាថ្នាមួយទៀតនៅថ្ងៃខាងមុខលោកចង់ឃើញប្រភេទកីឡាយាន្តយន្តមួយនេះរីកចម្រើនទៅមុខដូចប្រទេសផ្សេងៗដែរ។
កង សុខាភិរម្យ កាលពីចុងសប្តាហ៍កន្លងទៅនេះបានឈ្នះជ័យលាភីលេខមួយក្នុងប្រភេទម៉ូតូកម្លាំង ១០០០cc សម្រាប់កម្មវិធី Kawasaki Track Day Presenting your best time attackers៕