ការចេញទៅប្រកួតបាល់ទាត់លើតុកម្រិតពិភពលោកលើកដំបូង អត្តពលិកកម្ពុជាមិនខ្វល់លទ្ធផល តែប្តេជ្ញាប្រឹងអស់លទ្ធភាព
ក្រុមកីឡាករបាល់ទាត់លើតុ ឬ Teqball របស់កម្ពុជាមានការព្រួយបារម្ភខ្លះៗដែរ សម្រាប់ការប្រកួតបាល់ទាត់លើតុកម្រិតពិភពលោកនៅប្រទេសថៃ ចន្លោះថ្ងៃទី២៩ ខែវិច្ឆិកា ដល់ ០៣ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ។ យ៉ាងសម្រាប់កីឡាករ…
គ្រូជំនួយវិ.ឥន្រ្ទទេវី ភ្ញាក់ផ្អើលលើការរកគ្រាប់យ៉ាងលឿនរបស់វិ.ច្បារអំពៅ
លោក ភោគ គីមសៀក គ្រូជំនួយវិទ្យាល័យឥន្រ្ទទេវី មានការភ្ញាក់ផ្អើល និងក្តីបារម្ភខ្លះៗដែរជុំវិញការរកគ្រាប់បាល់តាមពីក្រោយវិញពីរគ្រាប់របស់ក្រុមកីឡាករខាងវិទ្យាល័យច្បារអំពៅក្នុងតង់ទី២ ដោយប្រើពេលវេលាប្រមាណ ១៥នាទីនោះ។ លោកថ្លែងបែបនេះក្រោយចប់ការប្រកួតជើងទីមួយវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រពានរង្វាន់ AIA ជើងឯកវិទ្យាល័យ ដោយក្រុមវិទ្យាល័យឥន្រ្ទទេវីបានយកឈ្នះលើក្រុមវិទ្យាល័យច្បារអំពៅ…
ក្រុមវ៉េស្ទឡាញន៍ធ្វើមិនបានល្អក្នុងពាន AIA ជើងឯកវិទ្យាល័យឆ្នាំនេះ ព្រោះកត្តាចម្បង ២
គ្រូជំនួយសាលារៀនវ៉េស្ទឡាញន៍លោក ផាន់នី អ៊ីរដ្ឋា បានមើលឃើញពីចំណុចសំខាន់ៗ ២យ៉ាងដែលធ្វើឱ្យក្រុមរបស់លោកធ្វើមិនសូវបានល្អក្នុងពានរង្វាន់ AIA ជើងឯកវិទ្យាល័យរដូវកាលទី ៣នេះ ពោលកត្តាក្រុមកីឡាកររបស់លោកភាគច្រើនជាសិស្សដែលរៀនថ្នាក់ទី ១២ និងមួយវិញទៀតក្រុមវ៉េស្ទឡាញន៍លោកមិនសូវមានពេលវេលាហ្វឹកហាត់ជាមួយគ្នាទៀងទាត់។ យ៉ាងណាមិញអតីតកីឡាករ…
សំបូរ សោភ័ណ្ឌ បង្ហើបថាការចេញទៅប្រកួតនៅថៃលើកនេះ អាចជាប្រកួតចុងក្រោយក្នុងអាជីព
កីឡាករកាយវប្បកម្មកម្ពុជា សំបូរ សោភ័ណ្ឌ បានអះអាងថាការចេញទៅប្រទេសថៃចូលរួមក្នុងកម្មវិធីជើងឯកកាយវប្បកម្ម PCA Elite Classic នេះអាចជាលើកចុងក្រោយរបស់លោក ពោលលោកទំនងនឹងបង្ខំចិត្តឈប់ចូលរួមគ្រប់ការប្រកួត ដោយសារ កត្តាប្រឈមបំផុត គឺការខ្វះខាតក្នុងការចំណាយលើការហ្វឹកហាត់…
បាល់ទះពានសម្ដេចក្រឡាហោមឆ្នាំនេះកើនប្រាក់រង្វាន់ និងពានឯកត្តជនច្រើនជាងឆ្នាំមុន
ក្នុងសន្និសីទសារព័ត៌មានកាលថ្ងៃអាទិត្យ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកបណ្ឌិត អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហាញយ៉ាងច្បាស់ថា សម្រាប់ការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង…
ខ្សែការពារវិ.ប្ញស្សីកែវបារម្ភរឿងពីរនេះ ក្នុងការប៉ះវិ.ឥន្រ្ទទេវីប្រកួតក្រោយ
