មិត្ត សាម៉ើយ និយាយពីបំណងសំខាន់នៃការចូលរួមលេងលីគទី២
អតីតកីឡាករក្លិបនគរបាលជាតិ មិត្ត សាម៉ើយ បានប្រាប់មូលហេតុចូលរួមលេងនៅអាយអេសអាយដង្កោសែនជ័យក្នុងក្របខណ្ឌទី២។ កីឡាករធ្លាប់ឆ្លងកាត់ថ្នាលយុវជនភ្នំពេញក្រោនបានចំណាយពេលមួយរដូវកាលកន្លះនៅក្លិបនគរបាលជាតិពីឆ្នាំ២០១៩។ នៅឆ្នាំដដែលនោះ គេក៏បានរួមចំណែកជួយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំឆ្លងផុតវគ្គជម្រុះ AFC U19 Championship 2020 និងមានកៅអីទៅប្រទេសអ៊ូបេគីស្ថាន៕
ចំណាប់អារម្មណ៍ និងការប្ដេជ្ញារបស់ ម៉ាត់ នូរុណ ក្រោយឈ្នះពានកីឡាករឆ្នើមនៅក្នុងលីគពីរខែជាប់គ្នា
ខ្សែប្រយុទ្ធវ័យក្មេង ម៉ាត់ នូរុណ របស់ក្លិបបឹងកេត បានជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំខែកញ្ញា នៅក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ហើយវាជាលើកទី២ដែលរូបគេទទួលបាន ក្រោយឈ្នះបានម្ដងកាលពីខែសីហាកន្លងទៅ។ នៅក្នុងបទសម្ភាសរបស់ AMS Sports ខ្សែប្រយុទ្ធវ័យ២២ឆ្នាំរូបនេះ…
ទាំងនេះជាគូប្រកួតដែល AMS Sports ផ្សាយផ្ទាល់ នៅចុងសប្ដាហ៍នេះ
នៅចុងសប្ដាហ៍នេះ ទំព័រហ្វេសប៊ុក AMS Sports រួមជាមួយទូរទស្សន៍អប្សរា នឹងមានការផ្សាយផ្ទាល់ការប្រកួត ជម្រើសជើងឯកលីគទី២ និង ជម្រើសជើងឯកបាល់ទាត់នារី ឆ្នាំ២០២០។នៅថ្ងៃសៅរ៍ទី១០ ខែតុលា ឆ្នាំ…
សមាគមបាល់ទាត់ខេត្តព្រៃវែងត្រៀមជាស្រេចដើម្បីស៊ីហ្គេម២០២៣
សមាគមបាល់ទាត់ខេត្តព្រៃវែងបានធ្វើសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធ ទី០៧ ខែតុលា ដើម្បីប្រកាសពីការបង្កើតក្រុមជាផ្លូវការ ដោយមានរចនាសម្ព័ន្ធក្រុមការងារ និងកីឡាករច្បាស់លាស់។ ទំព័រ Facebook របស់ក្រុមខាងលើបញ្ជាក់ថា ទិសដៅរបស់ក្រុមគឺមានការប្រកួតប្រជែងច្បាស់លាស់ និង អភិវឌ្ឍយុវជនមានសមត្ថភាពដើម្បីក្លាយជាធនធានបន្ដវេននាពេលអនាគត…
ហុង ផេង ត្រូវបន្តសម្រាកជិតមួយឆ្នាំក្រោយវះកាត់រួចរាល់
ខ្សែការពារ ហុង ផេង ត្រូវស្ថិតនៅក្រៅទីលានរយ់ៈពេល៨ខែ ក្រោយទទួលការវះកាត់របួសជង្គង់នៅរសៀលថ្ងៃចន្ទ ទី០៥ ខែតុលា។ នេះបើតាមការចេញផ្សាយលើទំព័រផ្លូវការក្លិបបឹងកេត។ លោក ហ៊ុន ប៉េងឡុង គ្រូពេទ្យប្រចាំក្រុមជើងឯកសម្ដេចតេជោ…
