sok sovanpanha

235 Articles

លោក អេ ភូថង ចាប់អារម្មណ៍ សុខ ធី និង ធន់ វណ្ណា មានភាគច្រើនជាងគេក្នុងការដណ្ដើមឡាន

លោក អេ ភូថង បានចុចឈ្មោះកីឡាករពីររូបដែលលោក យល់ថា ហាក់លេចធ្លោជាងគេ ក្នុងការប្រកួតដណ្តើមឡានខ្លាញ់គោតម្លៃជាង៤ម៉ឺនដុល្លារ នោះគឺកីឡាករមនុស្សឈើ សុខ ធី និង ស្ដេចតុកែធន់…

sok sovanpanha

រងការទិតៀនកាយសម្បទា យុវជន ចេង វិចិត្រ ពុះពារបន្តលេងបាល់ទាត់ ព្រោះមានការគាំទ្រពីមនុស្សសំខាន់ៗជុំវិញខ្លួន

យុវជន ចេង វិចិត្រ សមាជិកក្រុមវិទ្យាល័យហ៊ុនសែន សេរីភាពបាននិយាយអំពីប្រវិត្តនៃការចាប់ផ្តើមលេងបាល់ទាត់របស់ខ្លួនហាក់រងការមាក់ងាយ មិនឱ្យតម្លៃលើសមត្ថភាពថាមិនសាកសមលេងបាល់ទាត់ ដោយសារបញ្ហាកាយសម្បទារបស់គេមានមាឌល្អិតពីសំណាក់មជ្ឈដ្ឋានរស់នៅរបស់ខ្លួន។ យុវជនរៀនថ្នាក់ទី១២បន្ថែមថាគេធ្លាប់បាក់ទឹកចិត្តនិងចង់បោះបង់ម្តងម្កាលដែរ ប៉ុន្តែដោយសារមានការលើកទឹកចិត្តខ្លាំងពីសំណាក់ក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់របស់គេ ទើបធ្វើឱ្យគេបន្តលេងរហូតមានឱកាសបានជាប់ក្នុងក្រុមវិទ្យាល័យហ៊ុនសែន…

sok sovanpanha

ថោន បង្ហើបពីគន្លឹះដែលនាំឱ្យខ្លួន ឈរជាប៉ុស្តិ៍លេចធ្លោលើការបង្កើតកម្មវិធីគុនខ្មែរ

ក្នុងកម្មវិធីបើកជាផ្លូវការនៃសង្វៀនគុនខ្មែរថ្មីស្រឡាងមួយទៀតដែលទទួលបន្ទុកដោយស្ថានីយទូរទស្សន៍ថោន ឯកឧត្តម ហាក់ សុខហេង នាយកគ្រប់គ្រងការផ្សាយបានមានប្រសាសន៍ជុំវិញភាពទាក់ទាញមួយចំនួនដែលធ្វើឱ្យខាងស្ថានីយក្រសោបបានអ្នកឧបត្ថម្ភមកជាហូរហែក្នុងការបង្កើតសង្វៀនគុនខ្មែរប្រកួតប្រចាំសប្តាហ៍មករហូតនេះគឺផ្តើមចេញពីកត្តាមានទំនុកចិត្តមកភាគីស្ថានីយអ្នករៀបចំ ការដឹងចិត្តធ្វើតាមសំណូមពររបស់មហាជនអ្នកគាំទ្រប្រដាល់គុនខ្មែរ។ ថ្នាក់ដឹកនាំខាងលើបន្តទៀតថាគ្រប់ក្រុមកីឡាករដែលមកប្រកួតទៀតសោតវាយអស់ៗពីសមត្ថភាពដែលបង្កជាភាពទាក់ទាញឱ្យបណ្តាអ្នកគាំទ្រពេញភ្នែកក្នុងការទស្សនាម្តងៗ និងបូកផ្សំពីការរៀបចំទូទៅរបស់ក្រុមការងារប្រចាំស្ថានីយផ្ទាល់ផងនោះ។ សង្វៀនថ្មីថោនកម្មវិធីប្រដាល់ផោវើរេមគុនខ្មែរបើកសម្ពោធអមជាមួយកីឡាករជួរមុខប្រចាំកម្ពុជាចំនួន ៥ធំៗក្នុងនោះរួមមាន ធឿន ធារ៉ា,…

