កីឡាបាល់បោះជួយព្យាបាលយុវជនម្នាក់ពីជម្ងឺបាក់ទឹកចិត្ត
ជានិស្សិតឆ្នាំទី ២នៃសាលាច្បាប់ យុវជន សួន សុខចេង បានចាប់ផ្តើមលេងបាល់បោះរយៈពេល ៤ ឆ្នាំមកហើយ ពោលកំឡុងពេលផ្ទុះការរាតត្បាតកូវីត ១៩។ សួន សុខចេង…
មេសង្វៀនបាយ័នធ្វើរឿងមួយចំពោះចៅក្រម បញ្ជៀសភាពមិនប្រក្រតី ខ្សែក្រវាត់ខារ៉ាបាវ រដូវកាលថ្មី
លោក នាង ស៊ីវុត្ថា អ្នកគ្រប់គ្រងសង្វៀងបាយ័នបានដាក់ចេញវិធានការណ៍មួយ ដើម្បីបញ្ជៀសភាពមិនប្រក្រតីចំពោះការដាក់ពិន្ទុលើសង្វៀន ក្នុងកម្មវិធីជើងឯករដូលកាល ទី១០។ លោកថាសមាសភាពអាជ្ញាកណ្តាល ចៅក្រម ទាំងអស់តម្រូវឱ្យប្រកាសឈ្មោះសម្រាប់គ្រប់ការប្រកួតនីមួយៗ ដើម្បីឱ្យអ្នកស្នេហាប្រដាល់គុនខ្មែរបានស្គាល់មុខមាត់ អង្គចៅក្រមដែលដាក់ពិន្ទុទាំងនោះ។…
កីឡដ្ឋានស្តាតចាស់កាន់តែមានប្រណីតភាពក្រោយកែលម្អថ្មីស្ទើរទាំងស្រុងដែលចំណាយថវិកា២លានដុល្លារ
មានរយៈពេលជាងមួយខែហើយដែល កីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់) បានដំណើរការសាងសង់ជួសជុលកែលម្អជាថ្មីឱ្យកាន់តែមានប្រណីតភាពជាងមុន។ លោក ឧត្តមសេនីយ៍ទោ ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានថ្លែងក្នុងកិច្ចសម្ភាសជាមួយ AMS Sports ថាការជួសជុលកែលម្អឱ្យកាន់តែមានប្រណីតភាពលេីកនេះមានលក្ខណៈជាទ្រង់ទ្រាយធំ…
យុវតី ងិន ម៉ិសស៊ែល មិនស្មានបានធ្វើពិធីការិនីការប្រកួតស៊ីហ្គេម២០២៣ ព្រោះគិតត្រឹមធ្វើអ្នកស្ម័គ្រចិត្ត
យុវតី ងិន ម៉ិសស៊ែល ដែលជាពិធីការនីមួយរូបក្នុងកីឡាជឺជីតស៊ូ និងចំបាប់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ រំឭកថា មិនដែលធ្លាប់គិតពីឱកាសបានការងារមួយនេះទេ។ និសិ្សតឆ្នាំទី២រូបនេះទទូចថា បានគិតត្រឹមតែការងារជាអ្នកស្ម័គ្រចិត្តមួយរូបប៉ុណ្ណោះ។ ម៉ិសស៊ែល អះអាងថា…
ធន់ ស៊ីហុង បេ្តជ្ញាយកឱ្យបានពានរង្វាន់ប្រាក់លានសម្រាប់ឱកាសលើកទីពីរនេះ
កីឡាករគុនខ្មែរមកពីខេត្តព្រៃវែង ធន់ ស៊ីហុង មានការតាំងចិត្តក្រសោបពានរង្វាន់ដែលមានតម្លៃ ៤លានរៀលក្នុងការប្រកួតសប្តាហ៍នេះឱ្យបាន សម្រាប់ជាកាដូខ្លួនឯង និងជាសមិទ្ធិផលមួយទៀតចូលក្លិប ក្រោយភ្ជុំបិណ្ឌហើយ។ កន្លងមក ស៊ីហុង ក៏ធ្លាប់បានចូលរួមក្នុងកម្មវិធីលក្ខណៈម៉ារ៉ាតុងដណ្តើមពានរង្វាន់បែបនេះម្តងដែរ តែមិនទទួលបានជោគជ័យ…
ធន់ ផានិត តាំងចិត្តមិនឱ្យអ្នកគាំទ្រខកចិត្តក្នុងជំនួបលើកដំបូងតទល់ជើងខ្លាំង អ៊ីរ៉ង់
អ្នកលេងគុនខ្មែរជំនាន់ថ្មី ធន់ ផានិត ក្នុងរយៈពេលចុងក្រោយនេះតែងតែមានមុខវ៉ៃតទល់នឹងកីឡាករបរទេសជាញឹកញាប់ ភាគច្រើន ផានិត តែងតែប៉ះនឹងកីឡាករថៃ និង ឡាវជាដើម។ សម្រាប់សប្តាហ៍នេះអ្នកលេងគុនខ្មែរទម្ងន់ ៥៧ គីឡូក្រាមនឹងត្រូវទទួលលស្វាគមន៍កីឡាករមកពី…