AMS SPORTS និង អប្សរា ទទួលសិទ្ធិផ្សាយផ្ទាល់លីគទីពីរ និងលីគនារី
ទំព័រហ្វេសប៊ុក AMS SPORTS និងស្ថានីយទូរទស្សន៍អប្សរា ទទួលបានសិទ្ធិផ្សាយផ្ទាល់ការប្រកួតបាល់ទាត់ក្របខណ្ឌនារី Women’s League និងក្របខណ្ឌទីពីរ Cambodian League 2 រដូវកាល២០២០។…
សៀង ចន្ធា ប្រកាសមិនទទួលស្គាល់ទំព័រ Facebook មួយ
ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា ប្រកាសថា ទំព័រ Facebook មួយមិនស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនទេ។ សមាជិកក្លិបបឹងកេតសរសេរបែបនេះ "៖សួស្ដីបងប្អូនទាំងអស់គ្នា! នេះមិនមែនជាpage ផ្ទាល់របស់ខ្ញុំទេ សូមបងប្អូនទាំងអស់គ្នាកុំយល់ច្រលំអី…
ភ្នំពេញក្រោនប្រកាសពីការចាកចេញរបស់ Paul ក្រោយបាត់មុខមួយរយៈធំ
ចាប់តាំងពីចូលជើងទីពីរនៃក្របខណ្ឌកំពូលកម្ពុជារដូវកាល២០២០ គេមិនបានឃើញខ្សែបម្រើ Paul Esoh Omogba លេងឲ្យភ្នំពេញក្រោនទេ។ ដោយឡែកនៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា នេះ ក្រុមជើងឯក MCL…
បុគ្គលក្នុងកីឡា៣រូបព្យាករការប្រកួត Top 6 នៅ MCL សប្ដាហ៍នេះ
លោក ប្រាក់ សុវណ្ណារ៉ា អតីតគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា, លោក ទៀត ដារ៉ាសុខា អតីតកីឡាករក្លិបខេមរាកីឡា និងណាហ្គាវើលដ៍ និងលោក ឆន ទិត្យ…
កីឡាករ៣រូបនៅក្លិប៣ផ្សេងគ្នានឹងអវត្តមានពីការប្រកួត MCL សប្ដាហ៍នេះ
ខ្សែបម្រើ ស៊ុច រដ្ឋា ពីក្លិបគិរីវង់សុខសែនជ័យ, ខ្សែបម្រើ Andres Nieto ក្លិបភ្នំពេញក្រោន និងខ្សែប្រយុទ្ធ Cristiano Santos របស់សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ…
លីគបាល់ទាត់នារីកម្ពុជា២០២០កើនប្រាក់រង្វាន់ច្រើនជាង២០១៩
ការប្រកួតលីគនារីឆ្នាំ២០២០មានប្រាក់រង្វាន់ច្រើនជាងឆ្នាំ២០១៩ ពោលក្រុមជើងឯកនឹងទទួលបានប្រាក់រង្វាន់១២លានរៀល, ក្រុមលេខពីរបាន៦លានរៀល និងក្រុមលេខ៣បាន៤លាន។ កាលឆ្នាំ២០១៩ ក្រុមជើងឯកដែលកាលណោះបានលើខេត្តស្វាយរៀងទទួលបានត្រឹម៥លានរៀលប៉ុណ្ណោះ។ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាឲ្យដឹងថាការកើនប្រាក់រង្វាន់ដោយសារតែឆ្នាំ២០២០នេះមានការរៀបចំទៅតាមស្តង់ដារសហព័ន្ធបាល់ទាត់ពិភពលោក ដូច្នេះទើបអាចទទួលបានការចូលរួមឧបត្ថម្ភជ្រោមជ្រែងពី FIFA។…
