បាល់ទាត់

ព័ត៌មាន បាល់ទាត់ ចុងក្រោយ

សារី តៃម៉ូ ប្រាប់មូលហេតុអគ្គិភ័យឆាបឆេះផ្ទះ ខណៈបឹងកេតជួយថវិកាមួយចំនួន

សមាជិកក្រុមថ្នាលយុវជនបឹងកេត សារី តៃម៉ូ ប្រាប់ AMS SPORTS ថា មូលហេតុដែលឈានទៅមានអគ្គិភ័យឆាបឆេះគេហដ្ឋានរបស់គេនៅឯស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលរសៀលថ្ងៃអង្គារ ទី២០ ខែតុលា…

Sovann Tith

យុវជនបាទី U18 ជ្រុះចេញពីលីគកំពូលហើយ

ក្រុមបាល់ទាត់យុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំអស់ឱកាសបន្តនៅក្របខណ្ឌកំពូលកម្ពុជា រដូវកាលក្រោយទៀតហើយ ក្រោយចាញ់អង្គរថាយហ្គឺរ ១ទល់នឹង២ កាលថ្ងៃអាទិត្យ ទី១៨ ខែតុលា។ ទោះនៅសល់មួយប្រកួតនៅថ្ងៃចុងក្រោយរដូវកាល២០២០ចុងសប្ដាហ៍នេះមែន ពិន្ទុរបស់ U18 បាទីមិនគ្រប់គ្រាន់សម្រាប់បន្តការប្រកួតនៅរដូវកាលក្រោយទៀតទេ។ ជាក់ស្ដែង…

Sovann Tith

គ្រូត្បូងឃ្មុំប្រាប់គោលដៅធំនៅលីគ២

លោក ផន រស្មីពេជ្រ គ្រូបង្គោលក្រុមខេត្តត្បូងឃ្មុំប្រាប់ថា លីគទី២គឺជាកន្លែងសម្រួចខ្លួនដើម្បីបទពិសោធត្រៀមពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២១៕

Sovann Tith

ម៉ន កក្កដា ធ្លា​ប់ដេកយំដោយសាររបួស

ខ្សែបម្រើ ម៉ន កក្កដា របស់ក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីតបង្ហើបថា គេធ្លាប់ដេកយំដោយសាររបួស៕

Sovann Tith

កែវ សុខផេង ចូលរោងការថ្ងៃទី០១ ខែវិច្ឆិកា ខាងមុខនេះហើយ

ខ្សែប្រយុទ្ធឆ្នើម កែវ សុខផេង នឹងឈានជើងចូលរោងជោគជ័យរោងជ័យសិរីមង្គលជាមួយអនាគតភរិយា គឺកញ្ញា មនោរថ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះហើយ ក្រោយពាក់ចិញ្ចៀនភ្ជាប់ពាក្យជាមួយគ្នានៅដើមឆ្នាំដដែលនេះ។ ពិធីជប់លៀងអាពាហ៍ពិពាហ៍របស់តារាបាល់ទាត់ក្លិបវិសាខា…

Sovann Tith

អាចនឹងមានការប្រកួតក្រុមបាល់ទាត់ជម្រើសជាតិនៅមរតកតេជោពេលសង់រួចឆ្នាំក្រោយ?

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហោះលើទំព័រ Facebook ផ្លូវការរបស់ខ្លួននៅព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ថា តើបងប្អូនណាខ្លះចង់ទៅទស្សនាការប្រកួតដំបូងបំផុតរបស់ក្រុមជម្រើសជាតិកម្ពុជានៅពហុកីឡដ្ឋានមរតកតេជោដែលនឹងបញ្ចប់ការសាងសង់នៅឆ្នាំក្រោយនេះ? ទាក់ទងទៅនឹងការផុសដូចខាងលើ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់បានប្រាប់…

Sovann Tith

លោកមាស ចាន់ណា និងកំពូលអ្នករកគ្រាប់បាល់ម្នាក់ ជាប់បម្រាមសម្រាប់ការប្រកួតចុងក្រោយនៅលីគកំពូលកម្ពុជា