ធន់ ស៊ីម៉ូវ ចាត់ទុកឱកាសលេចមុខក្នុងកម្មវិធីធំៗ ជាកម្លាំងចិត្តពុះពារទៅមុខ
កីឡាករមកពីប៉ែកខាងសមុទ្រ ធន់ ស៊ីម៉ូវ បានថាការដែលមានឱកាសបង្ហាញខ្លួនក្នុងកម្មវិធីធំ អាចជាផលល្អសម្រាប់អាជីពរបស់ខ្លួននៅពេលអនាគត ស៊ីម៉ូវ បន្តថាវាអាចធ្វើឱ្យអ្នករៀបចំកម្មវិធីធំៗឃើញពីសមត្ថភាព សម្រាប់ឱកាសលេងខ្សែក្រវាត់ ឬព្រឹត្តិការណ៍ធំដូចជាដណ្តើមឡាន ផ្ទះ ដី អ្វីជាដើម។…
ធន់ ក្របី ប្រវត្តិប្រកួតទល់នឹងអន្តរជាតិមិនសូវភ្លាត់ តែពិបាកប្រជែងមានឈ្មោះក្នុងកម្មវិធីធំ
យុវជនរស់នៅម្តុំប្ញស្សីកែវ ធន់ ក្របី មានប្រវត្តិប្រលូកប្រដាល់គុនខ្មែរជាង ៨០ ប្រកួត ក្នុងនោះរូបគេទទួលបានជ័យជំនះខ្ទង់ ៦០ ដង និងចាញ់ប្រមាណ ១៥ដង ខណៈជំនួបអន្តរជាតិ…
លោក ពេជ្រ សុផាន់ បកស្រាយចំពោះមតិមហាជនលើកឡើងថា ពេជ្រ សម្បត្តិ វាយញឹកពេក
ក្រោយឃើញ ពេជ្រ សម្បត្តិ មានទីផ្សារប្រកួតច្រើន ក៏មានមតិមហាជនក្នុងវិស័យគុនខ្មែរលើកឡើងពីការបារម្ភមួយចំនួនខ្លាចកីឡាករជើងខ្លាំងទម្ងន់ ៦០ គីឡូក្រាមរូបនេះអាចនឹងប្រឈមបញ្ហារបួស បាក់កម្លាំង និងបញ្ហាមួយចំនួនដែលអាចខាតបង់ក្នុងអាជីពរបស់គាត់។ ជាមួយគ្នានេះដែរ លោក…
ពេជ្រ សុផាន់ ជឿថា ពេជ្រ សម្បត្តិ អាចប្រលូកសង្វៀនលំដាប់ៗ ខណៈតម្លៃខ្លូនកំពុងកើនខ្លាំង
លោកគ្រូ ពេជ្រ សុផាន់ មានក្តីជឿជាក់យ៉ាងមុតមាំថា ពេជ្រ សម្បត្តិ អាចនឹងមានលទ្ធភាពប្រលូកក្នុងសង្វៀនធំៗ ក្នុងតំបន់ និងពិភពលោក បើរូបគេនៅតែបន្តសកម្មភាពលេចធ្លោរបែបនេះ។ ទន្ទឹងនឹងនេះគ្រូបង្វឹកសំបូរយុទ្ធសាស្រ្តដ៏ដែល ប្តេជ្ញាពង្រឹងសមត្ថភាពកូនសិស្សលោកឱ្យកាន់តែខ្លាំង…
ពន្លកកីឡា ៖ ចក្ខុវិស័យពិសេសៗរបស់ក្លិបបាល់ទាត់មីស្ទ័រលេងដែលមានមូលដ្ឋាននៅស្រុកលើកដែក ខេត្តកណ្ដាល
មីស្ទ័រលេងអេហ្វស៊ី គឺជាក្លិបបាល់ទាត់មួយមានមូលដ្ឋាននៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។ ក្លិបនេះត្រូវបានបង្កើតឡើងដោយលោក គ្រី ប៉េងលេង ដែលជាអ្នកជំនួញមួយរូបក្នុងតំបន់ ដើម្បីផ្ដល់ឱកាសដល់យុវជនលេងកីឡា។ ថ្មីៗនេះ ក្លិបខាងលើបានធ្វើតេស្ដជ្រើសរើសយុវជនដើម្បីបណ្ដុះធនធានផ្ទាល់ខ្លួនភ្ជាប់គោលដៅប្រកួតប្រជែងក្នុងលីគផ្លូវការដែលរៀបចំដោយក្រុមហ៊ុន…
ធន់ វណ្ណា មិនដែលទទូចចង់ជួបទេ តែថាបើគេរៀបចំនឹងសាក ពេជ្រ សម្បត្តិ
មួយរយៈពេលចុងក្រោយនេះ កីឡាករគុនខ្មែររាសីឡើងខ្ពស់ ពេជ្រ សម្បត្តិ កំពុងកាន់កាប់កំណត់ត្រាឈ្នះជាហូរហែលក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ពិសេសក្នុងការប្រកួតធំៗ ដាក់ខ្សែក្រវាត់អីកីឡាកររហ័សនាម ក្របីព្រៃ រូបនេះមិនដែលធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះទេ។ យ៉ាងណាមិញសម្រាប់កីឡាករក្លិបសមាគមក្រសួងការពារជាតិ…
