sok sovanpanha

208 Articles

យុវតី ឆយ រតនា មិនស្មានខ្លួនលេងតាមភូមិធម្មតាវិវឌ្ឍមានឱកាសចូលលេងក្នុងក្លឹបអាជីព និងបានការងារល្អថែមទៀត

ធ្លាប់តែជាអ្នកលេងបាល់ធម្មតាៗនៅតាមភូមិ ស្រុក ប្រចាំខេត្តកំពង់ចាមរបស់ខ្លួននោះ។ យុវតី ឆយ រតនា កីឡាការិនីប្រចាំក្រុមបាល់ទាត់នារីបឹងកេតបានថាមិនដែលគិតដល់ថាបានចូលរួមលេងឱ្យក្លឹបខ្លួនស្រឡាញ់ និងទទួលបានឱកាសការងារអាចរកចំណូលបន្ថែមពីអាជីពជាកីឡាការិនីរបស់ខ្លួនបែបនេះ។ កីឡាការិនីវ័យ២០ឆ្នាំក៏ថាការបានឱកាសបង្ហាត់ក្មេងៗបែបនេះគឺជារឿងល្អសម្រាប់គេក្នុងការបានចែករំលែកបទពិសោធដែលធ្លាប់មានទៅដល់ក្មេងៗ និងក៏ជាពេលវេលាសមគួរសម្រាប់ដុសខាត់សមត្ថភាពជាគ្រូបង្វឹកផងដែរ។ គួររំឭកថា ម្ចាស់អាវលេខ១៥ប្រចាំក្រុមនារីបាល់ទាត់បឹងកេត…

sok sovanpanha

កូនកាត់ខ្មែរ-អាមេរិក សាក់ប៊ុន អប្សរា កាតារីណា បង្ហាញជំនឿចិត្តខ្ពស់ ថ្វីជាការប្រកួតហែលទឹកអូឡាំពិកលើកដំបូង

ក្នុងឱកាសទៅប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅលើកទី៣៣ ដែលកម្ពុជាទទួលបានសិទ្ធិអនុគ្រោះសម្រាប់ការចូលរួមកីឡាការិនី សាក់ប៊ុន អប្សរា កាតារីណា កូនកាត់ខ្មែរ-អាមេរិកបានលើកឡើងថាជាកត្តិយសបំផុតសម្រាប់រូបគេដែលបានទៅប្រកួតតំណាងកម្ពុជាសាជាថ្មី បន្ទាប់ពីធ្លាប់តំណាងម្តងកាលព្រឹត្តិការណ៍ SEA GAMES លើកទី32កាលពីឆ្នាំទៅ។ កីឡាការិនីកើតឆ្នាំ២០០១បន្តថាគេមានជំនឿចិត្តលើខ្លួនឯងខ្លាំង ផ្អែកលើកត្តាមានភាពថ្នឹកជាមួយវិញ្ញាសាដែលគេនឹងត្រូវប្រកួតនេះ។…

sok sovanpanha

រ៉ឹង ប៊ុនហៀង បញ្ជាក់មូលហេតុសម្រេចចូលនិវត្តន៍ពីកីឡាករបាល់ទាត់មកជាគ្រូបង្វឹក

អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិកម្ពុជា រ៉ឹង ប៊ុនហៀង បានលើកឡើងជុំវិញការបញ្ចប់អាជីពជាកីឡាករលឿននេះលោកថាមានកត្តាចូលរួមមួយចំនួន។ គ្រូបង្វឹកយុវជនអាយុ៣១ឆ្នាំដដែលបន្តថាដោយសារតែបញ្ហារបួសប្រចាំខ្លួន ណាមួយវ័យក៏កាន់តែជ្រេចង់ផ្តល់ឱកាសឱ្យក្មេងៗបានមានលេងម្តង។ ទន្ទឹមគ្នានេះ គ្រូបង្វឹកមានលំនៅដ្ឋាននៅក្រុងតាខ្មៅក្រោយក្លាយជាគ្រូបង្វឹកនេះលោកថាមានចំណុចត្រូវរៀនសូត្របន្ថែមច្រើន។ យ៉ាងណាក៏មានការគាំទ្រនិងមានការណែនាំពីគ្រូៗប្រចាំក្លឹបផងដែរ។ ជាមួយគ្នាដែរ បុរសមានកំណត់ត្រាស៊ុតបញ្ជូលប្រចាំខ្លួនបាន៥គ្រាប់ឱ្យក្រុមគោព្រៃកម្ពុជាដដែលក៏បានបង្ហាញទស្សនផ្ទាល់ខ្លួនជុំវិញការប្រកួតលីគយុវជនថាជាការអភិវឌ្ឍដល់ល្អ ដើម្បីសម្រួលឱ្យយុវជនបានមានឱកាសបង្ហាញខ្លួនបានច្រើន។…