ការប្រកួតលីគកំពូលកម្ពុជា Metfone Cambodian League សប្ដាហ៍ចុងក្រោយ ដែលប្រិយមិត្តគាំទ្រវិស័យបាល់ទាត់ទន្ទឹងរង់ចាំ កាន់តែខិតជិតចូលមកដល់ ហើយកីឡាករសំខាន់ៗ មួយចំនួនបានជាប់បម្រាមមិនអាចជួយក្រុមសម្រាប់ការប្រកួតនេះបាន។ ក្រុមម្ចាស់ផ្ទះព្រះខ័នរាជ ពុំមានវត្តមានរបស់ ខ្សែប្រយុទ្ធឆ្នើម…

Narong

កែវ សុខផេង បង្កើតមូលនិធិជួយពលរដ្ឋរងគ្រោះព្រោះទឹកជំនន់

ដោយសារមើលឃើញការលិចលង់ជាបន្តបន្ទាប់នាពេលថ្មីៗនេះ ខ្សែប្រយុទ្ធឆ្នើមក្លិបវិសាខា កែវ សុខផេង បានប្រកាសពីការបង្កើតមូលនិធិជួយប្រជាពលរដ្ឋរងគ្រោះ។ សមាជិកក្រុមជម្រើសជាតិបន្ថែមថា ប្រសិនបើសប្បុរសជនឯទៀតមានចំណាប់អារម្មណ៍ អាចផ្ញើថវិកាតាមគណនីធនាគាររបស់គេបាន គឺ កុង ABA លេខ…

Sovann Tith

អ្នកចាត់ការបឹងកេតនិយាយពីការបន្ថែមទីលានហ្វឹកហាត់

បទសម្ភាសលោក បែ មករា អ្នកចាត់ការក្លិបបាល់ទាត់បឹងកេតស្ដីពីការសាងសង់កន្លែងហ្វឹកហាត់ដាច់ដោយឡែកមួយទៀត៕

Sovann Tith

គ្រូនារីបាត់ដំបងនឹងសប្បាយចិត្តខ្លាំងជាងលើកពានទៀតបើមានកូនក្រុមជាប់ជម្រើសជាតិ

លោក សេន សូហ្វីយ៉ាន គ្រូបង្គោលក្រុមបាល់ទាត់នារីខេត្តបាត់ដំបង អះអាងថា បើមានកូនក្រុមជាប់ជម្រើសជាតិ តែ២ឬ៣នាក់ក៏សប្បាយចិត្តដែរ ជាងបានលើកពានទៀត៕

Sovann Tith

លោក មាស ចាន់ណា “៖អ្នកផ្ទះខ្ញុំយំពេញ​ផ្ទះបាត់ឆ្កែពីរក្បាល”

គ្រូបង្គោលក្លិបបាល់ទាត់ណាហ្គាវើលដ៍ លោក មាស ចាន់ណា ប្រាប់ថា គ្រួសាររបស់លោកបានយំស្ដាយស្រណោះពេញផ្ទះ ក្រោយឆ្កែដែលខំចិញ្ចឹមបីបាច់ចំនួនពីរក្បាលបានបាត់នៅតាមផ្លូវទៅខេត្តកំពង់ស្ពឺ កាលថ្ងៃចន្ទ ទី១២ ខែតុលា។ ហេតុការណ៍នេះកើតឡើងក្រោយ លោក…

Sovann Tith

តើបឹងកេត និង ព្រះខ័នរាជស្វាយរៀង ត្រូវការលទ្ធផលបែបណា ដើម្បីក្លាយជាជើងឯកលីគកំពូលកម្ពុជា?

នៅសល់តែមួយប្រកួតទៀតប៉ុណ្ណោះ ម្ចាស់ជើងឯកលីគកំពូលកម្ពុជា Metfone Cambodian League នឹងត្រូវបានបង្ហាញ ហើយមានតែពីរក្រុមប៉ុណ្ណោះ ដែលត្រូវប្រជែងគ្នាសម្រាប់ពានមួយនេះ។ បឹងកេតជាក្រុមដែលមានប្រៀបជាង ដ្បិតនាំមុខ២ពិន្ទុក្នុងតារាងលីគកំពូលកម្ពុជា ខណៈដែល ព្រះខ័នរាជស្វាយរៀងនៅតែមានសង្ឃឹមសម្រាប់ប្រកួតចុងក្រោយ…

Narong