ខ្សែការពារវិទ្យាល័យប្ញស្សីកែវ ម៉ន សុខទិគុណ សារភាពថាពិតជាបារម្ភចំពោះបញ្ហាពីរយ៉ាងសម្រាប់ការលេងទល់នឹងក្រុមខ្លាំងវិទ្យាល័យឥន្រ្ទទេវី។ ទីមួយបញ្ហាមិត្តរួមក្រុមឆាប់ឆេវឆាវលេងមិនសូវសហការគ្នា ពេលលេងក្រោមអាកាសធាតុក្តៅខ្លាំង និងទីពីរ បញ្ហាមិត្តរួមក្រុមខ្លះមិនបានចូលរួមហ្វឹកហាត់ដិតដល់ ព្រោះរវល់មើលមេរៀនត្រៀមប្រឡងបាក់ឌុបនាថ្ងៃខាងមុខ។ ក្រោយយកឈ្នះលើក្រុមវិទ្យាល័យពងទឹកក្នុងលទ្ធផល ៦-២ សប្តាហ៍ទី…
ឪពុក ម៉ន សាម៉េត នៅតែល្បីខាងស្ដោះផ្លុំព្យាបាលឆ្អឹងបាក់បែក ទោះជាវេជ្ជសាស្ត្រជឿនលឿនខ្លាំង
លោក ម៉ាង ម៉ន គ្រូបង្វឹក ក្លិបប្រដាល់យុវជនគុនខ្មែរពន្លឺថ្មី ព្រែកឯងកំចាត់គ្រឿងញៀន ក្រៅពីអាជីពជាគ្រូបង្វឹកគុនខ្មែរ លោកក៏មានជំនាញព្យាបាលឆ្អឹងឆ្អែងដែលបាក់បែកជាដើម។ លោកថា ដំបូងឡើយលោកស្ដោះផ្លុំ ព្យាបាលសម្រាប់តែកូនៗ និងសិស្សប្រដាល់របស់លោកដែលមានបញ្ហាក្រោយប្រកួតចប់តែប៉ុណ្ណោះ…
ធន់ ផានិត បង្ហើបកូនចិត្តចង់ប៉ះ ពេជ្រ ប៊ុនសិទ្ធ សារជាថ្មី
អ្នកលេងថង់យាម ធន់ ផានិត បានលើកឡើងថារូបគេចង់ជួបតទល់ជាមួយកីឡាករជួរមុខគីឡូ ៥៧ ប្រចាំសាលាប្រដាល់ ពេជ្រ សុផាន់គុនខ្មែរ កីឡាករ ពេជ្រ ប៊ុនសិទ្ធ សារជាថ្មីម្តងទៀត…
សាយ ចាន់តុលា អ្នកចាំទី វិ.ជាស៊ីមសាមគ្គី តែងតែស្វ័យហ្វឹកហាត់បន្ថែមនៅផ្ទះ ដើម្បីពង្រឹងការប្រើជើង
យុវជន សាយ ចាន់តុលា លេងតំណែងជាអ្នកចាំទីឱ្យក្រុមវិទ្យាល័យជាស៊ីមសាមគ្គី បានថារូបគេនៅផ្ទះតែងតែចំណាយពេលជាមួយបាល់ ដោយព្យាយាមទាត់បាល់ទៅវិញទៅមកឡងនឹងជញ្ជាំងផ្ទះក្នុងគោលដៅពង្រឹងសមត្ថភាពនៃការប្រើប្រាស់ជើង ដែលជាតម្រូវការចាំបាច់ក្នុងបាល់ទាត់នាពេលបច្ចុប្បន្ន។ យុវជនវ័យ១៩ ឆ្នាំដដែលថាតំណែងជាអ្នកចាំទីក្នុងពេលបច្ចុប្បន្ន បើអាចលេងជើងបានពិនប្រសប់ វាជាផលវិជ្ជមានមួយក្នុងការលេងបាល់ជាមួយមិត្តរួមក្រុមនៅពីមុខខ្លួនបាន។ អ្នកចាំទីរៀនថ្នាក់ទី…
យុវជនសាលាបាល់ទាត់បឹងកេត៨០នាក់ទាំង២ទីតាំង ធ្វើតេសចូលរួមពានរង្វាន់អន្តរជាតិមួយនៅប្រទេសថៃ
កាលពីព្រឹកថ្ងៃអាទិត្យទី២៩ ខែតុលា ឆ្នាំ២០២៣ សាលាបាល់ទាត់បឹងកេត បានរៀបចំជ្រើសរើសកីឡាករដែលមានកម្រិតអាយុក្រោម១២ឆ្នាំ ទៅចូលរួមក្នុងការប្រកួតពានរង្វាន់អន្តរជាតិ JSE INTERNATIONAL FOOTBALL FESTIVAL នៅខេត្តឈៀងម៉ៃ ប្រទេសថៃ…
លោក ម៉ាង ម៉ន ចង់ឱ្យ ព្រំ សំណាង ធ្វើរឿងមួយដើម្បីរក្សាតម្លៃជាកីឡាករលំដាប់កំពូលរបស់គុនខ្មែរ
លោក ម៉ាង ម៉ន គ្រូបង្វឹក ក្លិបការិយាល័យទី៥កងទ័ពជើងគោល និងត្រូវជាឪពុករបស់ ម៉ន សាម៉េត ផងដែរ បានកោតសរសើរពីទេពកោសល្យ និងភាពជោគជ័យ របស់ព្រំ…
