ISI បន្តកិច្ចសន្យាជាមួយដៃគូចាស់ក្នុងន័យ ពន្លឿនវិសាលភាពក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាមួយក្លឹប
កាលពីពេលថ្មីៗកន្លងទៅ ក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ បានរៀបចំពិធីចុះហត្ថលេខាលើការបន្តភាពសហការជាដៃគូឧបត្ថម្ភជាមួយក្រុមហ៊ុន ISI E&C សម្រាប់រដូវកាលថ្មី ២០២៥/២០២៦ តាមការលើកឡើងរបស់លោក កាំង សេន…
ឯកឧត្តមបណ្ឌិត ថោង ខុន ៖ សក្ខាកាមទាំង ៥៧នាក់ ដែលបញ្ចប់វគ្គរដ្ឋបាលកីឡានឹងដើរតួនាទីយ៉ាងសំខាន់សម្រាប់ការដឹកនាំ និងគ្រប់គ្រងអង្គការកីឡា
ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំ ពិកកម្ពុជា “NOCC” នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញបានចូលរួមពិធីបិទវគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីរដ្ឋបាលកីឡា សម្រាប់អគ្គលេខាធិការ…
កីឡាករ រស់ ស៊ីរដ្ឋា ៖ ឱកាសទៅប្រកួតទល់នឹងក្រុមគីឡូធ្ងន់ដូចជប៉ុន និងតាជីគីស្ថាន ប្រៀបបានការសម្រេចបំណងមួយក្នុងអាជីព
កីឡាករ រស់ ស៊ីរដ្ឋា ក្រោយខកខានជាប់ក្នុងក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជាជាង៣ឆ្នាំមកនេះ បានបង្ហាញអារម្មណ៍រំភើបពីព្រោះការវិលចូលក្រុមជម្រើសជាតិសារជាថ្មីនេះគឺជាគោលដៅមួយរបស់ខ្លួនដែលតែងតែខិតខំប្រឹងពង្រឹងសមត្ថភាពកន្លងមកនេះ។ ហើយក៏ជាលើកទី១សម្រាប់រូបគេដែលអាចចូលលេងក្នុងព្រឹត្តិការណ៍ធំកម្រិតអាស៊ីអាគ្នេយ៍ដែលសំបូរទៅដោយក្រុមជម្រើសជាតិដែលខ្លាំងៗសម្រាប់រៀនសូត្រដុសខាតសមត្ថភាពបន្ថែម។ ជាមួយគ្នា បុរសវ័យ៣៣ឆ្នាំនេះក៏បានពន្លេចពីចំណុចខ្លាំងខ្លះៗរបស់ដៃគូពាក់ព័ន្ធជាមួយកត្តាកម្លាំង កលក្បិច និងកត្តាស្មារតី តែសម្រាប់គំនិតរដ្ឋាផ្ទាល់នៅតែមានជំនឿចិត្តលើក្រុមជម្រើសជាតិកម្ពុជាទាំងមូល។យ៉ាងណាមិញ កីឡាករមានឈ្មោះហៅក្រៅថាតាក់រូបនេះបានបង្ហាញជំហរសម្រាប់ការវិលត្រឡប់សារជាថ្មីនេះនឹងព្យាយាមស្វែងរកគ្រាប់បាល់ទាត់ទីពេលប៉ះក្រុមគីឡូធ្ងន់ដូចជាក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលជប៉ុន…
គ្រូធំក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជាប្តេជ្ញាស្វែងរកលទ្ធផលដ៏គាប់ប្រសើរមួយក្នុងពាន AFC Fustal Asian Cup
ស្ថិតជំរំហ្វឹកហាត់ត្រៀមខ្លួនហោះទៅចូលរួមក្នុងពានរង្វាន់បាល់ទាត់ក្នុងសាល AFC Fustal Asian Cup Qualifiers ដែលតាជីគីស្ថានធ្វើជាម្ចាស់ផ្ទះសម្រាប់ពូល C ដែលមានសុទ្ធសឹងក្រុមគីឡូ World Cup រួមមានក្រុមជម្រើសជាតិជប៉ុន…