sok sovanpanha

មូលហេតុយុវជន សែម សុខឧស្សាហ៍ ប្ដូររ៉ូលពីអ្នកចាំទីមកជាខ្សែបម្រើ

យុវជន សែម សុខឧស្សហ៍ កីឡាកររបស់ក្រុមវិទ្យាល័យពងទឹកបាននិយាយអំពីមូលហេតុនៃការផ្លាស់ប្តូរតំណែងលែងរបស់ខ្លួនសម្រាប់រដូវកាលថ្មីពានរង្វាន់ AIA ជើងឯកវិទ្យាល័យឆ្នាំ២០២៤ ថាដោយសារតែគេចង់ឱ្យអ្នកចាំទីដៃទី២របស់សាលាបាននាទីលេង និងមួយវិញទៀតគឺជាយុទ្ធសាស្រ្តរបស់គ្រូបង្វឹកផង។ យុវជនមានមូលដ្ឋានក្នុងខណ្ឌដង្កោដដែលបន្តថាការដែលគ្រូប្តូរគេមកលេងជាខ្សែបម្រើនេះសម្រាប់គេផ្ទាល់ក៏ពេញចិត្តដែរ ហើយការមកលេងខាងលើនេះទៀតសោតពីព្រោះគ្រូឃើញថាគេជាកីឡាករដែល មានកម្លាំងខ្លាំងអាចលេងបានពេញតង់សម្រាប់តំណែងចាយកម្លាំងច្រើនមួយនេះ។ សិស្សរៀនថ្នាក់ទី១២ដដែលបន្ថែមទៀតថាតាំងតែពីគ្រូកែតំបន់គេលេងមកគេតែងតែខិតខំហ្វឹកហាត់ខ្លួនឯងបន្ថែម…

sok sovanpanha

ធ្លាប់តែហាមកូន អ្នកស្រី ខាន់ សារី បែរនឹងបញ្ជូនកូនចូលរៀនសាលាបាល់ទាត់បឹងកេត ក្រោយកូនត្រឡប់ពីប្រកួតនៅឥណ្ឌូនេស៊ី

ម្តាយកុមារា សុខ ពិសិដ្ឋ ដែលជាយុវជនឆ្នើមតេស្តជាប់បីដំណាក់កាលមានឱកាសចូលរួមក្នុងក្រុមយុវជនអាយុក្រោម១២ឆ្នាំរបស់សាលាបាល់ទាត់បឹងកេតដែលចេញទៅប្រកួតក្នុងពានរង្វាន់ Garuda International Cup U12 អ្នកស្រីខាន់ សារី លើកឡើងថានឹងបញ្ជូនកូនប្រុសឱ្យទៅចូលរៀនបាល់ទាត់ជាមួយសាលាបាល់ទាត់បឹងកេត ក្រោយឃើញកូនប្រុសមានដុង…

sok sovanpanha

ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជាយកការចេញទៅប្រកួតនៅចិនជាស្ពានត្រៀមព្រឹត្តិការណ៍បន្តបន្ទាប់ទៀត

ក្នុងពេលដែលក្រុមកីឡាករ-កីឡាការិនីកម្ពុជាចេញដំណើរទៅចូលរួមក្នុង ព្រឹត្តិការណ៍ប្រកួតកីឡាឡើងភ្នំពិភពលោក យុវជនអាយុក្រោម ២០ឆ្នាំ (IFSC YOUTH WORLD CHAMPIONSHIP) ឯកឧត្ដម ឡាំង អូណា ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជាបានមានប្រសាសន៍ថានេះជាលើកទី២ហើយដែលក្រុមកីឡាករឡើងភ្នំរបស់កម្ពុជាបានទៅចូលរួមក្នុងកម្មវិធីកម្រិតពិភពលោក។…

sok sovanpanha

នាយកគ្រប់គ្រងថ្មី CPL ចាត់ទុកការប្រកួតពានរង្វាន់ AIA ជើងឯកវិទ្យាល័យជាទីបណ្តុះកីឡាករដ៏ចាំបាច់មួយ