sok sovanpanha

ភាពម្ចាស់ការលើខ្លួនឯងជាផ្នែក១ឱ្យកីឡាការិនីម៉ាឡេស៊ី Pang Sze Teng ឈ្នះកីឡាការិនីកម្ពុជា គន្ធ វណ្ណនីតា យកបានមេដាយមាស2AMMA

កីឡាការិនី Pang Sze Teng ជាអ្នកប្រយុទ្ធគុនចម្រុះមកពីម៉ាឡេស៊ីដែលបានយកឈ្នះកីឡាការិនីកម្ពុជា គន្ធ វណ្ណនីតា លើវិញ្ញាសាប្រពៃណីផ្នែកនារី ទម្ងន់ក្រោម ៦៩គីឡូក្រាម ក្នុងព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២។ ក្នុងនោះកីឡាការិនីវ័យ…

sok sovanpanha

ឆ្នាំដំបូងចូល SOCCER LEAGUE គ្រូបង្គោលក្រុមធូហ្វូពេញចិត្តលទ្ធផលថ្វីបើបានត្រឹមជើងឯករង

ក្រោយរបូតចាញ់ក្រុមខ្មែរយូណាយធីតក្នុងម៉ោងបន្ថែម១៥នាទី ២ដងក្នុងលទ្ធផល១ទល់នឹង២ លោក យឹន សុធារ៉ា គ្រូបង្គោលក្រុម TOFU ARMY FT បានលើកឡើងថាលោកពេញចិត្តសម្រាប់គុណផលរបស់កូនក្រុមលោកដែលធ្វើបានសម្រាប់ប្រកួតផ្តាច់ព្រ័ត្រនេះ។ លើសពីនេះគ្រូបង្វឹកវ័យ២៤ឆ្នាំបន្តថាកូនក្រុមរបស់លោកបានបង្ហាញនៅការលេងដែលល្អនិងតាមផែនការដែលលោកបានរៀបចំ។ គ្រូបង្វឹកមានប្រភពពីខេត្តកំពង់ឆ្នាំងដដែលថាបញ្ហាសំខាន់ដែលក្រុមលោកភ្លាត់ចាញ់វិញនេះគឺដោយសារតែកត្តាធ្លាក់កម្លាំងរបស់កូនក្រុម…

sok sovanpanha

ម្ចាស់ជើងឯក E-CPL រំឭកប្រវត្តិលេងផ្តើមពីគ្រួសារចំទាស់រហូតត្រូវបានឪពុកជូនទៅប្រកួតដល់ក្រៅស្រុក

លោក ទឹម វង្សរ៉ាវុធ ជាកីឡាករ eFootball-Console ដែលទើបតែឈ្នះពានរង្វាន់ E-Cambodian Premier League រដូវកាលទី២០២៣/២៤ បានរំឭកប្រវត្តិមុនចូលប្រឡូកកីឡានេះ ពីការមិនពេញចិត្តពីសំណាក់ក្រុមគ្រួសារគាំទ្រឱ្យលេងទេ។…

sok sovanpanha

សាងទម្លាប់ល្អសម្រាប់ខ្លួនឯង! អាជីវករម្នាក់នៅផ្សារចាស់រៀបកាលវិភាគហាត់លោតទាត់សីដក់ជាប្រចាំដើម្បីសុខភាព

ប្រិយមិត្តឧស្សាហ៍ជិះកាត់តាមបណ្តោយបរិវេណសួនមុខវត្តបទុមវតីតែងតែឃើញមានប្រជាពលរដ្ឋលេងកីឡាជាច្រើនប្រភេទក្នុងនោះមានទាំងវាយសី រាំ និងរត់ជាដើម។ សម្រាប់លោក សេង សុផល្លី ជាអ្នកចូលចិត្តលេងកីឡាទាត់សីដក់បានថាលោកចាប់អារម្មណ៍លេងកីឡានេះខ្លាំងកាលពីឆ្នាំ២០២២ ប៉ុន្តែកន្លងមកលោកធ្លាប់តែលេងសីដក់ប្រភេទជារង្វង់។ បុរសវ័យ៤២ឆ្នាំដដែលបន្តថាចាប់អារម្មណ៍លេងសីដក់បែបស្តង់ដារប្រកួតមានសំណាញ់ មានតារាងនេះក៏ព្រោះចំណុចពិសេសមួយគឺការហត់ផ្តាច់គ្រាប់សីដែលជាចំណូលចិត្តរបស់លោក។ ទន្ទឹមគ្នាដែរ បុរសមានមូលដ្ឋានក្នុងខណ្ឌដូនពេញខាងលើសារភាពថាដំបូងពេលចូលលេងសីដក់បែបតារាងនេះដំបូង…