គ្រូវិ. ជ័យវរ្ម័នទី៧ កំណត់ផែនការពិសេសៗសម្រាប់កីឡាករថ្មី ត្រៀមពានជើងឯកវិទ្យាល័យរដូវកាលទី៥
លោក ឃុន សុភ័ក គ្រូវិទ្យាល័យជ័យវរ្ម័នទី៧ កំណត់ផែនការក្នុងមួយសប្តាហ៍ហ្វឹកហាត់ ៤ថ្ងៃ និងមានការប្រកួតមិត្តភាពមួយប្រកួតសម្រាប់ដកស្រង់បច្ចេកទេស កែខៃរាល់ចំណុចខ្វះខាត ដើម្បីពង្រឹងកូនក្រុមសម្រួចទៅដល់គោលដៅដែលវិទ្យាល័យកំណត់៕
រឿងមួយនេះធ្វើឱ្យអ្នកចាំទីវិ. ជាស៊ីមសាមគ្គីចងចាំនិងទន្ទឹងសើរើក្នុងពានរង្វាន់វិទ្យាល័យរដូវកាលទី៥
យុវជន ហ៊ុយ ជ័យវរៈស័ក្តិ អ្នកចាំទីប្រចាំក្រុមបាល់ទាត់វិទ្យាល័យ ជាស៊ីម សាមគ្គី ក្នុងពេលប្រមូលផ្តុំហ្វឹកហាត់ត្រៀមសម្រាប់ពានរង្វាន់ជើងឯកវិទ្យាល័យរដូវកាលទី៥រូបគេបានលើកឡើងពីអារម្មណ៍សប្បាយចិត្តដែលខ្លួនអាចចូលរួមក្នុងពានរង្វាន់កម្រិតវិទ្យាល័យនេះសារជាថ្មី។ យ៉ាងណាមិញ អ្នកចាំទីថ្នាក់ទី១២រូបនេះក៏បានរំលឹកពីអនុស្សាវរីយដែលបន្សល់ទុកកាលពីឆ្នាំចាស់ដែលខ្លួនចងចាំមិនភ្លេចជុំវិញការប្រកួតដែលរងបរាជ័យក្រោមថ្វីជើងក្រុមវិទ្យាល័យព្រែកលៀបក្នុងលទ្ធផល១ទល់នឹង០ដោយមិនអស់ចិត្ត។ ម្ល៉ោះហើយពានរង្វាន់វិទ្យាល័យរដូវកាលទី៥នេះ អ្នកចាំទីវ័យ ១៧ឆ្នាំ…
ប្រឡូកកីឡាឡើងភ្នំ៦ឆ្នាំទីបំផុត យុវជន អ៉ឹម ដេន មានឱកាសប្រកួតលើឆាកអន្តរជាតិលើកដំបូងនៅវៀតណាម
យុវជន អ៉ឹម ដេន កីឡាករឡើងភ្នំប្រចាំក្លិប Le Club បានលើកឡើងពីការត្រៀមខ្លួនសម្រាប់ការទៅចូលរួមកម្មវិធី ROCKTOBER ដែលនឹងធ្វើឡើងនាខែតុលានៅប្រទេសវៀតណាមដោយរូបគេថានឹងព្យាយាមយកពេលពង្រឹងការហ្វឹកហាត់ឱ្យបានច្រើនជាងមុនបន្ថែមទៀតជាមួយឱកាសលើកដំបូង ដើម្បីប្រកួតប្រជែងស្វែងរកនៅលទ្ធផលវិជ្ជមានមួយសម្រាប់ប្រទេសជាតិក្នុងនាមជាអត្តពលិកដែលមកពីប្រទេសកម្ពុជា។ កូនអ្នកភ្នំពេញបន្ថែមថាថ្វីបើនេះមិនមែនជាកីឡាមួយដែលពេញនិយមលេងច្រើនសម្រាប់ប្រទេសយើងក៏ពិតមែន សម្រាប់…
សមាជិកក្រុមនារីមកលីគកំពូលហុងកុង ២រូបថាក្លិបផ្តល់អ្វីៗឱ្យពួកគេលើសពីការលេងបាល់
សមាជិកក្រុមបាល់ទាត់នារី TSL Football Foundation កីឡាការិនី Lanie Ortillo និងកីឡាការិនី Ingrid Tsang លើកឡើងស្រដៀងៗគ្នាថាក្រុម TSL…
ឫសគល់ដ៏ប្រពៃនៃការកកើតក្រុមបាល់ទាត់អិកស៍អូយូណាយធីត
លោក ស៊ីណា គីម គ្រូជំនួយក្រុមបាល់ទាត់អិកស៍អូយូណាយធីតបានរៀបរាប់ពីដំណើរដើមទងនៃការកកើតក្រុមបាល់ទាត់មួយនេះទៅបានដូចបច្ចុប្បន្នក៏ព្រោះតែថ្នាក់ដឹកនាំក្រុមមួយនេះចង់រួមចំណែកនៃការអភិវឌ្ឍវិស័យមួយនេះនៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន នឹងអាចទៅដល់កម្រិតមួយទៀត ដើម្បីធ្វើការប្រកួតប្រជែងលើកឆាកអន្តរជាតិ។ តាមការបញ្ជាក់ពីគ្រូជំនួយវ័យ៣១ឆ្នាំដដែលបានថាគោលដៅចម្បងៗដែលថ្នាក់ដឹកនាំបង្កើតក្រុមបាល់ទាត់មួយនេះក្នុងប្រទេសកម្ពុជាគឺដើម្បីសម្រួលទៅដល់យុវជន យុវតីកម្ពុជាដែលស្រឡាញ់បាល់ទាត់ តែខ្វះខាតមិនដឹងចូលរួមតាមរបៀបណា ដូច្នេះអិកស៍អូគឺជាជម្រើសមួយដ៏ល្អសម្រាប់ពួកគេតាមរយៈការបង្វឹកដោយមិនត្រូវចំណាយលើថ្លៃសិក្សាក្នុងសាលាបាល់ទាត់។ លើសពីគ្រូមានប្រភពពីខេត្តកណ្តាលរូបនេះក៏បានលើកឡើងពីសកម្មភាពមួយចំនួនរបស់ក្រុមបាល់ទាត់អិកស៍អូយូណាយធីតធ្វើការងារសង្គមតាមរយៈការបង្ហាត់បង្ហាញបាល់ទាត់ទៅដល់យុវតីនៅក្នុងមជ្ឍមណ្ឌល ដើម្បីឱ្យពួកគេទទួលបានបទពិសោធថ្មីៗជាមួយកីឡាបាល់ទាត់។…
ហេតុផលទាំងនេះទាក់ចិត្តក្រុមបាល់ទាត់នារីមកពីលីគកំពូលហុងកុងបោះជំរំហ្វឹកហាត់នៅកម្ពុជា
លោក Christian Pfordt អ្នកគ្រប់គ្រងទូទៅប្រចាំក្រុមបាល់ទាត់នារី TSL Football Foundation ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងនាឱកាសបោះជំរំហ្វឹកហាត់ក្នុងប្រទេសកម្ពុជារយៈពេល២សប្តាហ៍ត្រៀមសម្រាប់ការប្រកួតប្រជែងលីគបាល់ទាត់នារីហុងកុងបានលើកឡើងពីកត្តាដែលនាំឱ្យក្រុមទាំងមូលកជ្រើសរើសប្រទេសកម្ពុជាព្រោះមានធាតុរួមផ្សំមួយចំនួនក្នុងនោះមានដូចជា កត្តាចម្ងាយ បដិសណ្ឋារកិច្ច ទីលានប្រកួត និងអ្វីដែលពិេសសខ្លាំងគឺមានក្រុមបាល់ទាត់នារីអាជីពរបស់កម្ពុជាដែលកំពុងប្រកួតប្រជែងគ្នាក្នុងលីគនារីកម្ពុជា។…
គ្រូU១៤វិសាខាប្រដូចពានកម្រិតអាយុមួយនេះជាការពង្រឹងគ្រឹះនៃបាល់ទាត់កម្ពុជា
លោក ភោគ គីមសៀក គ្រូបង្គោលក្រុមយុវជនអាយុក្រោម១៤ឆ្នាំវិសាខាក្រោយប្រកួតទទួលបានជ័យជំនះដំបូងនៃពានរង្វាន់ VISAKHA U14 CUP លើកទី១ថ្លែងប្រាប់ AMS Sports ថាពិតជារឿងដ៏ល្អមួយដែលបាល់ទាត់កម្ពុជាក្នុងពេលនេះមានការរៀបចំព្រឹត្តិការណ៍ផ្លូវការសម្រាប់យុវជនកម្រិតអាយុក្រោម១៤ប្រកួតប្រជែងគ្នានេះកើតឡើង។ លោកថាការបង្កើតឱ្យមានការប្រកួតលក្ខណៈផ្លូវការដូច្នេះគឺបានផ្តល់ឱកាសដល់ក្មេងៗទាំងអស់បានបង្ហាញសមត្ថភាពលើទីលានជាក់ស្តែង…
កូនក្រុមរដូវកាលនេះថ្មីច្រើន តែជំនួយការគ្រូវិ.ច.ប. ហស ជម្ពូវ័នជឿជាក់លើសមត្ថភាពអាចប្រកួតប្រជែងមួយឆ្ងាញ់
យុវជន ផាន សំណាង ជំនួយការគ្រូបង្វឹកនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុនសែន ជម្ពូវ័ន ឆ្លើយប្រាប់មកកាន់ AMS Sports នាឱកាសប្រមូលផ្តុំសិស្សានុសសិស្សដែលជាសមាជិកហ្វឹកហាត់ ត្រៀមសម្រាប់ការចូលរួមប្រកួតប្រជែងពានរង្វាន់ជើងឯកវិទ្យាល័យរដូវកាលទី៥ក្នុងពេលដ៏ខ្លីខាងមុខនេះដោយថាក្រុមទាំងមូលមានភាពល្អប្រសើរច្រើន…