ក្នុងឱកាសចូលរួមកម្មវិធីបើកជាផ្លូវការនៃពានរង្វាន់ AIA ជើងឯកវិទ្យាល័យរដូវកាលទី៤ លោក Peter Koo នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Cambodian Premier Leauge បានលើកឡើងថាការដែលមានកម្មវិធីប្រកួតបាល់ទាត់កម្រិតវិទ្យាល័យនេះគឺជាចំណែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍបាល់ទាត់កម្ពុជាកាន់តែឆ្ពោះទៅមុខ និងសម្បូរធនធានកីឡាករច្រើន។…

sok sovanpanha

ធ្លាប់តែលេង AIA ជើងឯកវិទ្យាល័យយុវជន U19 បឹងកេត ម៉ៅ ចំរើន បានបទពិសោធថ្មីប្លែកថែមទៀតពេលប្រឡូកលីគយុវជន

ពានរង្វាន់ជម្រើសជើងឯកខេមបូឌានលីគយុវជនអាយុក្រោម១៩ឆ្នាំ ឆ្នាំ២០២៤ បានដំណើរការបានចប់មួយជុំហើយ ខណៈធនធានកីឡាករតាមបណ្តាក្រុមមួយចំនួនក៏មានអ្នកខ្លះមានដើមកំណើតចេញពីពានរង្វាន់ AIA ជើងឯកវិទ្យាល័យច្រើនណាស់ដែរ។ ជាមួយគ្នានេះ យុវជន ម៉ៅ ចំរើន ដែលកំពុងលេងក្នុងក្រុមយុវជនអាយុក្រោម១៩ឆ្នាំរបស់បឹងកេតនិងក៏ជាអតីតកីឡាករដែលលេងក្នុងពានរង្វាន់កម្រិតវិទ្យាល័យបានបង្ហាញភាពខុសគ្នារវាងការលេង និងការហ្វឹកហាត់ក្នុងកម្រិតអាជីពនេះមានការខុសគ្នាគុណនឹង២ឯណោះ។…

sok sovanpanha

ក្រៅពីថ្នាលជម្រើសជាតិកីឡាវាយកូនឃ្លីលើតុ កេង កិត្តិគុណ ក៏ជាអ្នកនិយមកីឡាប្រណាំងម៉ូតូស្ព័រមួយរូបដែរ

យុវជន កេង កិត្តិគុណ ជាកីឡាករថ្នាលជម្រើសជាតិកីឡាវាយកូនឃ្លីលើតុកម្ពុជាលើសពីនេះរូបគេក៏ជាអ្នកស្នេហាវិស័យប្រណាំងយាន្តយន្តមួយរូបផងដែរ។ ដោយសារតែចិត្តស្រឡាញ់តាំងពីតូចខ្លះផងយុវជនវ័យ១៧ លើកឡើងថាគេសម្រេចចិត្តចូលជិះម៉ូតូបែបប្រណាំងនេះក្នុងចុងឆ្នាំ២០២៣។ ក្រុមគ្រួសាររបស់សិស្សសាលាអន្តរជាតិផារ៉ាហ្គនដដែលមិនជាសាទរប៉ុន្មាន តែគេនៅតែបន្តទៅហ្វឹកហាត់ ឬហៅថា Track’s Day ជាប្រចាំ។…

sok sovanpanha

ចង់លេងក្នុងលីគនារីយ៉ាងខ្លាំង បាន ម៉ារី សម្រេចចិត្តចាកចេញពីក្រុមនារីទ័ព មកតេស្តក្នុងក្រុមនារី បឹងកេត