sok sovanpanha

អាយុទើបតែ១៣ឆ្នាំ យុវជន ណៃ ម៉ានុត មានកម្ពស់សឹង១ម៉ែត្រ៨០ ដោយសារអ្នកផ្ទះប៉ូវអ្វីម៉្យាងកាលពីតូច

ក្នុងចំណោមយុវជនជាង៥០០នាក់ដែលមកធ្វើតេស្តយុវជនអាយុក្រោម១៣ឆ្នាំរបស់ក្លឹបបាល់ទាត់បឹងកេតសង្កេតឃើញថាមានយុវជនខ្លះមានមាឌតូច ខ្លះមានកម្ពស់ទាបខ្ពស់ខុសៗពីគ្នាជាដើម។ ក្រុមការងារ AMS Sports បានសម្ភាសន៍យុវជន ណៃ ម៉ានុត ពាក់ព័ន្ធនិងភាពអំណោយផលកាយសម្បទាបាន ដោយគេបានបកស្រាយចំពោះករណីមានកម្ពស់ខ្ពស់បែបនេះក៏ព្រោះតែក្រុមគ្រួសារបានឱ្យរូបគេផឹកទឹកដោះគោប៉ូវឆ្អឹងកាលពីក្មេងៗ។ យុវជនកើតឆ្នាំ២០១១ដដែលបន្តថាកាលពីនៅតូចអ្នកផ្ទះផ្តល់ទឹកដោះគោឱ្យគេផឹកក៏ព្រោះតែឃើញការវិវឌ្ឍរបស់ ម៉ានុត…

sok sovanpanha

រឺម៉កកង់៣មួយគ្រឿងគ្នា១៣នាក់! យុវជនមកពីក្ដីតាកុយមិនខ្វល់រឿងចង្អៀតស៊ូអង្គុយប្រជ្រៀតទៅធ្វើតេស្ដ U13 នៅបឹងកេត

តាមរយៈព័ត៌មានរបស់ក្លឹបបាល់ទាត់បឹងកេតស្តីពីការធ្វើតេស្តជ្រើសរើសយុវជនអាយុក្រោម១៣ឆ្នាំរបស់ក្លឹបឃើញថាមានយុវជនជាច្រើនរយនាក់បានមកចូលរួមបង្ហាញសមត្ថភាពយ៉ាងច្រើនកុះករ។ ក្នុងនោះដែរយុវជន ជា ដានីយ៉ែល តៃកុងកង់បីដឹកក្មេងៗប្រមាណ១៣នាក់មកពីម្តុំក្តីតាកុយបានលើកឡើងថាពិតជារីករាយក្នុងការជូនក្មេងៗប្រចាំក្រុមជំនុំផ្លូវនៃក្តីសង្ឃឹម (Way of Hope) របស់ខ្លួនមកបញ្ចេញទេពកោសល្យក្នុងឱកាសនៃការតេស្តយុវជនចូលរួមជាមួយក្លឹបបាល់ទាត់បឹងកេតនេះ។ យុវជនមានមូលដ្ឋានក្នុងសង្កាត់វាលស្បូវដដែលបន្តថាត្បិតត្រូវចំណាយពេលវេលាចាំយូរ និងថវិកាផ្ទាល់ខ្លួនផ្សេងៗមែន ប៉ុន្តែដានីយ៉ែលពេញចិត្តនឹងជូនក្មេងៗរបស់គេមកបំពេញក្តីស្រមៃក្លាយខ្លួនជាកីឡាករអាជីពនាពេលអនាគត។…