លីគបាល់ទាត់នារីបានវិលត្រឡប់មកវិញសម្រាប់ឆ្នាំ ២០២៤-២០២៥ ក្នុងនោះសង្កេតឃើញថាក្រុមនារីសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទមិនមានវត្តមានចូលរួមឡើយ។ ជាមួយគ្នានេះ បាន ម៉ារី អតីតកីឡាការិនីក្រុមនារីទ័ពបានលើកឡើងថាខ្លួនបានចាកចេញពីក្រុមចាស់មកចូលរួមតេស្តជាមួយក្រុមនារីបឹងកេតក៏ព្រោះតែគេចង់សម្រេចបំណងនៃការចូលរួមប្រកួតប្រជែងក្នុងលីគបាល់ទាត់នារីកម្ពុជា។ យុវតីវ័យ១៨ឆ្នាំបន្តថាគេប៉ុនប៉ងចូលលេងក្នុងលីគនារីនេះជាយូរមកហើយ ខណៈការដំណើរលីគកាលពីលើកមុនរូបគេនៅក្មេងពេក និងជាប់រវល់ជាមួយការសិក្សានៅខេត្ត។ កីឡាការិនីមានប្រភពពីខេត្តព្រៃវែងបន្ថែមទៀតថាការបានលេងក្នុងលីគនារីគឺជាជំហានដំបូងរបស់គេក្នុងការអាចមានឱកាសបានជាប់ក្រុមជម្រើសជាតិ ក៏ព្រោះតែការបង្ហាញខ្លួនក្នុងលីគគឺមានគ្រូៗ…

sok sovanpanha

ខ្លួនទីពឹងខ្លួន! យុវតីមកពីទឹកដីឦសាន ផល សុផាលីតា ពុះពារលេងបាល់រហូតបានឱកាសតេស្តនៅក្រុមអាជីព

ក្នុងឱកាសតេស្តជ្រើសរើសកីឡាការិនីក្រុមនារីបឹងកេតឃើញមានយុវតីចូលរួមមកសឹងតែគ្រប់ទិសទីមានទាំងខេត្តជិតនិងឆ្ងាយ។ ក្នុងនោះយុវតី ផល សុផាលីតា មកពីខេត្តមណ្ឌលគិរីបានលើកថាការលេងបាល់ទាត់របស់ខ្លួនមិនជាទទួលបានការសាទរពីសង្គមខ្លួនរស់នៅប៉ុន្មានទេ មិនថាគ្រួសារ ឬអ្នកជិតខាង។ ក៏ប៉ុន្តែយុវតីវ័យ១៨ឆ្នាំបន្ថែមថាខ្លួនតែងតែលួចលាក់ពីក្រុមគ្រួសារចេញទៅលេងជាញឹកញាប់ ក៏ព្រោះតែចិត្តស្រឡាញ់កីឡាមួយនេះខ្លាំងទៅហើយ។ លើសពីនេះយុវតីរៀនថ្នាក់ទី១១ដដែលបន្តថាក្រោយត្រឡប់ពីលេងបាល់ម្តងៗគេតែងតែទទួលបានការបន្ទោសបង្អាក់មិនឱ្យទៅលេងទៀតពីសំណាក់គ្រួសារ។ លើសពីនេះសូម្បីតែពេល សុផាលីតា…

sok sovanpanha

គុណសម្បត្តិខ្លះបាល់ទាត់មិនមាន ដែលជំរុញឱ្យយុវជន២រូបប្តូរពីលេងបាល់មកលេងវាយសី

យុវជន តាំង អ៊ុយឆាយ និងលីគា ឃាង ជាដៃគូនិងគ្នាដែលបានមកប្រកួតវាយសីមិត្តភាព សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ លើកទី២ បានលើកឡើងអំពីមូលហេតុដែលអ្នកទាំងពីរចាប់លេងវាយសី ពីព្រោះតែមើលឃើញអំពីចំណុចពិសេសមួយចំនួនលើសពីកីឡាផ្សេងៗពួកគេទាំងពីរធ្លាប់លេងកន្លងមក។ យុវជនម្នាក់វ័យ១៨…

sok sovanpanha