sok sovanpanha

យុវជន U19 ទ័ព ជ សុវិសាល ទម្លាយមូលហេតុការតុបតែងខ្លួនឡូយប្លែកខុសពីយុវជនដទៃ

ប្រសិនប្រិយមិត្តមិនពិនិត្យដិតដល់ទេប្រហែលជាគិតថាកីឡាករលេខ២៥របស់ក្រុមU19 សមាគមកីឡាបាល់ទាត់ ខ.ភ.ម ជាកីឡាករបរទេសឬកូនកាត់អ្វីហើយ តែជាក់ស្តែងគឺជាកីឡាករសញ្ជាតិខ្មែរយើងនោះទេ។ យុវជន ជ សុវិសាល សមាជិកក្រុមយុវជនអាយុក្រោម១៩ឆ្នាំរបស់ក្លឹបសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បាននិយាយអំពីរបៀបនៃការតែងខ្លួនប្លែកដែលទុកពុកចង្កាស្រមូមៗខុសពីយុវជនវ័យស្របក់ស្របាលគ្នាថា រូបគេយកលំនាំតាមអតីតខ្សែការពារក្រុម Real…

sok sovanpanha

ហួន ពុធប្ញទ្ធីសក្តិ ចង់ឱ្យបរទេសភ្លឺភ្នែកពីសមត្ថភាពកីឡាវាយកូនឃ្លីលើតុ កម្ពុជាពេលធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ២០២៩

ក្នុងនាមជាថ្នាលយុវជនជម្រើសជាតិកីឡាវាយកូនឃ្លីលើតុ និងក៏ធ្លាប់បានចេញទៅប្រកួតនៅឆាកអន្តរជាតិផងនោះ។ យុវជន ហួន ពុធប្ញទ្ធីសក្តិ បានបង្ហាញការតូចចិត្តខ្លះៗគ្រាចេញទៅប្រកួតតំណាងឱ្យប្រទេសជាតិហើយមិនទទួលបានអ្វីជាដុំកំភួនត្រឡប់មកជូនជាតិមាតុភូមិវិញ។ យុវជនរៀនថ្នាក់ទី១០និយាយបែបនេះក៏ព្រោះតែគេមានមហិច្ឆតាចង់បង្ហាញភាពខ្លាំងរបស់វិស័យកីឡាកម្ពុជាឱ្យពិភពលោកទទួលស្គាល់ ពិសេសលើប្រភេទកីឡាវាយកូនឃ្លីផ្ទាល់តែម្តង។ កូនអ្នកខណ្ឌពោធិ៍សែនជ័យដដែលបន្តថាផ្នត់គំនិតនេះកើតមានឡើង ក្រោយត្រឡប់ពីការប្រកួតវាយកូនឃ្លីលើតុនៅប្រទេសប្រ៊ុយណេកាលពីឆ្នាំទៅ។ ហើយសិស្សវិទ្យាល័យ ហ៊ុនសែន…

sok sovanpanha

ដំបូងមិនចាប់អារម្មណ៍ តែបានឪពុកជំរុញចិត្ត យុវជន កេង កិត្តិគុណ វិវឌ្ឍខ្លួនដជាប់ជម្រើសជាតិវាយកូនឃ្លីលើតុ

មិនខុសពីក្មេងៗខ្មែរដទៃកាលពីតូចយុវជន កេង កិត្តិគុណ ដែលជាកីឡាករជម្រើសជាតិវាយកូនឃ្លីលើតុបានសារភាពថាពីតូចគេចូលចិត្តលេងបាល់ទាត់ជាងវាយប៉េងប៉ុងនេះ។ តែដោយសារមានការជំរុញខ្លាំងពីលោកឪពុកដែលជាអ្នកចូលចិត្តលេងវាយកូនឃ្លីលើតុយុវជនវ័យ ១៧ឆ្នាំ ថាគេចាប់ផ្តើមលេងតាមការណែនាំមករហូតជាប់ចិត្តលើកីឡានេះបន្តិចម្តងៗ។ កូនអ្នកទីក្រុងភ្នំពេញកត់សម្គាល់ក្រោយពីជាប់ចិត្ត និងធ្លាប់ទទួលបានសមិទ្ធផលពីកីឡាវាយកូនឃ្លីនេះផ្សេងៗ កិត្តិគុណ ថាការលេងកីឡាវាយកូនឃ្លីលើតុនេះហាក់ទទួលបានផលលឿនជាងកីឡាផ្សេងៗដែលគេធ្លាប់បានលេងកន្លងមក។ សិស្សសាលាអន្តរជាតិផារ៉ាហ្គនខាងលើបន្តថាថ្វីបើធ្លាប់ទទួលបានមេដាយផ្សេងៗនៅក្នុងស្រុកជាច្រើន…

sok sovanpanha